» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 13089 នាក់

ម្សិលមិញ 9639 នាក់

សរុប 20703260 នាក់

សម្តេច​ក្រឡាហោម​ចង់​ហាម​ក្លឹប​កម្សាន្ដ និង​កន្លែង​បូជាសព នៅ​ជិត​សាលារៀន​!

 

​បាត់ដំបង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ បានប្រកាស​ឲ្យ​ដឹង​ពី​ការលើក​សំណើ​មួយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដាក់​វិធានការ លុបបំបាត់​បំបាត់​មិន​ឱ្យមាន​ក្លឹប​កម្សាន្ដ និង​កន្លែង​បូជាសព នៅ​ជិត​សាលារៀន​។a sar bb

ក្នុងឱកាស​ចុះ​ពិនិត្យ ទីតាំង​សាងសង់​អាង​ហែល​ទឹក សកល​វិទ្យាល័យ​បាត់ដំបង​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​ខ្ញុំ​ក៏បាន​លើកសំណើ​មួយ​ទៅ សម្ដេច​តេ​ជោ ទាក់ទង​រឿង​ការដាក់​ក្លឹប​កម្សាន្ដ​ជិត​សាលារៀន និង​ក៏បាន​បន្ថែម​ទៅក្នុង​កម្មវិធី​ជាតិ ស្ដីពី​សុខភាព គឺថា​យើង​មិន​អនុញ្ញាត​ឲ្យ ដាក់​ក្លឹប​កម្សាន្ដ នៅ​ជិត​សាលារៀន​ទេ​។ បើ​មិន​អញ្ចឹងទេ នឹងធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិន​មូល បែក​ហើយ បើ​ថា​ក្លឹប​នឹង​លួចលាក់ មាន​គ្រឿងញៀន​ទៀត អាហ្នឹង​គឺជា​បញ្ហា ជា​ពិសោធន៍​កន្លងទៅ​»​។ សម្តេច​បាន​បន្តទៀតថា «​កន្លែង​ប​ច្ឆា​ដុត​ខ្មោច ដុត​អី​មិន​ឲ្យ​មាន​ជិត​សាលា​ទេ ក្មេង​មាន​អារម្មណ៍​ភ័យខ្លាច សម្រាប់​ការរៀនសូត្រ​របស់​ក្មេង​»​។​

​សម្ដេច​បាន​បញ្ជាក់ថា បញ្ហា​អប់រំ ដើម្បី​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន និង​បញ្ហា​ចរាចរណ៍ គ្រឿងញៀន​នៅក្នុង​សាលា​នេះ ក្រសួងមហាផ្ទៃ និង ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បង្កើតជា​បន្ទប់​ពិ​សេសមួយ​ដើម្បី បញ្ចាំង វីដេអូ ស្ដី​ការ​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​ចរាចរណ៍ ដើម្បី​ធ្វើការ​បញ្ជ្រាប​ដល់​យុវជន ។​ក្រៅពីនេះ​ក្រសួង​អប់រំ​យុវជន ក៏​នឹង​រៀបចំ​បង្កើត ឲ្យ​មាន​សិស្ស​យាម​សាលា ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រឿងញៀន ចូលទៅក្នុង​សាលារៀន​ផងដែរ​។

​សូម​បញ្ជាក់ដែរថា​មណ្ឌល​ហែល​ទឹក​នេះ​គ្រោង​សាងសង់ឡើង​តាម​ស្តង់​អន្តរជាតិ ដែលមាន​ទំហំ​ក្រឡា​ផ្ទៃ​អាង​បណ្តោយ ២៥​ម៉ែត្រ ទទឹង​២០​ម៉ែត្រ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ក្រឡា​ហោម ដើម្បី​អាចឱ្យ​កីឡាករ​កីឡា​ការ​នី ទាំង​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​មហាជន​ទូទៅ ធ្វើការ​ហ្វឹកហាត់​កីឡា​ដើម្បី​សុខភាព ឬក៏​ដូចជា​ដើម្បី​ត្រៀម ចូលរួម​ប្រកួត​ព្រឹ​ត្ត​ការណ៍​កីឡា​នានា​ផងដែរ ហើយ​មណ្ឌល​ហែល ទឹក​នេះ​គ្រោង​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​a sar bb1 

​