» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6033 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696204 នាក់

បញ្ជាការដ្ឋាន​អង្គរក្ស យក​រថយន្ត ៥៦​គ្រឿង បង់ពន្ធ និង​អាករ​នាំចូល ស្មើនឹង​ថវិកា​ជិត​៤៤​ម៉ឺន​ដុល្លារ

​ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត​ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ (​ខ​.​ភ​.​ម​) និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ បានសម្រេច​ប្រមូល​រថយន្ត ដែលជា​កម្ម​សិទ្ធ​ផ្ទាល់ របស់​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស មក​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ និង​អាករ​នាំចូល​ទាំង​៥៦​គ្រឿង តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។a custom pp pher2 

​រថយន្ត​ទាំង​៥៦​គ្រឿង​នេះ បានមកពី​ការ ជួយឧបត្ថម្ភ​ជា​អំណោយ​របស់​សប្បុរសជន ដល់​បញ្ជាការដ្ឋាន​អង្គរក្ស សម្រាប់​ចុះ​បំពេញភារកិច្ច​នៅ​គ្រប់​រាជធានី​-​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។ ក្រោយពី​បានទទួល​បង្កា​ន់​ពន្ធ​នាំចូល​ស្របច្បាប់​ហើយ​, ឯកឧត្តម នឹងធ្វើ​ពាក្យ​ទៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើសុំ​ធ្វើ​បណ្ណ​សំគាល់​យានយន្ត និង​ស្លាក​លេខ​ស៊ីវិល សម្រាប់​បំពាក់​លើ​រថយន្ត​ទាំង​៥៦​គ្រឿង​នេះ ព្រមទាំង​អនុវត្ត​ការបង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ផងដែរ​។

​លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​ក្រុមមន្ត្រី ទៅ​បិទ​លត​ប័ត្រ​លើ​កញ្ចក់​រថយន្ត ដើម្បី​សម្គាល់​លើ​រថយន្ត​ទាំងអស់នោះ ថា​មាន​ពន្ធ និង អាករ​នាំចូល​ស្របច្បាប់ ព្រមទាំង​យក​បង្កាន់ដៃ​ពន្ធ​និង​អាករ មក​ប្រគល់ជូន​ដល់ទី​បញ្ហា​ការដ្ឋាន​អង្គរក្ស​នោះ​, បាន​ប្រាប់​ឲ្យ​ដឹងថា ចំណូល​ពី​ការបង់ពន្ធ និង​អាករ​នាំចូល លើ​រថយន្ត​ទាំង​៥៦​គ្រឿង​នេះ មាន​ចំនួន​ជិត​៤៤​ម៉ឺន​ដុល្លារ​អាមេរិក​។

​លោក​ប្រធាន​សាខាគយ​រាជធានី ក៏បាន​អំពាវនាវ ដល់​ម្ចាស់​រថយន្ត​មិនទាន់​បង់ពន្ធ និង​អាករ​នាំចូល ទាំង​ចង្កូត​ឆ្វេង​និង​ស្តាំ​ទាំងអស់ សូម​រួសរាន់​ទៅ​បង់ពន្ធ ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​នេះ ដើម្បី​ទទួលបាន​ការបន្ថយ​តម្លៃ​បង់ពន្ធ​១០​ភាគរយ ខណៈ​ចាប់ពី​ឆ្នាំ​២០២២​តទៅ នឹងត្រូវ​បង់​ពេញ​១០០​ភាគរយ​៕a custom pp pher3 
​