» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4146 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016313 នាក់

ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុងពេល​អ្នកមាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​


​ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​ពិនិត្យ នៅតាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១​ដំណើរ​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ស្ថានភាព​នៅ​មណ្ឌល​ប្រឡង មាន​បរិយាកាស​ស្ងប់ស្ងាត់​។​a baka6 

​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការបើក​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ថ្លែង​នៅ​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថា​នៅ​ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ដដែល​។​ACU​មិនបាន​ផ្តល់​អ្នកសង្កេតកា​រណ៍​មក​គ្រប់គ្រង​ដូច​ឆ្នាំមុនៗ​នោះទេ ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រសួង​ជា​អ្នករៀបចំ និង​ពង្រឹង​យន្តការ​អប្បមាទ​ដោយ​ខ្លួនឯង ដែលមាន​សរុប​ជាង ២ ពាន់​នាក់​ទូទាំងប្រទេស និង​មាន​ចំនួន ២​នាក់​ក្នុង​មួយ​បន្ទាប់​។​

​លោក រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​កាសែត​ថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ភាពស្ងប់ស្ងាត់ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​ល្អ​។ ដំណើរការ​សំណេរ នៅតាម​មណ្ឌល​នីមួយៗ​ប្រព្រឹត្ត ទៅបាន​យ៉ាង​ល្អ ប្រសើរ ដោយសារ​មានការ​បំពេញការងារ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំ​មណ្ឌល ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ និង​គណៈកម្មការ​អនុរក្ស​។​

​លោក​បញ្ជាក់ទៀតថា «​ជារួម​បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​កិច្ចការ​ទៅតាម​សមត្ថភាព​របស់ខ្លួន​រៀងៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ទន្ទឹមនឹងនេះ នៅ​ថ្ងៃទី​១​នេះ មាន​បេក្ខជន​តែ​០១​រូប​ប៉ុណ្ណោះ ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​មួយរូប​ទៀត បាន​យក​ទូរ​សព្ទ​ដៃ​ចូលក្នុង​បន្ទប់​ប្រឡង​។ ដូច្នេះ​ក្រសួង​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំងពីរ​រូបនេះ ដោយ​កំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​»​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង បាន​ប្រាប់ មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃទី​១៩ សីហា​ថា ក្រសួង​ឲ្យ​ធ្លាក់​នេះ​ដោយសារ បេក្ខជន ១ រូប បាន យក សំណៅ​ឯកសារ ចូល បន្ទប់ ប្រឡង និង បេក្ខជន ១​រូប ទៀត បាន យក ទូរ​សព្ទ ដៃ ចូល ក្នុង បន្ទប់ ប្រឡង​។​
​លោក​ថា “​ដូច្នេះ ក្រសួង​នឹង​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត វិន័យ ចំពោះ បេក្ខជន​ទាំងពីរ រូបនេះ ដោយ កំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ​”​។​

​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​៤៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។ មានតែ​បេក្ខជន​០១​រូប​ប៉ុណ្ណោះ​ដែលមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិនអាច​បន្ត​ការប្រឡង​បាន​។​​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ​ថា សិស្ស​ដល់​ទៅ​ជាង ១៦០០​នាក់ បាន​បោះបង់ចោល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃនេះ ។​​សម្រាប់​ការប្រឡង នៅ​ថ្ងៃទី​១ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឲ្យ​បេក្ខជន​២​នាក់ ធ្លា​ក់ដោយ ស្វ័យប្រវត្តិ​។​a baka7 

​អ្នកស្រី ឈិ​ត ចំរើន កំពុង់​ឈរ​ចាំ​កូន​ក្រោម​ដើម​ឆ័​ត្រ​មុខ​របង​វិទ្យាល័យ​ទួល​ទំពូង​ប្រាប់​វិទ្យុ​ស្ត្រី​ថា អ្នកស្រី​បាន​ជូន​កូន​មក​ប្រឡង​បាក់​ឌុប ហើយ​ចាំ​ទទួល​កូន​ទៅរក​កន្លែង​ញុំ​ាំ​អាហារ​។ អ្នកស្រី​ប្រាប់ថា អ្នកស្រី​មាន​អារម្មណ៍​ភ័យ​ផង អរ​ផង ព្រោះ​ទើប​ជា​លើក​ទី​១ ដែល​ជូន​កូន​មក​ប្រឡង​។ តែ​យ៉ាងណា​អ្នកស្រី​ជឿជាក់​លើ​សមត្ថភាព​រប​ស់​កូន​ថា​នឹង​អាច​ប្រឡង​ជាប់ បើទោះបី​ជាមាន​ករ​រឹតបណ្តឹង​ការប្រឡង​យ៉ាងណាក្តី​។​

​លោក​រស់សុវាចាឲ្យ​ដឹង​ថា នៅ ថ្ងៃ ទី ១ នេះ បេក្ខជន​អវត្តមាន សរុប​ចំនួន​១៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​។ ក្នុងនោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន ចំនួន ៤៣​ករណី ប៉ុន្តែ អាច ដំណើរការ ប្រឡង បន្ត ទៀត បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។

​សម្រាប់​ការប្រឡង​បាក់​ឌុប​ថ្ងៃ​ដំបូង​នេះ មានការ​ប្រឡង​៤​មុខវិជ្ជា​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​និង​ថ្នាក់​វិទ្យាសាស្ត្រ​រួមមាន​៖
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ ផែនដី និង​បរិស្ថានវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ ប្រវត្តិ​។​
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​២ មុខវិជ្ជា​៖ ប្រវត្តិវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ ជីវវិទ្យា​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ ភូមិវិទ្យា និង​ម៉ោង​ទី​២ មុខវិជ្ជា​៖ ភាសាបរទេស​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​១​មុខវិជ្ជា​៖ គីមីវិទ្យា និង​ម៉ោង​ទី​២ មុខវិជ្ជា​៖ ភាសាបរទេស​។​

​ដោយឡែក​សម្រាប់​ការប្រឡង​នៅ​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​ស្អែក​នេះ​រួមមាន​៖
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ គណិតវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ សីលធម៌ ពលរដ្ឋ​វិជ្ជា​។​
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​២ មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ និង ម៉ោង​ទី​២ មុខវិជ្ជា​៖ រូបវិទ្យា​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ​។
* ពេល​រៀ​សល ថ្នាក់​វិទ្យាសាស្ត្រ​៖ មុខវិជ្ជា គណិតវិទ្យា​។​a baka a baka1 a baka2 a baka4 (1) a baka4