» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12229 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702400 នាក់

មន្ត្រី​រំលោភ​ដីព្រៃ​លិច​ទឹក​គ្រាក់​២រូប​នៅ​ខេត្តកំពង់ឆ្នាំង​ត្រូវ​ឃាត់ខ្លួន​បានហើយ​!

​កំពង់ឆ្នាំង ៖ លោក ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការ​ង​នគរបាល​ខេត្ត កំពង់ឆ្នាំង និង លោក​វរសេនីយ៍ឯក កែវ ណា រុន ប្រធានការិយាល័យ អន្តរាគមន៍ នៃ​ស្នងការដ្ឋាន ខេត្តកំពង់ឆ្នាំង ត្រូវបាន​ចាប់​ឃាត់ខ្លួន​ហើយ នៅវេលា​ម៉ោង ប្រមាណ​១០​ព្រឹក ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ពាក់ ករណី​រំលោភ​យក​ដី ព្រៃ​លិច​ទឹក បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ។​a chan deuna 

ក្រៅពីនេះ លំនៅដ្ឋាន​អតីត​អភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចំនួន​២​ទីតាំង​នៅឯ ខេត្តកំពង់ឆ្នាំង ក៏ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ដែរ​តែ​មិនទាន់​ឮថា​ចាប់ខ្លួន​លោក​ឈួ​ចាន់​ឌឿ​ន​បាន​នៅឡើយ​ទេ​តាំងពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​មន្ត្រី​តាំ​អ​ពិ​ថ្ងៃទី​២៨​វិច្ឆិកា​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​ដឹកនាំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​ដែល​បានប្រកាស​ពី​ការប្តេជ្ញាចិត្ត​អនុវត្ត​បទបញ្ជា​ការពា​របឹង​ទន្លេសាប​របស់​សម្តេច​!​។

​សូមជម្រាបថា លោក​ផ្កាយ​១ ស៊ុំ សុជាតិ លោក​ស័ក្តិ​៥ កែវ ណា​រុន និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ត្រូវបាន​រក ឃើញថា បាន​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ឈូស ឆាយ​ដុតបំផ្លាញ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ក្នុងចំណោម​មនុស្ស​១៣​នាក់​។ សេចក្តីរាយការណ៍​ឋ​ម លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចាប់យក​ដី ជាង​២.០០០​ហិកតា លោក ស៊ុំ សុជាតិ យក​ដី ជិត​៧០០​ហិកតា លោក កែវ ណា​រុន យក​ប្រហែល​៤០០​ហិកតា ។

​សូម​រម្លឹកថា , សារ​ជា​សំឡេង របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បានដាក់ បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ បង្ក្រាប​និង​ដកហូត​ដី ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ដែល​រដ្ឋ​បានកំណត់ ជា តំបន់​១ តំបន់​២ និង​តំបន់​៣ ដែល​រដ្ឋ​កំណត់​រក្សា និង​ការពារ ត្រូវយក​មកវិញ​ទាំងអស់ ។ សម្តេច​បាន សង្កត់ធ្ងន់ ទៅលើ​ខេត្តកំពង់ឆ្នាំង ដែល​កំពុង​រង​ការ កាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ទន្ទ្រាន​យក​ធ្វើជា​កម្មស​ទ្ធិ​។ អ្នកពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត អំពើ​ខុស​ទៅនឹង​ច្បាប់​ទាំងនោះ ត្រូ​តែ​ចាប់ខ្លួន​កសាង​បញ្ជូនទៅ​តុលាការ​។ សម្រាប់​ពលរដ្ឋ ត្រូវ​ដកខ្លួន​ជៀស​ឱ្យ​ឆ្ងាយ បើ​នៅតែ តតាំង ក៏ត្រូវ​ចាប់ខ្លួន​ដែរ ។

សម្តេច​ប្រកាស​ដល់​មន្ត្រី ខិលខូច​ពាក់ព័ន្ធ​ករណី​ខាងលើ បើ​ចង់ឱ្យ​មានការ​បន្ធូរ បន្ថយទោស ត្រូវ​ចេញមុខ​សារភាព​ដោយ​ខ្លួនឯង ជាបន្ទាន់ ប៉ុន្តែ​មិន​មានន័យថា រួចផុត​ទាំងស្រុង​នោះទេ អស់លោក​នៅតែ​ជាប់ពិរុទ្ធ​ភាព​ដដែល ។ សម្រាប់ មន្ត្រី​ដែល មិន​ចូល​សារភាព ត្រូវ​ចាប់ខ្លួន​កាត់ទោស តាមច្បាប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ ត្រួតពិនិត្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​ពួកគេ​ទៀត ទើប សាក​សម ។​

​សូមបញ្ជាក់​ផងដែរ​ថាបើតាមលោកស៊ុនសុវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំង​ ជនសង្ស័យ​ទាំងពីរ​ខាងលើនេះ(ក្នុងចំណោម១៣នាក់)បាន​សារភាព និង​បានប្រគល់​ដីព្រៃ​លិច​ទឹក​ដែល​ខ្លួន​រំលោភ​នោះ ប្រគល់ជូន​រដ្ឋ​វិញ ។ ប៉ុន្តែ​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នៅតែមាន​ពិរុទ្ធភាព ក្នុង​ស្ថាន​ទំងន់ទោស ខណៈ​ជា​ថ្នាក់ដឹកនាំ ជា​អ្នកអនុវត្ត​ច្បាប់ បែរជាយក​តួនាទី​ភារកិច្ច​ទៅ​ប្រព្រឹត្ត​បំពាន​ច្បាប់​ដែលការងារនេះជាភារកិច្ចអង្គភាពប្រឆាំងអំពើពុករលួយនិងអាវុធហត្ថ។​a chea lou6 a chea lou7 a land chna 

​