» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7668 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697839 នាក់

លុយសួយសារអាករពីវិស័យរ៉ែក្នុងឆ្នាំនេះនឹងកើនដល់ជាង ១០០លានដុល្លារ ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូលចូលជាតិ

 

ភ្នំពេញ៖ នៅថ្ងៃទី១៩វិច្ឆិកាលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និង​ថាមពល បានឱ្យដឹងថា​ ការប្រមូលសួយសារអាករ ពីវិស័យរ៉ែក្នុងឆ្នាំ២០២៥នេះ នឹងកើនដល់ជាង១០០លានដុល្លារ កើនឡើងប្រមាណ ៣០០ភាគរយ បើធៀបនឹងកាលពីឆ្នាំ២០២៣ ដែលប្រមូលបានប្រមាណជាង ៤០លានដុល្លារប៉ុណ្ណោះ។ កំណើននៃការប្រមូលចំណូលពីវិស័យនេះ នឹងធ្វើឱ្យវិស័យនេះ នឹងតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូលចូលជាតិ។a keo roitanak min1 

លោកកែវរតនៈលើកឡើងថា កម្ពុជានឹងយកវិស័យធនធានរ៉ែ ​ឱ្យក្លាយទៅជាផលប្រយោជន៍​សេដ្ឋកិច្ចជាតិ តាមរយៈការកៀរគរចំណូលមិនមែនសារពើពន្ធ ដើម្បីយកថវិកានោះទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍនានា ដូចជាវិស័យសុខាភិបាល វិស័យការពារជាតិ ​វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោកបន្តថែមថា តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអូស្រ្តាលី កាលពីពេលថ្មីៗនេះ នៅរយៈពេល១៥ឆ្នាំទៅមុខទៀត វិស័យនេះអាចរកចំណូលបានប្រមាណជាង ១៥០០លានដុល្លារជូនជាតិ។

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាល​ក៏នឹងដាក់វិធានការការពារបរិស្ថានឱ្យដើរទន្ទឹមគ្នាផងដែរ ក្នុងករណីប្រតិបត្តិករណា​ធ្វើអាជីវកម្មមិនគោរពស្តង់ដារបរិស្ថាន ក្រសួងនឹងមិនផ្តល់អាជ្ញាបណ្ណឱ្យឡើយ ដើម្បីជៀសវាងការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ និងបំពុលទឹក​។

លោកកែវ រតនៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី «កិច្ចសន្ទនារវាង ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ដើម្បីចែករំលែកទស្សនទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា» ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត​ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

នៅក្រោមសកម្មភាពវិនិយោគ និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន តាមរយ:ការអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបរទេសនេះ ក្រសួងរ៉ែនិងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែចំនួន ០២ បន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance ដែលគម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និង វិស័យឯកជនក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។តាមក្រសួងរ៉ែបានឲ្យដឹងថា៖ក្រុមហ៊ុន Renaissance Minerals (Cambodia) Limitedក៏បានផ្តល

វិភាគទានប្រាក់ចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំសម្រាប់សកម្ភាពការអភិវឌ្ឈន៍សហគមន៍នានាក្នុងមានការដាំដើមឈើ១០ម៉ឺនដើមនៅតំបន់ភ្នំ១ពាន់៥រយនៅស្រុកវាលវែងខេត្តពោធិសាត់។កសាងអណ្តូងទឹកជួយសម្ភារៈសិក្សាតាមសាលាជាដើម។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអូស្ត្រាលី Emerald Resources NL ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រតិបត្តិការអណ្តូងរ៉ែមាសអូខ្វាវក្នុងខេត្តមណ្ឌលគីរី។

ចាប់ផ្តើមផលិតកម្មនៅឆ្នាំ ២០២១ អណ្តូងរ៉ែអូខ្វាវបានក្លាយជាប្រតិបត្តិការរុករករ៉ែមាសពាណិជ្ជកម្មទ្រង់ទ្រាយធំដំបូងគេរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះទាញយកមាសពាក់កណ្តាលសម្រេចនៅក្នុងស្រុក ដែលបន្ទាប់មកត្រូវបានចម្រាញ់នៅប្រទេសអូស្ត្រាលី។​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​អូស្ត្រាលី ដែល​ឥឡូវនេះ​កំពុង​ផលិត​មាស​ពី ៣០០ ទៅ ៤០០ គីឡូក្រាម​ក្នុង​មួយខែ កំពុង​ត្រៀមខ្លួន​ដើម្បី​ចម្លង​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ខេត្តមណ្ឌលគិរី ជាមួយនឹង​ប្រតិបត្តិ​ការរុករក​រ៉ែ​មាស​ថ្មី​មួយ​។​

