» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7802 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697973 នាក់

បើក​ពិ​ពណ៍​អាពាហ៍ពិពាហ៍ មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​នៅ​កោះ​ពេជ្រ​

 

​ភ្នំពេញ​៖​នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍ អាពាហ៍ពិពាហ៍ លើក​ទី​៥ មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូប​អាពាហ៍ពិពាហ៍ លើក​ទី​១៩​និង​ការបង្ហាញ ទម្រង់​ម៉ូត សំលៀកបំពាក់ ប្រពៃណី ខ្មែរ​លើក​ទី​១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ព៍រណ៍​កោះ​ពេជ្រ​សម្រាប់​រយៈពេល​២​ថ្ងៃ ។​a marry ex1 

លោកស្រី ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​មិ​និង​វិចិត្រសិល្បៈ បាន​ថ្លែងថា “​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នៅពេលនេះ ក៏ដូចជា​បណ្ដា​ឆ្នាំកន្លងមក​ដែរ គឺ​ក្នុង​បំណង បំផុស​ចលនា​មហាជន ជាពិសេស​យុវជន ចូលរួម​ជា​កម្លាំងចលករ ក្នុង​បុព្វហេតុ​ថែរក្សា ការពារ​និង​លើ​ស្ទួយ​វិស័យ​វប្បធម៌​ជាតិ ជាពិសេស​ទម្រង់​អាពាហ៍ពិពាហ៍ ម្ហូបអាហារ សម្លៀកបំពាក់ ប្រពៃណី​ខ្មែរ ដែលជា​ផ្នែក​សំខាន់​មួយ នៃ​មរតក​វប្បធម៌​ជាតិ​”​។​

​លោក ស្រី យី សុភា អគ្គនាយិកា​ក្រុមហ៊ុន សិរី​មង្គល បាន​ឲ្យ​ដឹងថា ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី​៥ មហោស្រព​សិល្បៈ​ដណ្ដាំ ស្ល​ម្ហូប​អាពាហ៍ពិពាហ៍ លើក​ទី​១៩​និង​ការបង្ហាញ ទម្រង់​ម៉ូត សំលៀកបំពាក់​ប្រពៃណី ខ្មែរលើ​កទ​១៨​នេះ មានការ​គាំទ្រ ពី​ស្ថាប័នឯកជន ជាច្រើន​រួមមាន សំអាងការ​ចំនួន​៧ ,​សេវា​តុបតែង​ចំនួន​២ ,​សេវា​ថតរូប​ចំនួន​៤ ,​តម្បាញ​និង​ហូល​ផាមួង​ចំនួន​៣ ,​ផ្គត់ផ្គង់​ភេសជ្ជៈ​និង កាហ្វេ​ចំនួន​៨ ,​ផ្គត់ផ្គង់​នំ​និង​អាហារ​ចំនួន​៣២ (​ក្នុងនោះ​មាន​២៥​ស្ដង់​ជា​របស់​នាយកដ្ឋាន​អភិឌ្ឍន៍​វប្បធម៌​) ,

​ផ្គត់ផ្គង់​គ្រឿង សង្ហា​រឹម និង​អាហារ​បំប៉ន​ចំនួន​២ ,​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​ចំនួន​៤ ,​ផ្គត់ផ្គង់​ផលិតផល​កែស​ម្ភ​ស្ស និង​សុខភាព​ចំនួន​៣ ,​ក្រុមហ៊ុន​ផ្គត់ផ្គង់ យានយន្ត​ចំនួន​១ ,​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ភ្លើង​និង​សំឡេង​ចំនួន​៣ ,​ក្រុមហ៊ុន​ផ្គត់ផ្គង់​អចលនទ្រព្យ​ចំនួន​២ ,​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ ហិ​រ​វត្ថុ​ចំនួន​២ ,​សេវា​ផ្គត់ផ្គង់​ការធ្វើដំណើរ និង​ការផ្សព្វផ្សាយ​ចំនួន​២ , សេវា​ផ្គត់ផ្គង់​គ្រឿងអលង្ការ និង​ស​ម្ភ​រៈ​សំអាងការ​ចំនួន​២ ,​សេវា​បណ្ដុះបណ្ដាល​និង​អប់រំ​ចំនួន​១ ,​និង​ស្ដង់​ផ្សេងៗ​ទៀត​ដូចជា ស្ដង់​បន្លែ​ធម្មជាតិ ,​ក្រុម​ភ្លេងខ្មែរ ,​ក្រុង​ពាលី ,​និង​ស្ដង់​លោក​អាចារ្យ ដេញ​ពេលា សរុប​១១២​ស្ដង​។​

​អគ្គនាយិកា​ក្រុមហ៊ុន​សិរី​មង្គល សង្ឃឹម​យ៉ាង​មុតមាំ​ថា ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៥ មហោស្រព​សិល្បៈ ដណ្ដាំ​ស្ល​ម្ហូបអាហារ លើ​ល​ទី​១៩ និង​ការបង្ហាញ​ទម្រង់​ម៉ូត​សំលៀក បំពាក់ ប្រពៃណី​ខ្មែរ​លើក​ទី​១៨​នេះ និង​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ ពី​វប្បធម៌​ប្រពៃណី​ខ្មែរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គាំទ្រ និង​លើកស្ទួយ​បន្ថែមទៀត​៕a marry ex a marry ex2 a marry ex3 a marry ex4 a marry ex5 a marry ex6 a marry ex7 

​