» សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​ » រដ្ឋ​ទម្លាក់​លុយ​៣០​លាន​ដុល្លារ​ទិញស្រូវ​កុំ​ឲ្យ​ថោក​ពេក​ទប់​ចល្លាចល​! » កសិករ​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​អោយ​ស្រូវប្រាំង​មានតម្លៃ​ខ្ពស់ជាង ១០០០​រៀល ក្នុង​០១ គីឡូក្រាម » តំបន់​ស្វយ័ត Greenland បង្ហាញ​ជំហរ​សហការ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ លើ​វិស័យ​ការពារជាតិ​និង​រុករក​រ៉ែ​ » ដំណោះស្រាយ​ពេល​ស្រូវ​ថោក​!​ក្រសួងកសិកម្ម​ដាក់ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ?! » បង្ក្រាប​ជន​កាប់​ម៉ូតូ​នៅ​ច្បារអំពៅ​និង​ប្លន់​ម៉ូតូ​នៅ​ចោមចៅ​ » ចូល​ព្រៃ​ដាក់​អន្ទាក់​មាន់ព្រៃ នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​ដំរីព្រៃ​ព្រេច​ស្លាប់​! » នៅ​ឆ្នាំ ២០២៤ កម្ពុជា អនុម័ត​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ទុន​សរុប ៦,៩​ពាន់​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​៣០​កន្លែង​ » បើ​សេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យ​បើក​កា​ស៉ី​ណូ​និង​ល្បែង​ស៉ី​សង ស្របច្បាប់​នៅ​ថៃ​អនុ​ម​ត័​វា​នឹង​សម្លាប់​កាស៊ីណូ​ខ្មែរ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2069 នាក់

ម្សិលមិញ 6046 នាក់

សរុប 15870865 នាក់

អុំទូក​៣​ថ្ងៃ​នៅភ្នំពេញមាន​មនុស្ស​៥​លាន​នាក់​ចូលរួម​២២នាក់ស្លាប់ឆេះតូបអស់ជាង៤រយសម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សើរ​

 

​ភ្នំពេញ ៖ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ទត​ព្រះរាជ​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ព្រះ​ពន្លាជ័យ មុខ​ព្រះបរមរាជវាំង ក្នុង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នូវ​ព្រះ​ពិធីបុណ្យ​គម្រប់​រយៈពេល​បី​ថ្ងៃ​។​a water fest2 

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ប្រធាន​គណៈមេប្រយោគ​នៃ​អនុគណៈកម្មការ​បច្ចេក​ទេស គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​បាន​ក្រាបបង្គុំ​ទូលថ្វាយ​របាយការណ៍ និង​រាយការណ៍​ឲ្យ​ដឹង ថា​៖ នៅ​ឆ្នាំ​២០២៣​នេះ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង បាន​ចាត់តាំង​បញ្ជូន​ទូក​មួង ទូកង និង ទូក​ខ្នាត​អន្តរជាតិ ចំនួន ៣៣៧ ទូក មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​ក្នុងនោះ​មាន​៖ ទូក​ចែវ​ចំនួន ៤៣ (​ក្នុងនោះ​មាន​ទូក​នារី​ចំនួន ១​ទូក​) ទូក​អុំ ១៥៨ ទូក ទូក​ខ្នាត​អន្តរជាតិ ១៣៤​ទូក (​ក្នុងនោះ​មាន​ទូក​នារី​ចំនួន ២​ទូក​) ចំណុះ​ទូក​ចូលរួម​អុំ និង​ចែវ មាន​ចំនួន​សរុប ២០ ៤១៧​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី ចំនួន ១៦៥​នាក់​។​

​លោក​រដ្ឋលេខាធិការ​រូបនេះ បាន​គូសបញ្ជាក់ថា អស់​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ លទ្ធផល​បច្ចេកទេស​រួមមាន​៖ ១.​ទូក​អុំ​ខ្នាត​អន្តរជាតិ​នារី​៖ ផែន​លេខ​១ មាន ១​ទូក ផែន​លេខ​២ មាន ១​ទូក​។ ទូក​អុំ​ខ្នាត​អន្តរជាតិ​បុរស ផែន​លេខ​១ មាន​ចំនួន​២២​ទូក ផែន​លេខ​២ មាន ៤៦​ទូក​, ផែន​លេខ​៣ មាន​ចំនួន ៤០​ទូក និង​ផែន​លេខ​៤ មាន​ចំនួន​១១​ទូក​។ ទូក​អុំ​នារី តាម​លក្ខណៈ​ប្រពៃណីជាតិ ផែន​លេខ​១ មាន​១​ទូក​។ ទូក​អុំ​បុរស តាម​លក្ខណៈ​ប្រពៃណីជាតិ ផែន​លេខ​១ មាន​ចំនួន ១២២​ទូក ផែន​លេខ​២​មាន​ចំនួន ២៤​ទូក ផែន​លេខ​៣ មាន ២១​ទូក និង​ផែន​លេខ ៤ មាន​១១​ទូក​។​ទូក​ចែក​នារី ផែន​លេខ​១ មាន​១​ទូក​។ ទូក​ចែវ​បុរស ផែន​លេខ​១ មាន​១១​ទូក ផែន​លេខ​២ មាន​១១​ទូក ផែន​លេខ​៣ ១០​ទូក និង​ផែន​លេខ​៤ មាន​១០​ទូក​។

