» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4427 នាក់

ម្សិលមិញ 4292 នាក់

សរុប 14114126 នាក់

សម្តេច​ហ៊ុនសែន​ជម្រុញ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ចូលមក​រកស៊ី​ក្នុងស្រុក​ខ្មែរ​ថែមទៀត​!

 


​ជប៉ុន​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ក្នុងឱកាស​ចូលរួម​ក្នុង​សិក្ខាសាលា ស្ដីពី​វិនិយោគ​នៅ​កម្ពុជា​,​បាន​អំពាវ​នាដ​ល់​វិនិយោគិន​ជប៉ុន ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន ហើយ​សម្តេច​ជា​អ្នកធានា​ជូន​វិនិយោគិន​គ្រប់រូប​នូវ​បរិស្ថាន ប្រកបដោយ​ភាពអំណោយ​ផល​។​a hun japon1 

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ធុរជន និង​អ្នកវិនិយោគ​ជប៉ុន ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ធុរជន និង​អ្នកវិនិយោគ​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍ ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី រវាង​កម្ពុជា និង​ជប៉ុន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន ប្រកបដោយ​ភាពអំណោយ​ផល ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។ រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្ដល់​កិច្ចសម្របសម្រួល​រាល់​នីតិវិធី​រដ្ឋបាល និង​នឹង​អមដំណើរ​នៅតាម​គ្រប់​ដំណាក់កាល នៃប្រតិបត្តិ​ការវិនិយោគ របស់លោក​អ្នក​នៅ​កម្ពុជា​»​។​

ជាមួយនិង​ការលើកឡើង​ពី​ការសម្រេចចិត្ត​កែសម្រួល​រចនា​សម្ព​ន្ធ័​នានា​នៅតាម​ច្រកព្រុំដែន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ការសម្រេច​ដកចេញ​នូវ “​ពន្ធ​កាត់​ទុក​” (១%) ដែល​បាន​តម្រូវអោយ​ពាណិជ្ជករ​បង់​មុន ទោះបី​ចំណេញ ឬ​ខាត​ក៏ដោយ​។​“​ព​ន្ឋ​កាត់​ទុក​” នេះ​គឺ​នឹងត្រូវ​លុបចោល ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​។ ដូច្នេះ​ការបញ្ចប់​ពន្ធ​កាត់​ទុក​នេះ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន (១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការប្រកួតប្រជែង​ក្នុងការ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន​ក្នុងការ​រក្សាបាន​នូវ​ទុន​បន្ថែម ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់ខ្លួន​ផងដែរ ។​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការអនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០១៩ ឬក៏​ឲ្យ​បាន​លឿន​ជាង​នេះ តាម​ដែល​អាចធ្វើ​ទៅបាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា កម្ពុជា​-​ជប៉ុន កំពុងស្ថិត​ក្នុង​ដំណើរការ នៃ​ការចរចា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ សម្តេច​សង្ឃឹមថា ប្រទេស​ទាំងពីរ នឹង​អាច​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ ឱ្យបាន​ឆាប់រហ័ស​នាពេលខាងមុខ​ដើម្បី​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង និង​ទាក់ទាញ​ការវិនិយោគ ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។​

​សម្តេច បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានធ្វើ​ប្រតិ​ប​តិ្ត​ការ​មួយរយៈ​មក គម្រោង​វិនិយោគ​ជប៉ុន​ជាច្រើន​បាន​ពង្រីក​សកម្មភាពរ​បស់​ខ្លួន​នៅ​កម្ពុជា ជាក់ស្តែង​ដូចជា គម្រោង​ពង្រីក​ផលិតកម្ម​របស់​ក្រុមហ៊ុន មី​នេ​បៀ​មី​តស៊ូ​មី​, គម្រោង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​, និង​មន្ទីរពេទ្យ​សាន់​រ៉ៃ ជាដើម​។ ការសម្រេចចិត្ត​បណ្តាក់ទុន និង​បន្ត​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ សបញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​ដ៏​រឹងមាំ​របស់​អ្នកវិនិយោគ​ជប៉ុន មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​សក្ដានុពល​នៃ​កម្ពុជា​។​

​សម្តេច​បញ្ជាក់ថា​៖ «​ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន ផ្អែក​តាម​ការកត់ត្រារ​បស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិតពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​ជប៉ុន ចំនួន​១៣៧​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២.៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេ​ឡិ​ក​ត្រូ​និក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​»​។​

​ក្រៅពី​គម្រោង​វិនិយោគ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ ក៏មាន​វត្ត​មាននៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ ទាំង​តូច​ចំនួន​ប្រមាណ​១,៧០០​ក្រុមហ៊ុន ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ជាច្រើន ដូចជា​វិស័យ​ធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖ «​ចំពោះ​វិស័យ​ធនាគារ បច្ចុប្បន្ន​មាន​ធនាគារ ដែលមាន​ភាគហ៊ុន​ជប៉ុន​ចំនួន​៦ កំពុងមាន​ប្រតិបត្តិការ​នៅ​កម្ពុជា ក្នុងនោះ​ធនាគារ​មី​ហ្ស៊ូ​ហូ​ជា​ធនាគារ​ជប៉ុន​លំដាប់​អន្តរជាតិ​ដំបូង​គេ​បង្អស់ ដែល​បានទទួល​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧»​។​

​សម្តេច​បាន​បន្ថែមថា​៖ ចំណែក​វិស័យ​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វា គម​ន៍​ភ្ញៀវទេសចរ​ជប៉ុន ប្រមាណ​ជាង​៦​ម៉ឺន​នាក់ ដែល​តួលេខ​នេះ មានការ​កើនឡើង​ប្រមាណ​២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ កំណើន​នៃ​ប្រជាជន​កម្ពុជា​មក​ប្រទេស​ជប៉ុន ក៏មាន​ចំនួន​កើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​យើង​ទទួលបាន ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គឺ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ នៅ​ឆ្នាំ​២០១៨ កន្លងទៅ កំណើន​នៃ​ការផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា មានការ​កើនឡើង​ប្រមាណ​៣៤%​។​

​កម្ពុជា និង​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​១៩៥៣​។ ទំនាក់ទំនង​ប្រទេស​ទាំងពីរ មាន​ភាពល្អ​ប្រសើរឡើង​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ខែធ្នូ ឆ្នាំ​២០១៣​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា និង ជប៉ុន បាន​ប្រារព្ធ​ខួប​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​យ៉ាង​អធិកអធម ដោយមាន​ការផ្លាស់ប្តូរ​សារ​អបអរសាទរ​រវាង​នាយករដ្ឋមន្ត្រី ពិធីជប់លៀង និង​កម្មវិធី​វប្បធម៌​ផងដែរ​។​

​ប្រទេស​ជប៉ុន​ជា​ប្រទេស​នាំមុខគេ​មួយ​ក្នុងការ​ផ្តល់ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម ដោយបាន​ផ្តល់​ថវិកា​ស​រុ​ប ៨៥,១២​លាន​ដុល្លារ​អាមេរិក ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៦) ស្មើនឹង ៣២% នៃ​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ក្នុងនោះ ១៦,៥៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​ជាតិ និង ៦៨,៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ភាគី​អន្តរជាតិ​។ ក្នុង​ឆ្នាំ​២០១៧ ជប៉ុន​បានផ្តល់​ថវិកា​ចូលរួម​បន្ថែមចំនួន​ប្រមាណ ១,២​លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​៕a hun japon a hun japona