» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6271 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696442 នាក់

រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ចក​ម្ម​ប្រកាស​មិន​គាំទ្រ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

​ភ្នំពេញ​៖​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមេសា ឆ្នាំ​២០១៩ បាន បង្ហាញ​ជំហរ​មិន​គាំទ្រ​ចំពោះ​ការផ្សាយ​ពាណិជ្ជ គ្រឿង​ស្រវឹង​ដែលមាន​ផ្តល់រ​ង្វាន់ ឬ​ភូតកុហក ។​a pan sosak1 

​ការលើកឡើង​របស់លោក ប៉ាន សូរ​ស័ក្តិ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​តំណាង​គណបក្សនយោបាយ ដែលជា​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្រមាណ​ជាង ៤០​រូប នៅ​វិមាន​សន្តិភាព ជុំវិញ​ប្រធានបទ «​ផលប៉ះពាល់​នៃ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​» ។​

​​​ជា​ជំ​ហ៊ាន​ដំបូង​លោក ប៉ាន សូរ​ស័ក្តិ​ប្រកាសថា​៖​ក្រសួងពាណិជ្ជកម្ម​មិន​ទទួលយក​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀរ សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ​ឡើយ​។​ឯ វិធានការ​ចំនួន​ពីរ​ដែល​ក្រសួង​ត្រៀម​អនុវត្តន៍​បន្ត​ដូចជា​៖ (១)​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច​។ (២)​រៀបចំ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ទំនិញ និង​សេវា ។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ថា​៖«​ខ្ញុំ​ស្នើសុំ​ឯកឧត្តម​លោកជំទាវ មេត្តាជួយ​គាំទ្រ​កិច្ចការ​របស់​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្មី ក្នុងការ​អនុវត្ត​តួនាទី និង​កាតព្វកិច្ច ដោយ​អនុលោម​តាមច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង នៅពេល​ច្បាប់​ទាំងបី​នេះ​ត្រូវបាន​អនុម័ត​ចប់សព្វគ្រប់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង នៅក្នុង​ប្រទេសជាតិ​រប​ស់​យើង​» ។​a pan sosak 

​