» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8702 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698873 នាក់

លោក​វរ​:​សេនីយ៍​ឯក លឿង រ​ដ្ធា ត្រូវបាន​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ត្បូងឃ្មុំ ដកតំណែង​ចេញពី​អធិការនគរបាល​ស្រុក​អូ​រាំង​ឪ​

​ខេត្ត​ត្បូងឃ្មុំ :  លោក លឿង រដ្ឋា អធិការនគរបាល​ស្រុក អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវបានដកបញ្ឈរជើងហើយ​បន្ទាប់ពី បែកធ្លាយ​ឃ្លី​ប Videos តាម​បណ្តាញ​សង្គមមន្ត្រីប៉ូលិស ក្រោម​ឱវាទ​ឈ្មោះ រុង ម៉ា​រ៉ា​ឌី ស្រែកជេរ​ចង្អុលមុខ នៅ ក្នុង​អធិការដ្ឋាន​នគរ បាល​ស្រុក​អូ​រាំង​ឪ កាល ពី​ព្រឹក​ថ្ងៃទី​២១​សីហា ២០២១​កន្លងទៅ។  លោកលឧងរដ្ឋាត្រូវកូនចៅចោទប្រកាន់ថា ជា​មេ ដឹកនាំ​អង្គភាព ដែល​ពុករលួយ​និង​បក្ខពួក និយម ដោយ​លោក រុង ម៉ា​រ៉ា​ឌី និយាយ​ចង្អុល​ចំៗ​មុខ​ថា បាន យកលុយ​ពី​រូបលោក​ក្នុង​១ ខែៗ​ចំនួន​៧០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការជួយ​សំរួល​ការងារ​ក្នុង​ក្របខណ្ឌ​ប៉ូលីស ពេលព្រឹកៗ ដើម្បី​លោក​បានចេញ​រត់​តាក់ស៊ី រកលុយ ចិញ្ចឹម​គ្រួសារ​ខ្លះ ហើយ ពេល​ល្ងាច និង​ពេលយប់ គឺ​លោក​បំរើ​ការងារ​ជូន​អង្គភាព ។a net orain3

ប៉ុន្តែ​អធិការនគរបាល​ស្រុក​អូ​រាំង​ឪ លោក លឿង រដ្ឋា បែរជា​ចោទ​និង​រាយការណ៍​ទៅ ស្នង ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ថា រូបលោក (​រុង ម៉ា​រ៉ា​ឌី ) អសកម្ម​ការ ងារ មិន​បំរើ​ការងារ​នៅ ក្នុង​អង្គភាព​ទេ ។ នៅ ក្នុង​ឃ្លី​ប Videos នោះ លោក រុង ម៉ា​រ៉ា​ឌី ក៏បាន​អំពាវនាវ សុំអោយ​សម្តេច​ក្រឡា ហោម​ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​រក​យុត្តិធម៌​អោយ​គាត់​ផងដែរ ។

នៅ ថ្ងៃទី​២៣ សីហា​២០២១ នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានចេញ លិខិត​បង្គាប់ ការ​លេខ ៣៩៦/២១ លបក ចុះ ថ្ងៃទី​២៣ ខែ សីហា ឆ្នាំ ២០២១ ស្តីពី​ការប្រគល់​ភារកិច្ច​បណ្តោះអាសន្ន​មន្ត្រី​នគរបាលជាតិ ជូន លោក​វរ​:​សេនីយ៍​ទោ ជាតិ ម៉េង​ឡាយ អត្តលេខ​១៥៣៩៤ ឋាន​:​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រាំង​ឪ អោយ​កាន់ តួនាទី​ជា​អធិការនគរបាល​ស្រុក​អូ​រាំង​ឪ រហូតដល់​មានការ​សម្រេច​ថ្មី ។ សូម​រំលឹក ផងដែរ​ថា លោក​វរសេនីយ៍ឯក លឿង រដ្ឋា អធិការនគរបាល​ស្រុក​អូ​រាំង​ឪ គឺជា​មនុស្ស​ទី​២ ហើយ​ដែល ត្រូវ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដក​បញ្ឈរជើង ដូច​លោក អ៊ុំ ចំរើន អធិការ នគរបាល​ស្រុក​បសេដ្ឋ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ដោយសារ​មន្ត្រី​ក្រោម ឱវាទ​ប្តឹងផ្តល់​ទៅ​សម្តេច ក្រឡាហោម ស ខេង ពី​រឿង​ពុករលួយ​នេះដែរ​៕ ដោយ​: សុផល​a police rangov3 a police rangov a police rangov2 

​