
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10050 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700221 នាក់
កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋកម្លាំងសមត្តកិច្ចចម្រុះបានចុះទៅ និងកកាយដី នៅចំណុចអូរតាតាក ក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទះឃើញប្រេងម្រះព្រៅភ្នំ ចំនួន៧ប៊ីដុងដែលជនមិនស្គាល់មុខកប់ដីលាក់ទុក ។
ប្រេងទាំង៧ប៊ីដុង ទម្ងន់៩៦គីឡូក្រាម ក្នុងនោះមាន៣ប៊ីដុង នៅមានគុណភាពល្អ និង៤ប៊ីដុងទៀតមានការបែកធ្លាយខូចខាត ។បើតាមការសន្និដ្ឋានប្រេងទាំងនេះត្រូវបានជនល្មើស ជញ្ជូនចេញមិនទាន់ ទើបកប់ដីលាក់ទុកសិន លុះពលរដ្ឋឃ្វៀលគោដើរឆ្លងកាត់ធំក្លិន រាយការណ៍ទៅសមត្ថកិច្ច ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រេងម្រះព្រៅប្រភេទនេះត្រូវបានចម្រាញ់ចេញពីដើមម្រះព្រៅភ្នំ ដែលមានសារធាតុសម្រាប់ផលិតគ្រឿងញៀនរហូតដល់ 96-97% ។ រាជរដ្ឋាភិបាលកម្ពុជាបានហាមឃាត់ដាច់ខាតរាល់ការផលិត និងចរាចរណ៍ប្រេងប្រភេទនេះ ដើម្បីទប់ស្កាត់ការផលិតគ្រឿងញៀនខុសច្បាប់ ៕