» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10338 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700509 នាក់

នីតិវិធី​នៃ​ការបង់ថ្លៃ​សំរាម​របស់​សាលា​ល​ក្រុង​ស្រួល​ជាង​បង់​តាម​វិក្ក​យ​ប​ត្រ័​អគ្គិសនី​កម្ពុជា ?


ភ្នំពេញ​៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែ​ច្បាស់លាស់ ជុំវិញ​ការបង់ថ្លៃ​សេវា​សំរាម ថា​តើ​ប្រជាពលរដ្ឋ​ទៅ​បង់​នៅ​កន្លែង​ណា នៅទីណា នីតិវិធី​បែបណា​នោះ ​នា​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហួត ហៃ និង​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទកាសែត បង្ហាញ​ឲ្យ​សាធារណៈជន​ទាំងអស់ បាន​យល់​ជ្រួតជ្រាប​ពី​នីតិវិធី​នៃ​ការបង់ថ្លៃ​សំរាម​ក្រោយពី​បញ្ឈប់​ការបង់​តាម​វិ​ក័យ​ប​ត្រ័​អគ្គិសនី​។​a chhae1 

លោក ហួត ហៃ បាន​ប្រាប់ថា ប្រជាពលរដ្ឋ​អាច​បង់ថ្លៃ​សំរាម​បាន តាម​ប្រព័ន្ធ​អេឡិចត្រូនិក ធានា​គារ​អេស៊ីលីដា ធនាគារ​ឯកទេស​វី​ង E-money លី​ហួរ​វេ​លុយ pipay truemoney ដោយ​ក្នុង​មួយ​ប្រ​ត្តិ​ប​ត្តិ​ការ ចំណាយ​ថ្លៃ​សេវា​ចាប់ពី​៥០០​រៀល ទៅ​៨០០​រៀល​តែប៉ុណ្ណោះ​។​ប្រជាពលរដ្ឋ​គ្រាន់តែ​យក​លេខ​កូដ ID ក្នុង​វិក្កយបត្រ​ភ្លើង​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ជា​គោល ពោល គឺ​ប្រជាពលរដ្ឋ គ្រាន់តែ​យក​លេខ​កូដ​នៅក្នុង​វិ​ក័យ​ប​ត្រ​ភ្លើង​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ទៅ​ប្រគល់​ឲ្យ​ភ្នាក់ងារ​វេរ​លុយ​ខាងលើ ដោយ​ប្រាប់ថា មក​បងថ្លៃ​សំរាម គេ​នឹង​ឆែក​លេខ​កូដ​របស់​បងប្អូន ហើយ​តាមរយៈ​លេខ​កូដ​ដែល​បាន​ឆែក​ឃើញ វា​នឹង​ចេញ​ជា​ទិន្នន័យ​ទឹកប្រាក់​របស់​បងប្អូន​ត្រូវ​បង់ហើយ ដោយ​បើក​ទទួលយក​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ​ចាប់​ថ្ងៃទី​១ ខែកុម្ភៈ​នេះ​តទៅ​។​

​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​វិញ​បាន​ថ្លែងថា ប្រជាពលរដ្ឋ​អាច​បង់ថ្លៃ​សេវា​សំរាម​សម្រាប់​ខែមករា ឬ​ប្រជាពលរដ្ឋ​ក៏​អាច​បង់​ជា​ឆ្នាំ​ក៏បាន ដោយមាន​ភាព​ចំណេញ​ច្រើន គឺ​អស់ថ្លៃ​សេវា តែម្តង​ប៉ុណ្ណោះ​។ លោក​អភិបាលរង​បាន បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នៅក្នុង​ខែមករា​នេះ គឺ​គ្មាន​ការប្រែប្រួល​ទេ គឺ​អនុវត្តន៍ តាម​តារាង​តម្លៃ​កាលពី​ខែតុលា ឆ្នាំ​២០១៩​កន្លង​ទៅជា​គោល​។ លោក​បន្តទៀតថា ការបង់​សេវា​សំរាម​ពុំមែន​ជាការ​បង់​ដោយ​ស្ម័គ្រចិត្ត​ទេ ព្រោះ​យើង​ជា​អ្នក​ផលិត​សំរាម​ត្រូវ តែ​បង់លុយ មិនអាច​គេចវេស​បានទេ​។

ក្នុងអំឡុង​អន្តរកាល​នេះ គឺ​ឲ្យ​គាត់​បង់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ បើ​យឺត​ពេលនេះ​យើង​កត់ចូល​ជា​បំណុល​។ ក្នុងករណី​មិន​បង់​គឺ​យើង​មាន​វិធានការ​។ ឧទាហណ៍ ម្ចាស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​មិន​បង់ គឺ​ដកហូត​ការធ្វើ​អាជីវកម្ម ទាល់តែ​បង់​ទើប​ប្រគល់​ឲ្យ​វិញ​។ ប៉ុន្តែ​ក្នុងអំឡុងពេល​អន្តរកាល​នេះ យើង​មិនទាន់​អនុវត្ត​វិធានការ​ច្បាប់​ទេ គឺ​ទុក​ឲ្យ​គាត់ មក​បង់លុយ​ប្រកបដោយ​មនសិកា​ស្នេហា​ជាតិ ដើម្បី​ធានា​ឲ្យ ទីក្រុង​យើង​មាន​សោភ័ណភាព​ស្រស់ស្អាត​។​
​សូមបញ្ជាក់ថា ការអនុវត្ត​ប្រព័ន្ធ​បង់ប្រាក់​ថ្មី​តាមរយៈ​អេ​ឡិច​ត្រូ​និ​ចនេះ បាន​ធ្វើឡើង​បន្ទាប់ពី រដ្ឋបាល​រាជធានី​ភ្នំពេញ​បានទទួល​សិទ្ធិ​ក្នុង​ការធ្វើ​ប្រតិបត្តិ​ការធ្វើ​អាជីវកម្ម​អន្តរកាល​នៃ​ការប្រមូល សំរាម​នៅ​រាជធានី​ភ្នំពេញ​ពី​នាយករដ្ឋមន្ត្រី​ជំនួស​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដែល​បញ្ចប់​កុងត្រា ហើយ​រង់ចាំ​ការដេញថ្លៃ​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​៕a chhae a chhae2 a chhae3 a chhae a1 a chhae a2 

​