» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6457 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696628 នាក់

មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​


​កំពង់ស្ពឺ​៖ មកដល់ពេលនេះ​១៨​មិថុនា​ការចាក់ដី​រំលោភ​កាន់កាប់​ចូលទៅក្នុង​ទំនប់​ទឹកអូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​យកមក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​។​​ករណីនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ខាងលើ​បាន​ប្រាប់ថា មាន​បុគ្គល​មានអំណាច​ម្នាក់​ជា​អ្នកមាន​លុយ​ឈ្មោះ លោក មាស ឌី ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ ២៦៨ ផ្លូវ​លេខ ៦៥៦ ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ចាក់ដី​រំលោភ​យក​ផ្ទៃ​ទំនប់ អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ បានធ្វើឱ្យ​ពួកគាត់​ផ្ទុះ​ការរិះគន់​ជាខ្លាំង​ទៅលើ​អាជ្ញាធរ ដែល​គុបគិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អ្នកមាន​បុណ្យ​សក្តិ និង​មានអំណាច តើ​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​បាន​ជ្រាប​ដែរ​ឬ​យ៉ាងណា​?a tasal 

​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​លេខ​១០៨ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៤​ហាម​ដែរ​តែ បុគ្គល​ម្នាក់នេះ​បានត្រឹមតែ​ធ្វើ​កិច្ចសន្យា​យល់ព្រម​កើប​ចេញ​តែ​រហូតមក​ដល់ពេល នេះ​បុគ្គល​ជើង​ខ្លាំង​ឈ្មោះ មាស ឌី មិន​ព្រម​គោរព​ទៅតាម​កិច្ចសន្យា​របស់ខ្លួន បាន​ចុះហត្ថលេខា​យល់ព្រម​នោះឡើយ​។​តើ​មកពី​ហេតុ​អី​​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ អង្គភាព​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក មាស ឌី បានទេ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ​ដើម្បី​ទំ​ទាក់​ទំ​ទង​។​តែបើ​តាម​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​កាសែត​ដឹង​របៀប​មិន​សប្បាយចិត្ត​ថា មិនបាច់​សួរ​ច្រើន​ទេ គេ​កំពុង​ចុះទៅ​ធ្វើ​ហើយ និង​រៀបចំ​ប្រជុំ រីឯ​បុគ្គល​អ្នករំលោភ​ចាក់ដី​នោះបាន​រត់​បាត់​ហើយ​?​។ បើ​ចឹ​ង​ហេតុ​អី គេ​ពុំទាន់​បានឃើញ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង ឧតុនិយម មាន​ចំណាត់ការ ឬមួយ​រឿងនេះ​វា​ជា​អាថ៌កំបាំង​?

​អង្គភាព​កាសែត​បានខ​ល​សុំ​ការបំភ្លឺ ពី​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ទូរ​សព្ទ​ចូល​ជាច្រើន​ដង ក៏ប៉ុន្តែ​គ្មាន​អ្នកទទួល​?​។​​ពលរដ្ឋ ក៏ដូចជា​មជ្ឈដ្ឋាន​នានា រង់​ចាំមើល​ចំណាត់ការ របស់​អាជ្ញាធរ​សមត្ថ​កិច្ច ពាក់ព័ន្ធ​តើ​លោក​មាន​វិធានការ ចំណាត់ការ យ៉ាងណា​ទៅតាម​ផ្លូវច្បាប់​និង​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បីឱ្យ​ពលរដ្ឋ មាន​ជុំ​ជឿជាក់​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស លោក​អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ស្ពឺ តើ​លោក​មាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​រឿងនេះ​?a tasal1 a tasal2 a tasal3 a tasal4 a tasal5 

​