» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6577 នាក់

ម្សិលមិញ 5304 នាក់

សរុប 14146103 នាក់

គ្រូ​ទស្សន៍ទាយ​យក​ស្បង់​ចីពរ​ស្លៀកពាក់​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ​សន្យាថា​ឈប់​ធើ​ហើយ​

 

​ក្រចេះ​៖ អ្នកគ្រូ​នី ដែលជា​គ្រូ​ទស្សន៍ទាយ​ជោគវាសនា​និង​ព្យាបាល​ជំងឺ ដែល​បាន​យក​ស្បង់​ចីពរ​ព្រះសង្ឃ​មក​ស្លៀកពាក់​លើ​ខ្លួន ហើយ​អង្គុយ​លើ​ផ្កាឈូក​ថត​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងែ​ទី ២៩ ខែតុលា ឆ្នាំ​២០២៣ ដែល​ធ្វើ​ឲ្យ​មហាជន​រិះគន់​, ពេលនេះ​លោក ស៊ូ សែ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តក្រចេះ បាន​ចុះ​ទៅដល់​កន្លែង​របស់​អ្នកគ្រូ​នី ហើយ​បាន​ឱ្យធ្វើ​កិច្ចសន្យា​នឹង​បានឱ្យ​លុប​វីដេអូ​បង្ហោះ​ចេញ​វិញ​។a girl kro2 

​លោក ស៊ូ សែ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តក្រចេះ បាន​ប្រាប់​មក​ភ្នាក់ងារ​របស់ CNC នៅ​ថ្ងែ​ទី​១ ខែវិច្ឆិកា​នេះ​ថា លោក​បាន​ចុះ​ទៅដល់​កន្លែង​ហើយ​អ្វីដែល​សំខាន់ គឺ​៣​ចំណុច​ដែល​លោក​ឲ្យ​សាមីខ្លួន​អនុវត្ត​ម្សិលមិញ​៖១.​សូម​ឲ្យ​លុបចេញ​នូវ​វីដេអូ​ឃ្លី​ប​ដែល​ខ្លួន​បាន​បង្ហោះ​ហើយ​ស្លៀកពាក់​ស្បង់​ចីពរ​ព្រះសង្ឃ​នោះ​ហើយ​លុប​ចេញពី​បណ្ដាញ​សង្គម​វិញ​។២.​សុំ​ដកយក​ស្បង់​ចីពរ​ព្រះសង្ឃ មក​រក្សាទុក​នៅ​សាលា​អនុ​គន្ធ​ក្រុង​ក្រចេះ​។៣.​មិន​អនុញ្ញាតឱ្យ​ស្លៀកពាក់​ស្បង់​ចីពរ​ព្រះសង្ឃ​បែបនេះ​ទៀត​នៅពេល​ក្រោយ​ទេ​។ បើសិនជា​មិន​អនុវត្តតាម​កិច្ចសន្យា​ទាំងបី​ចំណុច​នេះ​ទេ លោក​នឹងមាន​វិធានការ​ច្បាប់​ផ្សេងទៀត ហេ​ី​យ​ឈ្មោះ​សុន នី ក៏បាន​ព្រម​ទទួល​អនុវត្តតាម​ទាំងបី​ចំណុច​នេះ​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា អ្នកគ្រូ​នោះ​មានឈ្មោះ សុខ នី រស់នៅ​ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ដែលមាន​មុខរបរ​ជា​គ្រូទាយ​ជោគវាសនា​និង​ព្យាបាល​ជំងឺ បាន​ព្រម​ទទួលយក​កិច្ចសន្យា​ដោយ​សរសេរថា "​នាង​ខ្ញុំ​មានឈ្មោះ សុន នី មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ដូច​ខាងលើ តទៅ​ថ្ងៃក្រោយ​នាង​ខ្ញុំ​ឈប់​យក​ស្បង់​ចីវរ​ព្រះសង្ឃ​មក​ស្លៀកពាក់ និង​ឈប់​ធ្វើ​សកម្ម​ភាពមិន​សមរម្យ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ព្រះពុទ្ធ សាសនា​ទៀតហើយ​។ បើ​ពេល​ក្រោយ​នាង​ខ្ញុំ​ធ្វើ​ដូច្នេះ​ទៀត នាង​ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​"៕a girl kro a girl kro1 a girl kro3