» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8372 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698543 នាក់

រដ្ឋមន្ត្រី​សាធារណៈ​ការសុំ​សម្តេច​ក្រឡាហោម​ទុកពេល​៣​ខែ​ដើម្បី​អប់រំ​អ្នកបើកបរ​កង់​បី​ឥណ្ឌា​និងដោះស្រាយការផ្ទេរកម្មសិទ្ធយានយន្ត

 

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ស្នើសុំ​សម្តេច​ក្រឡាហោម​សខេង​ឧ​ប​នាយ​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ទុកពេល​បី​ខែ​ដើម្បី​អប់រំ​អ្នករត់​ម៉​តូ​លក​ង់​៣​ឥណ្ឌា​ដែល​៩៨​ភាគរយ​មិនចេះ​ច្បាប់​ចរាចរ​។​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បញ្ជាក់ថា ទុកពេល​៣​ខែ​ឱ្យ​អ្នករត់​ម៉ូតូ​កង់​បី​ទាំងអស់ មក​រៀន​ប្រឡង​យក​បណ្ណ​បើកបរ​មុន​នឹងមាន​វិធានការ​ផ្លូវច្បាប់​។​a car sun 

​ក្រៅពីនេះ​លោក​ស៊ុនចាន់ថុល​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ក្រសួង​សាធារណការ​កំពុងធ្វើកា​រ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក​វិធី​ដោះស្រាយ លើ​ការ​កាត់ឈ្មោះ​កម្មសិទ្ធិ​យានយន្ដ ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដល់​ម្ចាស់​រថយន្ដ​ទាំងអស់​។​«​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង មិន​ចង់​ដូរ​ទេ​ដោយសារតែ​ដូរ​ទៅ​ត្រូវ​បង់ប្រាក់​ប្រហែល​៤​ភាគរយ តម្លៃ​នៃ​ការដូរ​កម្មសិទ្ធិ ហើយ​វា​មាន​ផល​ពិបាក​ផង ដូច្នេះ​ក្រសួង​សាធារណការ កំពុងធ្វើការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ពន្ធដារ ជាមួយ​ប្រព័ន្ធ Online របស់​ក្រសួង​ធ្វើ​តែមួយ​កន្លែង​បាន​ហើយ គាត់​អាច​ដូរ​ឈ្មោះ​កម្មសិទ្ធិ​របស់គាត់​បាន​»​។​

​ការលើកឡើង របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ធ្វើឡើង​ក្នុងឱកាស ដែល​លោក​ទេសរដ្ឋមន្ដ្រី អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមទៀតថា ក្រសួង​សាធារណការ និង​ក្រសួង​សេដ្ឋកិច្ច ក៏​កំពុងតែ​ពិភាក្សាគ្នា ឲ្យ​មាន​ការយក​កម្រៃ​ទាប ចំពោះ​ប្រជាពលរដ្ឋ​ណា ដែលមាន​មិនទាន់​មក​កាត់ឈ្មោះ​ផងដែរ ក្នុង​រយៈពេល​៣​ខែ​។ លោក​បន្ដថា ក្នុង​រយៈពេល​៣​ខែ​នេះ លោក​ក៏​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ដ​ទាំងអស់ មក​ធ្វើ​បច្ចុប្បន្នភាព​អំពី​ទីលំនៅ​របស់គាត់ បើ​មិន​ដូច្នេះ នៅពេលដែល​ផាកពិន័យ រក​មិនឃើញ​នោះទេ​។​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ដ​ទាំងអស់ ដែលមាន​ស្លាក​លេខ​ចាស់ សូម​អញ្ជើញ​មក​ប្ដូរ​យក​ស្លាក​លេខ​ថ្មី ដែលមាន QR Code ដើម្បី​មាន​សិទ្ធិ​រក្សាទុក ស្លាក​លេខ​របស់ខ្លួន នៅពេលដែល​លក់​រថយន្ដ​៕a car suna a car sun 

​