» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8379 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698550 នាក់

នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ

 

ប្រទេសវៀតណាម ៖ នគរបាលសេដ្ឋកិច្ចក្រុងហូជីមិញ បង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ ដែលច្រកដបនិងសំបកវេចខ្ចប់ដូចរបស់ពិត ១០០ ភាគរយ។a vn fish water2 

ប្រតិបត្តិការចុះឆែកឆេរទីតាំងស្នាក់នៅ និងកន្លែងផលិតរបស់ជនសង្ស័យចំនួន៥នាក់ សមត្ថកិច្ចបានរកឃើញភស្តុតាង ដែលគួរឱ្យព្រួយបារម្ភជាច្រើន ។ ក្រុមជនខិលខូចបានប្រើប្រាស់ល្បិចកលយ៉ាងទំនើប ដោយយកគ្រឿងឧបភោគបរិភោគគ្មានប្រភពច្បាស់លាស់មកច្រកចូលក្នុងសំបកវេចខ្ចប់ ដែលមានរូបរាង ស្លាកសញ្ញា និងម៉ាកល្បីៗប្រចាំប្រទេសវៀតណាម ដែលមើលទៅហាក់ដូចជារបស់ពិត១០០ភាគរយ ពិបាកនឹងបែងចែកដាច់ដោយភ្នែកទទេ ។

វត្ថុតាងដែលរឹបអូសបានរួមមាន ៖ ទឹកត្រីច្រកដបស្រេច ៖ ជិត ៦០០ដប (ប្រភេទ៩០០មីលីលីត្រ) និងទឹកត្រីគ្មានស្លាកសញ្ញារង់ចាំការច្រកដបចំនួន១,៥៤៥ ដបទៀត ។ គ្រឿងទេសចម្អិនអាហារ ៖ ប៊ីចេងជិត១,០០០កញ្ចប់ និងម្សៅស៊ុបជិត៤០០ កញ្ចប់ ។ សម្ភារៈសម្អាត ៖ ម្សៅសាប៊ូបោកខោអាវម៉ាកល្បីៗចំនួន ១៣០កញ្ចប់ ។ វត្ថុធាតុដើម និងគ្រឿងចក្រ ៖ ប៊ីចេង និងម្សៅស៊ុបដុំធំៗរាប់ពាន់គីឡូក្រាម, ម្សៅសាប៊ូជិត ១តោន, សំបកវេចខ្ចប់ក្លែងក្លាយគ្រប់ទំហំ១,៦០០ សន្លឹក ព្រមទាំងម៉ាស៊ីនអ៊ុតកម្ដៅ និងជញ្ជីងអេឡិចត្រូនិចជាច្រើនគ្រឿង ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកគេដឹងច្បាស់ថា ការផលិតទំនិញក្លែងក្លាយនេះ គឺខុសច្បាប់ និងប៉ះពាល់ដល់សុខភាពសាធារណៈ ប៉ុន្តែដោយសារតែផលចំណេញខ្ពស់ ពួកគេសុខចិត្តបិទភ្នែកធ្វើមិនដឹងមិនឮ ហើយយកទៅចែកចាយតាមតូបលក់ចាប់ហួយនានា ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺជនសង្ស័យម្នាក់ឈ្មោះ Dinh Van Than បានទម្លាយថា ចាប់តាំងពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ រូបគេបានលក់វត្ថុធាតុដើមអន់គុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់អស់ រាប់សិបតោនទៅហើយ ទៅឱ្យបណ្តាញផលិតក្លែងក្លាយដទៃទៀត ។

អាជ្ញាធរកំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុត ដើម្បីស្វែងរកបណ្តាញចែកចាយបន្ត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ។ រីឯអ្នកប្រើប្រាស់ត្រូវបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញគ្រឿងទេសដែលមានតម្លៃទាបខុសធម្មតា ឬទិញពីប្រភពដែលមិនគួរឱ្យទុកចិត្ត៕a vn fish water1