ចំពោះ​ទូក​គូ​ពិសេស នៅ​ឆ្នាំ​២០២៣​នេះ គណៈកម្មការ​បច្ចេកទេស និង​គណៈមេប្រយោគ​បានរៀបចំ​ឱ្យមាន​ទូក​ចំនួន ៩៨​ទូក ជា​ទូក​គូ​ពិសេស ចូលរួម​ប្រកួតប្រជែង ដោយ​កំណត់​លទ្ធផល​តាមរយៈ​ថិរៈវេលា ដោយ​ឆ្នាំនេះ​ទូក​គូ​ពិសេស ដែលមាន​ល្បឿន​លឿន​ជាងគេ​មាន​ចំនួន ៣​ទូក រួមមាន​៖ លេខ​១ ទូក​ឈ្មោះ មហា​ទន្សាយ​តេ​ជោ​សែន​ជ័យ ពាក់​ស្លាក​លេខ ១៨៣ មាន​ចំណុះ ៧៥​នាក់ មកពី​ខេត្តកំពង់ចាម ដោយ​សរុប​រយៈពេល​៣​ថ្ងៃនេះ​ធ្វើ​សម្រេច​ក្នុង​ថិរៈវេលា ត្រឹម ២៨:០៦.៣៣ នាទី​។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ទូក​ឈ្មោះ​សម្តេច​វិបុល​បញ្ញាបារមី​មានជ័យ ពាក់​ស្លាក​លេខ ២៦៧ មាន​ចំណុះ ៧៤​នាក់ មកពី​ខេត្តតាកែវ ក្នុង​៣​ថ្ងៃនេះ​ប្រើប្រាស់​ថិរៈវេលា​ត្រឹម ២៨:០៦.៦២​នាទី​។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ទូក​ឈ្មោះ​កោះ​កេរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ ពាក់​ស្លាក់​លេខ ២០៣ មាន​ចំណុះ ៧៧​នាក់ មកពី​ខេត្តព្រះវិហារ ៣​ថ្ងៃ​ប្រើ​ថិរៈវេលា ២៨:០៧.៨១ នាទី​។​

​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​អបអរសាទរ ទូក ង មហា​ទន្សាយ​តេ​ជោ​សែន​ជ័យ មកពី​ស្រុក​កងមាស ខេត្តកំពង់ចាម ទទួលបាន​ជ័យលាភី​លេខ​១ ទូទាំងប្រទេស ក្នុង​ផែន​គូ​ពិសេស​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា​ពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៣ បានធ្វើ​ឱ្យមាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ចូលរួម​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៥​លាន​នាក់ ប្រកបដោយ​ភាពសប្បាយ​រីករាយ​។ ចំពោះ​ការងារ​រក្សា​សន្តិសុខ​សុវត្ថិភាព​ក៏មាន​ល្អប្រសើរ ​។ រីឯ​បរិស្ថាន​អនាម័យ​ក៏​មិន​ចោទ​ជា​បញ្ហា​ផងដែរ ដោយ​ភ្នាក់ងារ​សម្អាត​បាន​យ៉ាង​ល្អ ។ 


​លោក ស៊ូ សាវ៉ន ប្រធានការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ក្រោយពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​២ បាន​ពិនិត្យ​ឃើញ​តាម​ទីតាំង​សប្បាយ​នានា មាន​គុំនរ​សម្រាម យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​លេ​ី​សួនច្បារ ច្រើន​លើស​២០% ធៀប​នឹង​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។ កម្លាំង​ដែល​ប្រចាំការ​សម្រាប់​ការងារ​បោសសំអាត និង​អនាម័យ មាន​ចំនួន ៣០៨​នាក់ ក្នុងនោះ​ក៏មាន​មន្ត្រី​ជាប់កិច្ចសន្យា​ផងដែរ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​អក​អំ បុក​នៅ​រមណី​យ៏​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែលជា​បេះដូង និង​ជា​និមិត្តរូប នៃ​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​១៥​កើត​ពេញ​បរ​មី ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែលជា​យប់​ថ្ងៃទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក ប​ណ្តែ​ង​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។​

