» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7521 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697692 នាក់

គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត ចុះ​បោះបង្គោល​កំណត់​ព្រំដី នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ

 

​ខេត្តមណ្ឌលគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ លោក ថៃ ន​រះ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៏ និង​វិចិត្រ​សិ​ល្បះ និង​លោក ស្វាយ សំ​អ៊ាង អភិបាល ខេត្តមណ្ឌលគិរី រួមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​គណៈកម្មការ​គ្រប់​គ្រង់​ភ្នំ​ដោះ​ក្រមុំ បាន​ចុះ​បោះបង្គោល​កំណត់​ព្រំដី នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ តាម​បទបញ្ជារ​នាយករដ្ឋមន្ត្រី​។​a dos 

​លោក រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៏ និង​វិចិត្រ​សិ​ល្បះ បាន​ថ្លែងថា បេសកម្ម​របស់​គណៈ​កម្ម​ធិ​ការ​ចម្រុះ​នាពេលនេះ គឺជា​សញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ ព្រោះ​បញ្ហា​ដី​នៅ​តំបន់ភ្នំ​ដោះ​ក្រមុំ​នេះ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​។ ការសម្រេច​រួមគ្នា​ក្នុង​ការចុះ​បោះបង្គោល​កំណត់​ព្រំដី​នេះ នឹង​ព​ន្លឿ​ន​ដល់​ការងារ​ជំនាញ​វប្ប​ធ​ម៏ ដើម្បី​ធ្វើ​របាយការណ៍​ជាក់ស្តែង ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងមក​សម្តេច បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ ដោះស្រាយ​បញ្ហា​នៅទីនេះ​ឲ្យ​បាន​ចប់​ឆាប់ៗ ជៀសវាង​ការទន្ទ្រាន​ដោយ​ខុសច្បាប់​បន្តទៀត​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ឲ្យ​ដឹងថា ដីភ្នំ​ដោះ​ក្រមុំ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ តែ​ដោយ​កាល​នុះ​ដី​នៅ​តំបន់​នេះ​មិនទាន់មាន​ការបោះ​កំណត់​ព្រំ​ឲ្យ​បាន​ត្រឹមត្រូវ ដូច្នេះហើយ​ក៏មាន​សកម្ម​ភាព​លួច​ទន្ទ្រាន​ដី​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ចង្កេះភ្នំ​។

លោក​ថា រយៈពេល​ពីរ​-​បី​ឆ្នាំ​ចុងក្រោយ​នេះ ក្នុងនាម​អាជ្ញាធរខេត្ត​លោក​បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង ទប់​ស្តា​ត់​ការរំលោភបំពាន​ពី​ជនខិលខូច នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ដើម្បី​ថែរក្សា​ដី​នៅ​តំបន់​នេះ​ទុក​ទៅ​ថ្ងៃក្រោយ​។ នៅពេលនេះ​ដោយមាន​ក្រុមការងារ​ចម្រុះ លោក ជឿជាក់ថា អ្វីៗ​ទាំងអស់ ការចុះពិនិត្យ​ផ្ទៀងផ្ទាត់ ការដោះស្រាយ​នឹង​អាច​ចប់សព្វគ្រប់ ព្រោះ​ក្រុមការងារ​បាន​ឯកភាពគ្នា​ឈរលើ​គោល​ការ​ណ៏​«​ទប់ស្កាត់ ការពារ នឹង​ថែរក្សា​»​ដី​នេះ​ឲ្យ​គង់វង្ស​យូរអង្វែង មិន​អនុញ្ញាតិ​ឲ្យ​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជាក​ម្មសិ​ទ្ឋ​ឯកជន​ដាច់ខាត​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៨ កុម្ភៈ ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ត្រូវ​ដកហូត​ដីភ្នំ​ដោះ​ក្រមុំ ដែល​រង​ការទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច ទុកជា​កម្ម​សិ​ទ្ឋ​បុគ្គល​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជាបន្ទាន់ មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា ទន្ទ្រាន​យក​ដី នៅ​ភ្នំ​ដោះ​ក្រមុំ​បានឡើយ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់​ជាបន្ទាន់ មិន​អនុញ្ញាតឱ្យ​បុគ្គល​ណា ទៅ​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​ទេ ហើយ​សម្តេច​នៅ​ចងចាំ​អ្វីដែល​សម្តេច​ធ្លាប់​ទៅ​កាលពី​ឆ្នាំ​២០១២ នៅ​ទីនោះ​។​

​ដី​តំបន់ភ្នំ​ដោះ​ក្រមុំ ឬ​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​ជនជាតិដើម​ភាគតិច មាន​ផ្ទៃដី​ប្រមាណ​ជាង​១០០​ហិច​តា ត្រូវបាន​បាត់បង់​បន្តិច​ម្តងៗ​តាំងពី​ឆ្នាំ​២០០៥ ដោយ​ដី​មួយផ្នែក ត្រូវបាន​គេ​ទិញ​លក់​ពី​ម្នាក់​ទៅ​ម្នាក់ រហូត​ប្រែក្លាយ​កន្លែង​ខ្លះ​ទៅជា ទីតាំង​ខារ៉ាអូខេ នឹង​ផ្ទះសំណាក់​ជាដើម​។​ហើយ​ដី​ដែល​សេសសល់​បច្ចុប្បន្ន​ប្រហែល​៨០​ហិច​តា​ប៉ុណ្ណោះ​៕a dos2 a dos1 a dos6 a dos7 a dos8 a dos4 a dos5 
​