» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4928 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695099 នាក់

អ​ភី​បាល​ខណ្ឌ​ឬ​ស្ស៊ី​កែវ​លោក ជិន ប៊ុនធឿន ចូល លោក ឯក ឃុន​ដឿ​ន នឹង​ក្លាយ​ជាំ​អភិបាលរង​រាជធានីទី​១០

​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​តែងតាំង​លោក ជិន ប៊ុនធឿន ជា​អភិបាលខណ្ឌ​ឫស្សីកែវ ជំនួស​លោក ឯក ឃុន​ដឿ​ន ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​។ អនុក្រឹត្យ​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២៤​។​a jin buntheun 

​មុន​ត្រូវបានតែងតាំង លោក ជិន ប៊ុនធឿន មាន​តួនាទី​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជានា​យក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​។​​ពិធី​ប្រកាស​ចូលកាន់​តំណែង​នោះ អាច​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​ខាងមុខ ក្រោម​អធិបតីភាព លោក ម៉ប សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​តាម​ការកត់សម្គាល់​ម​នុស្ស​ទាំងពីរ​នាក់​នេះ​គឺ​សុទ្ធ​តែមាន​បង្អែក​រឹងមាំ​ទើប​អាច​ឡើង​តួនាទី​បាន​។​សម្រាប់​លោក​ឯក​ឃុន​ឌឿ​ន​ដែល​នឹងត្រូវ​ឡើងទៅ​ថ្វើ​ជា​អ​ភ​បាល​រង​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូនលោក​ឯក​សំអុល​អតីត​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​និង​ជាស​មា​ជីក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​។​

ប្រការនេះ​ចង់​ឬ​មិន​ចង់​ថ្ងៃ​ខាងមុខ​លោក​ឯក​ឃុន​ឌឿ​ន​អាច​នឹង​ឡើងជា​អភិបាល​រាជធានី​ភ្នំពេញ​ក៏​អាច​ថា​បាន​។​ព្រោះ​លោក​ឃួ​ង​ស្រេង​បាន​កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​៧​ឆ្នាំ​ហើយ​។​បើទោះបីជាកន្លងមកផ្អើលថាលោកស៊ុយសេរីទ្ធដែលគេនិយាយថាជាក្មួយសម្តេចក្រឡាហោមសខេងប្រុងនឹងឡើងជាំអភិបាលជំនួសម្តងរួចហលយក៏ដោយ។

​សូមបញ្ជាក់ថា​លោក ឃួ​ង ស្រេង កើត​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​១៩៦៦ នៅ​ខេត្តកំពង់ធំ​។ ចាប់ពី​ខែឧសភា​ឆ្នាំ​២០១៥ លោក​បានធ្វើការ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​។ ចាប់ពី​ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​លោក​គី​ជា​អភិបាល​រាជធានី​ភ្នំពេញ​។​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០២២​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើន​ចំនួន​គណៈ​អភិបាល​រាជធានី ខេត្ត ដល់​ចំនួន ១១​នាក់ និង​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ដល់​ចំនួន ៧​នាក់​។ បើ​គិតពី​ចំនួន​នៃ​ការបង្កើន​នេះ​ធៀប​នឹង​ចំនូ​ន​មុន​គឺ​គណៈ​អភិបាលខេត្ត រាជធានី ត្រូវបាន​តម្លើង ៤​រូប​ក្នុង​១​ខេត្ត រាជធានី និង​គណៈ​អភិបាលក្រុង​ស្រុក​ខណ្ឌ​ត្រូវបាន​តម្លើង ២​រូប ក្នុង​មួយ​ក្រុង​ស្រុក​ខណ្ឌ​។​

​បន្តា​ប់​ពី​មាន​អនុ​ក្រិ​ត្យ​ខាងលើនេះ​អភិបាលរង​រាជធានី​ភ្នំពេញ​ចំនួន​៣​រូប​ទៀត ត្រូវបាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ​នៅ រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​។ អភិបាលរង​រាជធានី​ភ្នំពេញ​ចំនួន​៣​រូប ដែល​ត្រូវ​ប្រកាស​ចូលកាន់​មុខតំណែង​នាពេល នោះ​រួមមាន​៖ លោក ឃ្លាំង ហួត អតីត​ជា​អភិបាលខណ្ឌ​ជ្រោយចង្វារ មកជា​អភិបាលរង នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, លោក សុខ ពេញ​វុ​ធ អតីត​អភិបាល​ខណ្ឌដូនពេញ មកជា អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហ៊ុន សុរិទ្ធី អតីត​អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ មកជា​អភិបាលរង​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​។​

​កាលនោះ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​រាជរដ្ឋាភិបាល​អា​ណត​ក្តិ​ទី​៦ ឲ្យ​ដឹងថា តាមច្បាប់​ថ្មី រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងត្រូវ​បន្ថែម​អភិបាលរង​ចំនួន​៤​រូប​ទៀត ដើម្បី​បម្រើ សង្គមជាតិ និង​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ តែ​ពេលនេះ​យើង​បានប្រកាស​តែង តាំង​ចំនួន​៣​រូប​សិន នៅសល់​មួយរូប​ទៀត យើង​នឹង​រៀបចំ​ធ្វើ​ឡើងជា​បន្តទៀត​។ ដូច្នេះ សម្រាប់​អភិបាលរង​ទាំង​៣​រូប​ដែល​បានតែងតាំង​ថ្មី​នេះ ត្រូវបំពេញ​ការងារ​ឱ្យបាន​ល្អ​ជូន រដ្ឋបាល​រាជធានី ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ដើម្បី​ធ្វើឱ្យ​រាជធានី​ភ្នំពេញ កាន់តែ​រីកចម្រើន ។​

សូមបញ្ជាក់ថា អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កន្លងមក មាន​ចំនួន​៦​រូប ក្នុងនោះ​មាន​៖ លោក កើត ឆែ​, លោក មាន ចាន់​យ៉ា​ដា​, លោក ហួត ហៃ​, លោកស្រី កែវ សុខ​ពិសី​, លោក ស៊ុយ សេ​រិ​ទ្ធ និង​លោក នួន ផា​រ័ត្ន​។ ពេលនេះ ត្រូវ​ប្រកាស​តែងតាំង ចំនួន​៣​រូប​បន្ថែមទៀត ដូចនេះ​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​សរុប ចំនួន​៩​រូប ។​បើ​ថែម​លោក​ឯក​ឃុន​ឌឿ​ន​ម្នាក់ទៀត​គឺមាន​ចួន​១០​នាក់​គត់​។​a jin buntheun1 a jin buntheun2 a jin buntheun4 a sreng pp 

​

​