លោក គង់ ស៊ីថា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​ បាន​ឱ្យដឹងថា​៖ «វិស័យ​រ៉ែ​នេះមិន​បញ្ចប់​ត្រឹម​អណ្ដូង​រ៉ែ​មាស​នេះ​នោះទេ​ ដោយ​ក្រុមហ៊ុន Renaissance Minerals Cambodia នឹង​បន្ដ​បើក​មុខ​កាត់​អណ្ដូង និង​ជម្រៅ ហើយ​ក្រុមហ៊ុន​នៅ​មាន​គម្រោង​មួយ​ទៀត គឺនៅមេមុត ក្នុង​ឃុំ​ជាំ​តាម៉ៅ​»។

លោក ស៊ីថា មាននិយាយ​​នៅ​ការិយាល័យ​រ៉ែ​របស់​ក្រុមហ៊ុន​កែវ​សីមា​ថា វា​ជាស​ញ្ញា​ល្អ​សម្រាប់​ការអភិវឌ្ឍ​នៅ​ឆ្នាំ ២០២៦ ឬ ២០២៧​។​​គម្រោង Okvau Gold Project របស់​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​ចម្ងាយ ២៧៥ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​រាជធានី​ភ្នំពេញ បានដាក់​ទីតាំង​ក្រុមហ៊ុន Renaissance Minerals ជា​ប្រតិបត្តិ​ការរុករក​រ៉ែ​មាស​អន្តរជាតិ​ឈានមុខ​គេ​របស់​កម្ពុជា​។​

​រណ្ដៅរ៉ែ​មាស​​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មាន​ទីស្ថិតនៅតំបន់អូខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។លោក Bernie Cleary នាយក​គម្រោង Okvau Gold បាន​និយាយថា៖ «ក្រុមហ៊ុន​​ចាប់តាំងប្រមូលផល​​មាស​លើកដំបូង​នៅ​ឆ្នាំ ២០២១​ ​​ចំនួន ១១​ម៉ឺន​ អោន​ស៍ (​ជាង​ ៣ តោន​) ក្នុង​មួយឆ្នាំ​»។​

​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​អូស្ត្រាលី ដែល​ឥឡូវនេះ​កំពុង​ផលិត​មាស​ពី ៣០០ ទៅ ៤០០ គីឡូក្រាម​ក្នុង​មួយខែ កំពុង​ត្រៀមខ្លួន​ដើម្បី​ចម្លង​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ខេត្តមណ្ឌលគិរី ជាមួយនឹង​ប្រតិបត្តិ​ការរុករក​រ៉ែ​មាស​ថ្មី​មួយ​។​

លោក គង់ ស៊ីថា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​ បាន​ឱ្យដឹងថា​៖ «វិស័យ​រ៉ែ​នេះមិន​បញ្ចប់​ត្រឹម​អណ្ដូង​រ៉ែ​មាស​នេះ​នោះទេ​ ដោយ​ក្រុមហ៊ុន Renaissance Minerals Cambodia នឹង​បន្ដ​បើក​មុខ​កាត់​អណ្ដូង និង​ជម្រៅ ហើយ​ក្រុមហ៊ុន​នៅ​មាន​គម្រោង​មួយ​ទៀត គឺនៅមេមុត ក្នុង​ឃុំ​ជាំ​តាម៉ៅ​»។

លោក ស៊ីថា មាននិយាយ​​នៅ​ការិយាល័យ​រ៉ែ​របស់​ក្រុមហ៊ុន​កែវ​សីមា​ថា វា​ជាស​ញ្ញា​ល្អ​សម្រាប់​ការអភិវឌ្ឍ​នៅ​ឆ្នាំ ២០២៦ ឬ ២០២៧​។​​គម្រោង Okvau Gold Project របស់​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​ចម្ងាយ ២៧៥ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​រាជធានី​ភ្នំពេញ បានដាក់​ទីតាំង​ក្រុមហ៊ុន Renaissance Minerals ជា​ប្រតិបត្តិ​ការរុករក​រ៉ែ​មាស​អន្តរជាតិ​ឈានមុខ​គេ​របស់​កម្ពុជា​។​

​រណ្ដៅរ៉ែ​មាស​​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មាន​ទីស្ថិតនៅតំបន់អូខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។លោក Bernie Cleary នាយក​គម្រោង Okvau Gold បាន​និយាយថា៖ «ក្រុមហ៊ុន​​ចាប់តាំងប្រមូលផល​​មាស​លើកដំបូង​នៅ​ឆ្នាំ ២០២១​ ​​ចំនួន ១១​ម៉ឺន​ អោន​ស៍ (​ជាង​ ៣ តោន​) ក្នុង​មួយឆ្នាំ​»។​a keo roitanak mine a keo roitanak mine3