» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12431 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702602 នាក់

អ្នក​ជម្ងឺ​កូ​វីត​ស្លាប់​នៅ​ព្រៃវែង​គឺ​គាំងបេះដូង​តែ​អាជ្ញាធរ​សម្រេច​បិទ​ភូមិ​មួយចំនួន​សពមិនដឹងថាឲ្យយកធ្វើបុណ្យអត់នោះទេ?

 


​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រកាស​ឱ្យដឹងថា បុរស​ជនជាតិខ្មែរ​អា​យុ ៦៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:៤០​នាទី​ព្រឹក នៅក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង ដោយសារ​ជំងឺ​ស្ទះ​សរសៃ​បេះដូង (Infarctus du myocard)​។a co die pv1 

​បុរស​វ័យ ៦៩​ឆ្នាំនេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥:៣០​នាទី​ល្ងាច ដោយសារ​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វី​-១៩ ដោយមាន​លទ្ធផល វិភាគ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ក្រោយពី​បាន​យក​វត្ថុ​សំណាក​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​

ពេល​ចូល​មកដល់​មន្ទីរពេទ្យ​ខេត្ត​នេះ ក្រុមគ្រូពេទ្យ បាន​យកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​សុខភាព​គាត់ ហើយ​សភាព​អ្នកជំងឺ នៅពេលនោះ មិនមាន​ក្អក មិនមាន​ហត់ មិនមាន​ក្តៅខ្លួន តែ​ក្រុមគ្រូពេទ្យ​មានការ​កត់សម្គាល់​នូវ​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​ឡើង​ខ្ពស់​ខុសធម្មតា ដែល​តាម​ការសាកសួរ​ឃើញថា បុរស​វ័យ ៦៩​ឆ្នាំ រូបនេះ ធ្លាប់បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់ខ្លួន​នៅ គ្លីនិក​ឯកជន​។

នៅវេលា​ម៉ោង​ប្រហែលជា ២៣:០០​នាទី​យប់​នៃ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ បាន​ទៅ​ពិនិត្យមើល​សុខ ភាព​គាត់​ម្តងទៀត ឃើញថា មាន​សភាព​ធម្មតា​។​នៅវេលា​ព្រឹក​ម៉ោង​ប្រហែលជា​០៦:០០​នាទី​នៃ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ បុរស​ខាងលើ បាន​ចេញមក​ធ្វើ​លំ​ហាត់ប្រាណ​អស់​ពេល​ជា​យូរ ហើយ​ក៏បាន​ចូលទៅ​សម្រាក​នៅក្នុង​បន្ទប់​របស់ខ្លួន​វិញ ដោយបាន​សម្រាន្ត​លង់លក់ រហូតដល់​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ទៀត​ដែល​នៅ​សម្រាក​ជិត​នោះ ដាស់​គាត់​ឱ្យ​ពិសា​របាយ​ព្រឹក ក៏​ឃើញថា បុរស​វ័យ ៦៩​ឆ្នាំនេះ បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ក្រសួង​ប្រកាស​ឲ្យ​ដឹងថា​តាម​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ បុរស​វ័យ ៦៩​ឆ្នាំ​ខាងលើនេះ គឺ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះ ដូង (Infarctus du myocard) (​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​)​។បើចឹងមែនមានន័យថាបុរសរូបនេះគ្រួសារអាចយកទៅតំកល់ធ្វើបុណ្យបាន?ឬត្រូវយកទៅបូជាចោលដោយមិនឲ្យគ្រួសារទៅជិត?។។

​សូមបញ្ជាកថា​៖​ការ​ណី​យ៍​ផ្ទុះ​កូ​វិត​នៅ​ព្រៃវែង​ជាពិសេស​តំបន់​អ្នក​លឿង​ត្រើយ​កើត​នេះ​កាលពី​សៀ​ល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រៃវែង បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការផ្អាក​បណ្តោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ​-​ចូល ចំពោះ​ប្រជាពលរដ្ឋ​ចំនួន ០៤​ឃុំ (​ឃុំ​ព្រែក​ខ្សាយ (​ក​) ឃុំ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង និង​ឃុំ​ពាម​រក៍​)​នៃ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​សេចក្តី​ប្រកាសថា​៖​រដ្ឋបាលខេត្ត​ព្រៃវែង សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈជន មេត្តា​ជ្រាបថា ដោយ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ពិសេស​ព្រឹត្តិការណ៍ “​សហគមន៍ ២០ កុម្ភៈ​” នៅតែ​បន្ត​កើនឡើង​ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​”a co die a co die pv 

​