» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32071 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599490 នាក់

ទំនាស់ដីធ្លីដ៏រាំរ៉ៃអស់រយៈពេល​ជាង១០ឆ្នាំ​ រវាង អ្នកមានអំណាច និងអ្នកវិយោគិនរកយុត្តិធម៏មិនទាន់បាន!

 

កំពង់ស្ពឺ៖លោក ឆឹង សឺហ្វិង ជនជាតិចិនសញ្ជាតិខ្មែរដែលជាវិនយោគិនម្នាក់នៅខេត្តកំពង់ស្ពឺបានរងភាពអយុតិធម៌អស់រយៈពេលជាង១០ឆ្នាំ បានទទូចស្នើសុំកិច្ចអន្តរាគមន៍ ពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាសម្តេចទាំងទ្វេជួយរកយុត្តិធម៌ឲ្យគាត់ផង។ មូលហេតុគឺផ្តើមចេះពីបុគ្គល ឈ្មោះ ទឹង ចាន់ណា បានរំលោភយកដីធ្លីរ​បស់គាត់ជាង៣០ហិកតា លក់ទៅឲ្យឈ្មោះ លឹម សូរីតា ដែលជាភរិយាមន្ត្រីមានអំណាចនិងបានលួចធ្វើប្លង់ប័ណ្ណកម្មសិទ្ធិរបស់លោកដែលមកដល់ពេលនេះ មានឈ្មោះត្រួតស៊ីគ្នាដល់ទៅពីរម្ចាស់។a chheung land 

ឈ្មោះ លឹម សូរីតា បានលួចផ្ទេរសិទ្ធិស្ងាត់ៗ ធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ត្រួតស៊ីជាន់គ្នាដល់ទៅពីរម្ចាស់ក្នុងពេលដែលឈ្មោះ ឆឹង សឺហ្វិង ជាម្ចាស់ដីពិតប្រាកដបានទទួល(ប្លង់រឹង)រួចហើយ ឥឡូវបែរមកចេញ(ប្លង់រឹង)មានឈ្មោះ លឹម សូរីតា ថែមមួយទៀត ។

លោក ឆឹង សឺហ្វិង ក៍ដូចជាមហាជនបានដាក់ជាសំនួរថា តើមន្ទីរ ឬក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានស្តង់ដាពីរ ឬយ៉ាងណា? ក្នុងការដាក់លិខិតស្នើសុំធ្វើប្លង់កម្មសិទ្ឋិដាច់ដោយដុំ(ប្លង់រឹង) សម្រាប់ប្រជាពលរដ្ឋ ឬបណ្តាអ្នកវិនិយោគទុននៅកម្ពុជា បានជាមានប្លង់រឹងត្រួតស៊ីគ្នាបែបនេះ ?

លោក ឆឹង សឺហ្វិង ដែលជាវិនិយោគិនមកពីប្រទេសចិន ដែលមានសញ្ជាតិខ្មែរផងនោះ បានថ្លែងសារអំពាវនាវយ៉ាងទទូចតាមរយៈអង្គភាពសារព័ត៌មាន ដើម្បីស្វែករកយុត្តិធម៌ និងការពិត មេត្តាទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវរឿងអយុត្តិធម៌របស់លោក ដែលកើតមានឡើង មកទល់បច្ចុប្បន្ននេះ ។

លោកឆឹង សឺហ្វិងបានបញ្ជាក់ថា៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមើលឃើញកម្ពុជាមានកត្តាទំនាក់ទំនងសេដ្ឋកិច្ចជាច្រើនរវាងប្រទេសចិន និងកម្ពុជា ដែលរូបលោកបានតស៊ូលះបង់ទាំងកំលាំងកាយចិត្ត មកបណ្តាក់ទុន អស់ប្រាក់ជាច្រើនលានដុល្លា ដើម្បីវិនិយោគរកស៊ីនៅកម្ពុជា ឥឡូវមកដល់ពេលនេះបានរងទុក្ខវេទនា ដោយសាតែបុគ្គល ឈ្មោះ ទឹង ចាន់ណា បានប្រើអំណាច និងក្បត់ទំនុកចិត្ត គប់គិតគ្នាលក្ខណៈជាប្រព័ន្ឋ រំលោភបំពានដីស្របច្បាប់របស់លោក ដែលជាអ្នកវិនិយោគ មកពីប្រទេសចិន នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១៥ មកម្ល៉េះ។a chheung land1 a chheung land2 a chheung land3 a chheung land4