» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7585 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697756 នាក់

ក្រសួងមហាផ្ទៃ បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ ក្រោយ​ប្រកាសថា​មាន​ភាពមិនប្រក្រតី​

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការរៀបចំ និង​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​រាល់​ការដេញថ្លៃ​គម្រោង​នានា​។​a fund commune 

​ការបង្កើត​ក្រុមការងារ​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​ពិនិត្យ និង​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី​កំពុង​កើតមានឡើង គួរឱ្យកត់សម្គាល់​ពាក់​ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ដែល​បណ្តាលមកពី​ការមិន​យកចិត្តទុកដាក់ និង​ភាពទន់ខ្សោយ​នៃ​ការគ្រប់គ្រង ចាត់ចែង​ក្នុង​កិច្ចដំណើរការ​អនុវត្ត​គម្រោង​មិនបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ បែបបទ និង​នីតិវិធី​នានា​ដែល​បានកំណត់​ក្នុង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ក្នុងន័យនេះ ឃុំ សង្កាត់ នៅតាម​បណ្តា​រាជធានី ខេត្ត មួយចំនួន​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ឬ​ចាត់ចែង​គម្រោង​ដោយ​ពុំទាន់​បាន​ដេញថ្លៃ​គម្រោង ឬ​ប្រកាស​ជា​សាធារណៈ​ឡើយ ដែល​ប្រការនេះ​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ថវិកាជាតិ​។​​បើតាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក​ស​សុខា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០២៤​បាន​បញ្ជាក់ថា ក្រុមការងារ​នេះ ត្រូវ​ធ្វើជា​សេនាធិការ​ជូន​រដ្ឋមន្ត្រី ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការរៀបចំ និង​អនុវត្ត គម្រោង​មូលនិធិ​ឃុំ សង្កាត់ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​«​ក្រុមការងារ ត្រូវ​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​ការចាត់វិធានការ​រប​ស់​រដ្ឋបាល​រាជធានី ខេត្ត ចំពោះ​អ្នក​ដែល​អនុវត្ត​មិន​ស្របតាម​កិច្ចសន្យា ឬ​មិន​ស្របតាម​សៀវភៅ​ណែនាំ​ស្តីពី​ការអនុវត្ត​គម្រោង​មូលនិធិ ឃុំ សង្កាត់​»​។​

​ក្រុមការងារ​ដែលមាន​ឈ្មោះ​ក្នុង​សេចក្តីសម្រេច មាន​សមាសភាព ១៥ រូប ក្នុងនោះ លោក សួស ប្រាថ្នា អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ ជា​ប្រធាន លោក ជា ប៊ុនហេង អគ្គនាយករង និង​លោក រស់ រតនៈ អគ្គាធិការរង ជា​អនុប្រធាន ក្រៅពីនេះ គឺជា​សមាជិក​សម្រាប់​តាមដាន​គម្រោង​មូលនិធិ​ឃុំ សង្កាត់​។​​កាលពី​ខែកក្កដា កន្លងទៅ លោក ស សុខា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​គណៈ​អភិបាល​រាជធានី ខេត្ត ចាត់វិធានការ​ឱ្យ បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​មន្ត្រីរាជការ សមាជិក​ក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការ​ទាំងឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​កំហុសឆ្គង បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិនបាន​អនុវត្តតាម​តួនាទី ភារកិច្ច​របស់ខ្លួន ឬ មានការ​ពាក់ព័ន្ធ​ទៅនឹង​ភាពមិនប្រក្រតី ការ​ក្លែងបន្លំ ការបង្ខិតបង្ខំ ឬ​ការប្រព្រឹត្ត​អំពើពុករលួយ ផ្សេងៗ​ក្នុងការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ សង្កាត់​៕


​