» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10528 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700699 នាក់

ត្រាក់​ទ​រ័​ភ្ជួ​ដី​ដែល​រាវ​មីន​រួច​នៅ​ប៉ៃលិន​កិន​មីនតោន​ខេត្ត​អស់​មីន​មានតែ​កែប​និង​ខេត្តព្រៃវែង​!


ប៉ៃលិន​៖ បុរស​អ្នកបើក​ត្រាក់​ទ្រ័​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​ប៉ៃលិន​និង​បង្ហួស​ទៅ​បេ​ទ្យ​ខេត្តបាត់ដំបង ខណ​:​ស៊ីឈ្នួល​រាស់​(​វាយ​)​ដី​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ ជាន់​លើ មីនតោន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នៅវេលា​ម៉ោង ១១​និង​០០ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​បន្ទាយ​យោធា ស្រែ​ម្អម ស្ថិតក្នុង​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​a min paylin1 

​ប្រជាពលរដ្ឋ​និង​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​មាន ឈ្មោះ​មឿ​ន សិលា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ បើក​ត្រាក់ទ័រ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រងរបួស​ដាច់​ជើង​ខាងឆ្វេង របួស​ពេញ​ដងខ្លួន និង​បែកក្បាល ស្ថិតក្នុង​ស្ថានភាព​ធ្ងន់​.​។ ជនរងគ្រោះ​ខាងលើ​ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​វាយ​ដី​ឲ្យ ឈ្មោះ ឃួន សុធា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​អ្នក​ជួល​ដីស្រែ​ពី​ម្ចាស់​ស្រែ​បន្ត​។

​បើតាម​ប្រជាពលរដ្ឋ​និយាយថា នៅត្រង់ចំណុច​ដីស្រែ​ខាងលើ ត្រូវបាន​គេ​រាវរក​គ្រាប់មីន​រួចរាល់​អស់ហើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា យូរៗ​ម្តង ស្រាប់​តែមាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​រងរបួស និង​ខូចខាត​ត្រាក់ទ័រ អស់​មួយចំនួន ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​យ៉ាងខ្លាំង និង​បាន​សំណូមពរ​ឱ្យ​ខាង​ក្រុមការងារ​កម្ចាត់មីន ចុះទៅពិនិត្យ និង​រាវរក​គ្រាប់មីន​បន្តទៀត ដើម្បី​ជួយ​ដល់​កសិករ​ឱ្យមាន​សុវត្ថិភាព​ផងដែរ​.។
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ១២ ខែឧសភា នៅឯ​ខេត្តព្រៃវែង លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ១ អាជ្ញាធរ​មីន ថ្លែង​ប្រកាសថា​៖ ខេត្តព្រៃវែង ជា​ខេត្ត​អស់​មីន​»​។​

​លោក​បន្តថា​៖ «​ទោះបី​ខេត្តព្រៃវែង ត្រូវបាន​ប្រកាស​ជា​ខេត្ត​អស់​មីន ប៉ុន្តែ​ខេត្តព្រៃវែង នៅ​ទទួលរង​គ្រោះ​ដោយសារ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត លើ​ផ្ទៃដី​ប្រមាណ ១៦៤ គីឡូម៉ែត្រ​ក្រឡា សរុប ១២៩៨ ចម្ការ​គ្រាប់ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​បន្ត​ចាត់វិធានការ​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

​លោក​លី​ធុច​បន្តថា​កន្លងមក​ម្ចាស់ជំនួយ និង «​ប្រទេស​ជា​មិត្ត​ដ៏​ឆ្នើម​» ដទៃទៀត​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស សម្ភារ និង​ថវិកា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ មានដូចជា​សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័​រវេ​ស្ស ស្វី​ស ចិន កាណាដា ណូ​វែ​ល​សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ អៀរ​ឡង់ ហុង​គ្រី កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​។​

​លោក លី ធុជ​ឲ្យ​ដឹងថា​អាជ្ញាធរ​មីន បាន​នឹង​កំពុង​ពិចារណា និង​ពិនិត្យ​លទ្ធភាព​ស្វែងរក​ដៃគូរ និង​សប្បុរជន​នានា ដើម្បី​ធ្វើការ​បោសសម្អាត​មីន​ឱ្យអស់​ក្នុង​ខេត្ត​ចំនួន ៥ ដែលមាន​ការប៉ះពាល់​តិចជាងគេ​។​​ខេត្ត​ទាំង ៥ នោះ​រួមមាន​ខេត្តកំពង់ចាម មាន​ផ្ទៃដី ៩៨ ហិកតា ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី ១៧៤ ហិកតា ខេត្តរតនគិរី មាន​ផ្ទៃដី ២៧៥ ហិកតា ខេត្តកំពង់ឆ្នាំង មាន​ផ្ទៃដី ៣២៨ ហិកតា និង​ខេត្តតាកែវ មាន​ផ្ទៃដី ៣៦៣ ហិកតា​។​​កាលពីដើម​ខែមីនា អាជ្ញាធរ​មីន​បានប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី ១ ដែល​អស់​គ្រាប់មីន ហើយ​នៅពេលនោះ អាជ្ញាធរ​មីន​បាន​សន្យា​គ្រោង​នឹង​ប្រកាស​រាជធានី​-​ខេត្ត ៧ ទៀត​ជា​ខេត្ត​អស់​មីន​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្តរតនគិរី និង​ខេត្តតាកែវ​៕a min paylin 

​