» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6148 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696319 នាក់

សាលារៀន​នៅ​ភ្នំពេញ​នឹង​បើក​វិញ​ថ្ងៃទី​១៥​កញ្ញា​តែ​ជំ​ហ៊ាន​ដំបូង​ចាប់ពី​ថ្នាក់​ទី​៩​ឡើង​

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ នឹងត្រូវ​បើក​ឱ្យ​ដំណើរ​ការឱ្យ​សិស្ស​បាន​ចូលរៀន​ឡើងវិញ​ក្រោយពី​ខកខាន​អស់​រយៈពេល​ជាង ៧​ខែ​មកហើយ ដោយសារ​ការ​រាតត្បាត​ជំំ​ងឺ​កូ​វីដ​-១៩​។ ទោះជា​យ៉ាងណា​គ្រឹះស្ថាន​ទាំងនោះ​ត្រូវបំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​របស់​ក្រសួងសុខាភិបាល ដែល​ជឿជាក់ថា មិនមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​a open school 

សម្រាប់​ការបើក​ឡើងវិញ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​បាន​ប្រាប់​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​រហ័ស​ទៅលើ​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ដោយ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ការងារ​នេះ​ចាប់ពី​ថ្ងៃទី​១០ ខែកញ្ញា តទៅ​។

ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់ ត្រូវធ្វើ​ពាក្យស្នើសុំ​បើក​គ្រឹះស្ថានសិក្សា​របស់ខ្លួន​ឡើងវិញ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យឃើញថា បាន​បំពេញ​នូវ​លក្ខន្តិកៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​អនុវត្តបាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​ទាំងនោះ​នឹង​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​បើក​ដំណើរការ​សិក្សា​ជាធម្មតា​ឡើងវិញ​។​

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថា ការបើក​សាលារៀន​នេះ ជា​ជំហាន​ដំបូង​មួយ​នៃ​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​វិស័យ​ផ្សេងៗ​ទៀត មានន័យថា បើ​ការបើក​ឱ្យ​ដំណើរ​ការសិក្សា​តាម​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដំណើរ​ការល្អ​ហើយ​នោះ នឹង​អាច​បន្ត​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

​ទោះជា​យ៉ាង​សម្រាប់​ការបើក​សាលារៀន​វិញ​នេះ លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា ការបើក​សាលារៀន​ទាំង​ឯកជន និង​រដ្ឋ​ឡើងវិញ​នេះ ដំណើរការ​តែ​សាលា​ចាប់ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២​ប៉ុណ្ណោះ​(​ថ្នាក់​ដែលមាន​សិស្ស​ចាក់​វ៉ាកសាំង​រួច​)​។​បើ​ដំណើរការ​នេះ​ឈានទៅ​រលូន​ហើយ​នោះ នឹង​គិតគូ​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា និង​បឋមសិក្សា​បន្តទៀត​៕a open school1 a open school2 

​