 

ក្រសួងសុខាភិបាល បាន​ត្រៀម​ក្រុមគ្រូពេទ្យ និង​រថយន្ត​គិ​លា​នុស​ង្គ្រោះ សរុប​ចំនួន ៧០​គ្រឿង ដែលមាន​រថយន្ត​ប្រចាំការ​តាម​គោលដៅ ចំនួន ៥០​គ្រឿង រថយន្ត​គ្លីនិក​ចល័ត ចំនួន ៤​គ្រឿង និង​ជម្រក​តង់​ពិនិត្យ​សុខភាព​ដើម្បី​ផ្តល់​សេវា​សុខាភិបាល ចំនួន ១៥​កន្លែង ដែល​ផ្តល់​សេវា ២៤​ម៉ោង​លើ​២៤​ម៉ោង​។​ដោយឡែក​នៅ​ទីស្តីការក្រសួង​សុខាភិបាល ក៏បាន​ត្រៀម​រថយន្ត​គិលានសង្គ្រោះ ចំនួន ២០​គ្រឿង ដើម្បី​ប្រចាំ​ការត្រៀម​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ក្នុងករណី​ចាំបាច់​បំផុត​។​

​ទាក់ទង​ព្រះរាជ​ពិធី​នេះ​សម្តេច​ធិបតី បាន​គូស​រំលេច​តាម​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែវិច្ឆិកា នេះ​ថា «​ភាពជោគជ័យ​នេះ អាច​សម្រេច​ទៅបាន គឺ​ដោយសារ​ការចូលរួមចំណែក​ពី​គ្រប់​បណ្តា​ក្រុមការងារ​ពាក់ព័ន្ធ ជាពិសេស​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​សេចក្តីសុខ សុ​វ​ត្ដិ​ភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កលក្ខណ​:​គ្រប់បែបយ៉ាង ដើម្បី​បម្រើ​ដល់​ដំណើរការ​នៃ​ព្រះ​រាជពិធី​បុណ្យជាតិ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​ភាព​អធិកអធម និង​សប្បាយរីករាយ​បំផុត​»​។​

​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ធិបតី ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុង​ការរៀបចំ​ដំណេ​ី​រ​ប្រព្រឹត្តទៅ​នៃ​កម្មវិធី និង​ការសម្អាត​ដោយ​ធានាបាន​នូវ​សោភ័ណភាព និង​អនាម័យ ។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​សម្តែង​គ្រប់​ប្រភេទ ក៏​ដូច​សិល្ប​:​ករ សិល្បៈការី​នី​ទាំងអស់ ដែល​បានផ្តល់​ផ្ទាំងទស្សនីយភាព​រីករាយ និង​ការ​រាំលេង​កំសាន្ត​គ្រប់​ទីកន្លែង​ដល់​មហាជន ប្រកបដោយ​ភាពស្រស់​ស្រាយ និង​សប្បាយ​អឺងកង​។​ការ​ប្រ​រ​ព្ធ​ពិធី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខកខាន​តាំងពី​៣​ឆ្នាំមុន ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​នៅ​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រារព្វ​ពិធី​នេះ​ឡើងវិញ​ចំ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ហើយ​ពិធី​នេះ​ក៏ត្រូវ​បានរៀបចំ​ធ្វើ​ឡើងវិញ ជា​លើកដំបូង​ផងដែរ ក្នុង​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​ទោះបីជា​ក្នុង​ពិធី​ប្រារព្ធ​មាន​សុវត្ថិ​ភាពល្អ​ជោកជ័យ​តែ​ក៏មាន​មនុស្ស​ចំនួន ២២​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន ៦៩​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស រយៈពេល ៣​ថ្ងៃ (២៦-២៧-២៨ វិច្ឆិកា​) នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​នេះ​មិនទាន់​និយាយ​ពី​អគ្គិភ័យ​បំផ្លាញ​ផ្សារ​សន្តិភាព​នៅ​សង្កាត់​ចោមចៅ​អស់​ជាង​៤០០​តូប​នោះ​ផង​ទេ​៕a water fest1 a water festy10 a water festy4 a water festy6 a water festy7 a water festy8 a water festy9