» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6917 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697088 នាក់

ក្រសួង​ធម្មកា​និង​សាសនា​រារាំង​បំណង​ចង់​បួស​របស់​នាយ​តាក់ស៊ី​!

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ឧសភា​នេះ តារា​កំប្លែង នាយ​តាក់ស៊ី គ្រោង​ទៅ​សាង​ផ្នួស​ជាស​ង្ឃ នៅ​វត្ត​គល់​ទទឹង ខេត្តកណ្តាល តែ​ត្រូវ​បរាជ័យ ដោយសារ​ក្រសួង​ធម្មការ និង​សាសនា រារាំង​មិន​អនុញ្ញាតឱ្យ​បួស​ក្រោមលេស​ថា​មិនទាន់​ចេះ​ធ​ម៍​? ។​a taksy 

​អ្នកនាង​ភី​ម ភរិយា នាយ​តាក់ស៊ី​តារា​កំប្លែង CTN ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងស្រុក​ថា ការ​បួស របស់ ប្តី​នាង នាយ​តាក់ស៊ី នៅ​វត្ត​គល់​ទទឹង ខេត្តកណ្តាល បាន​អាក់ខាន​វិញ​ហើយ ព្រោះ​ការសុំច្បាប់​ទៅ​ក្រសួង​ធម្មការ និង​សាសនា គាត់​មិនទាន់​អនុញ្ញាតឱ្យ​បួស​ពេល​ហ្នឹង​ទេ ដោយ​គាត់​សំអាងថា ទាល់តែ​ចេះ ច្រើន​ធម្មក្ខន្ធ​ដែល​គាត់​តម្រូវ​សិន ទើប​អាច​បួស​បាន​។​

​អ្នកនាង​ភី​ម បង្ហាញ ចម្ងល់​ថា កន្លងមក «​អ្នកបួស ក្រែង​បួស​ហើយ បាន​ទៅ​រៀន​ធម៌ ចុះ​ម៉េច​បាន​ពេលនេះ ក្រសួង​តម្រូវឱ្យ​រៀន​ធម៌​ឱ្យ​ចេះ​ច្រើន​ធម្មក្ខន្ធ​សិន​អីចឹង ? ត្រង់​ហ្នឹង​ខ្ញុំ​មិន​យល់​ដែរ​”​។ ពេលនេះ​ស្វាមី​របស់​នាង​ដែល​អន្ទះសា​ចង់​សាង​ផ្នូ​ស​នោះ ឥឡូវ​កំពុង​សម្ងំ​នៅផ្ទះ​ទាំង​ខកចិត្ត​។

​សូមបញ្ជាក់ថា តារា​កំប្លែង CTN នាយ​តាក់ស៊ី មាន​ជំងឺ​ទឹកនោមផ្អែម​ជាង​១០​ឆ្នាំ​ទៅហើយនោះ បាន​បោះបង់​អាជីព​កំប្លែង​នៅ CTN និង​បើកដៃ​ឱ្យ​ភរិយា​អា​ចរក​ស្វាមី​ថ្មីក៏​បាន ព្រោះ​លោក​បាន​សម្រេចចិត្តថា នឹង​ចូល​សាង​ផ្នួស​អស់​មួយជីវិត​បែ​ជា ត្រូវ​អាក់ខាន ព្រោះ​ក្រសួង​មិន​អនុញ្ញាត​ទៅវិញ។ តើ​ជា​កម្ម​របស់​នាយ​តាក់ស៊ី​ឬ​បានជា​ក្រសួង​ធម្មការ​ធើ​ចឹ​ង​?៕a taksy1 a taksy2 
​