» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8988 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659495 នាក់

មហាយក្សចិនដែលខ្មែរចាត់ទុកថាជាមិត្តដែលថែបសៀមថាជាបងប្អូនបានចេញមុខមកនិយាយអំពីបញ្ហាសង្គ្រាមនៅតាមព្រំដែនខ្មែរ-ថៃ

 

ភ្នំពេញ៖ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បាន ដាក់ក្តីសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់ការប្រយុទ្ធគ្នា និងកាត់បន្ថយភាពតានតឹងនៅបណ្តោយព្រំដែនតាមដែលអាចធ្វើទៅបាន។ ក្នុងន័យនេះ ទីក្រុងប៉េកាំងនៅតែរក្សាជំហរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការជំរុញកិច្ចចរចាសន្តិភាពរវាងភាគីជម្លោះទាំងពីរ គឺកម្ពុជា និងថៃ។ចិននៅតែមើលឃើញ ថា ភាគីកម្ពុជា-ថៃនឹងនាំមកនូវបទឈប់បាញ់មួយដែលអាចស្តារសន្តិភាពរវាងប្រទេសទាំង ពីរ។ចាំមើលមើលតើថៃឲ្យតម្លៃចិនឬឲ្យតម្លៃអាស៊ានអាមេរិក?។a china stop 

ទោះបីយ៉ាងណាបើតាមពត័៍មានខាងមុខថាយកនេះស្ថានភាពសមរភូមិមុខហាក់មានភាពស្ងប់ស្ងៀមខ្លះ។ជាក់ស្តែងក្រសួងការបរទេសថៃ នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ បានបង្ហាញលក្ខខណ្ឌចំនួន៣ សម្រាប់បទឈប់បាញ់នៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation ថ្ងៃទី១៥ ខែធ្នូ ២០២៥។លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថា ថៃបានកំណត់លក្ខខណ្ឌដូចខាងក្រោម៖ ១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន។២. បទឈប់បាញ់ធ្វើឡើងអនុវត្តជាក់ស្ដែង។៣. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។

 

ជាមួយគ្នានោះដែរគម្រោងបើកកិច្ចប្រជុំពិសេសរដ្ឋន្ត្រីការបរទេសអាស៊ាននៅថ្ងៃទូ១៦ធ្នូដើម្បីពិនិត្យដោះស្រាយជម្លោះកម្ពុជាថៃត្រូវបានលើកពេលវិញហើយ!។ បើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Starឲ្យដឹងថា៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies លោក អាន់វ៉ា បានកត់សម្គាល់ថា «យើងកំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។

ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។ ប្រសាសន៍លោកអានវ៉ាគឺបានត្រឹមប៉ុណ្ណឹងព្រោះតាមធម្មនុញ្ញអាស៊ានគ្មានសមត្តភាពបង្ខំប្រទេសណាឲ្យគោរពអ្វីឡើយ។ប្រសិនបើក្នុងខែធ្នូនេះអាស៊ានដែលមានម៉ាឡេស៊ីជាប្រធានមិនអាចធ្វើការកើតចឹងសង្គ្រាមកម្ពុជាថៃអាចនឹងអូសបន្លាយយ៉ាងតិច២ខែទៀត?។ព្រោះខែធ្នូនៅសល់តែ១៥ថ្ងៃទៀតទេ។ចូលឆ្នាំ២០២៦ភារកិច្ចប្រធានអាស៊ាននឹងត្រូវដល់វេនហ្វីលីពីនហើយ។ចឹងទម្រាំរៀបចំស៊ីដាច់ខែមករាល្មមក្នុងពេលដែលថៃត្រូវការពេល២ខែសម្រាប់បោះឆ្នោត។ចឹងពេលនេះកម្ពុជាគ្មានអីក្រៅពីខ្លួនទីពឹងខ្លួនទេ។

 

សម្រាប់ប្រទេសវៀតណាមវិញរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានបង្ហាញការព្រួយបារម្ភជុំវិញការវិវត្តស្ថានការណ៍ដ៏ស្មុគស្មាញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អំឡុងកិច្ចពិភាក្សា ជាមួយសមភាគីថៃរបស់លោក លោក Sihasak Phuangketkeow នៅក្នុងប្រទេសថៃ​ កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency) លោក Trung បានអំពាវនាវឱ្យភាគីទាំង២ រក្សាភាពអត់ធ្មត់ បញ្ចៀសរាល់សកម្មភាពធ្វើឱ្យជម្លោះកើនឡើង ព្រមទាំង ដោះស្រាយការខ្វែងគំនិតគ្នាដោយមធ្យោបាយសន្តិវិធី តាមរយៈកិច្ចសន្ទនា ក៏ដូចជាអនុលោមទៅតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងតំបន់ រួមទាំងយន្តការដែលមានស្រាប់។

រដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានបន្ថែមដែរថាវៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការសម្របសម្រួលជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងនោះរួមមានទាំងថៃ ដើម្បីចូលរួមចំណែកយ៉ាង សកម្មដើម្បីប្រឹងប្រែងជាសមូហភាពឆ្ពោះទៅរកស្ថិរភាពតំបន់យូរអង្វែង។ចឹងឡូវចាំអ៊ុតមើលស្នាដៃចិនម្តងមើលព្រោះអាមេរិកអាស៊ានធើអីមិនកើតទេឡូវនេះ៕៤៥a anva postpone a china stop1 a china stop2 a thai k stop