» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6978 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671618 នាក់

សំណង់​អត់​ច្បាប់​នៅ​ក្រុងព្រះសីហនុ​កើតឡើង​ដោយសារ​កំហុស​អ្នកណា​?

​ខេត្ត​ព្រះសីហនុ​៖​បន្ទាប់ពី រលំ​បាក់ស្រុត​អគារ​៧​ជាន់​ធ្វើអោយមាន​មនុស្ស​ស្លាប់​ជាង​២០​នាក់​របួស​មួយ​ចំ​ភ្លូ​សមក​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី ត្រូវបាន​គេ​មើលឃើញថា​បាននិងកមពុង​បោសសំអាត​កាកសំណល់​ដែល​នៅ​សេសសល់​បង្កឡើង​ដោយ​រដ្ឋបាល​ចាស់​!?​។​a kuoch teb 

ជាក់ស្តែង​អ្វីដែល​គួ​ឲ្យ​ហួសចិត្ត​ក្រុមការងារ​បច្ចេកទេស របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ជាង ៥០០​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុង​នោះបាន​រកឃើញ​ការដ្ឋាន ១៤​កន្លែង​គ្មាន​ស្ដង់ដារ​សាងសង់ តម្រូវឱ្យ​រុះរើ​សំណង់​ចេញ និង ៧០​ការដ្ឋាន​ផ្សេងទៀត​ត្រូវធ្វើ​ការត្រួតពិនិត្យ​គុណភាព​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជាក់​ពី​គុណភាព​សំណង់ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ខុសឆ្គង​បន្តទៀត ។​

 ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ជួបប្រជុំ​ជាមួយ​យ​អ្នកម៉ៅការ​សំណង់ អ្នកលក់​សម្ភារៈ​សំណង់ និង​ក្រុមហ៊ុន​ក្រឡុក​បេតុង​ក្នុង​ខេត្ត​ព្រះសីហនុ ។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់ ដែល​មិន​អនុវត្តន៍​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ណែនាំ​ថា ក្នុង​ខេត្ត​ព្រះសីហនុ ការដ្ឋាន​សមណង់​នានា​ត្រូវមាន​ច្បាប់​អនុញ្ញាត​សាងសង់​គ្រប់​ការដ្ឋាន ។ ក្រុមហ៊ុន​សាងសង់​ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។​

ក្នុង​កិច្ចប្រជុំ​នោះ​អ្វីដែល​ចាប់អារម្មណ៍​សម​ត្ត​កិច្ច​ក៏ដូចជា​អាជ្ញាធរ​មិនបាន​ទទួលស្គាល់​ពី​ចំណូ​ច​ខ្សោយ​របស់ខ្លួន​ក្នុងការ​គ្រប់​គ្រង់​ទេ​បើទោះជា​ក្រុមការងារ​បាន​រកឃើញ​នូវ​ចំណុច​ខ្វះខាត ត្រូវ​រុះរើ​សំណង់​ចេញ ក៏ដោយ​។​អង្គ​ប្រជុំបាន​ចោទប្រកាន់ថា​ទាំងនេះ​ជា​កំហុសឆ្គង​របស់​អ្នកម៉ៅការ​សាងសង់ ការសាងសង់​ខ្វះ​បច្ចេកទេស គុណភាព នាំឱ្យមាន​ហានិភ័យ​ខ្ពស់ ។​លោក​អភិបាលខេត្ត​បាន តម្រូវឱ្យ អ្នកម៉ៅការ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។​

​រាល់​ម្ចាស់​ការដ្ឋាន​ណា​ដែល​មិនបាន​សហការ តាម​ការអញ្ជើញ​របស់​រដ្ឋបាលខេត្ត​ក្នុង​ការចូលរួម​កិច្ចប្រជុំ ស្តីពី​ការផ្សព្វផ្សាយ អំពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​មិន​អនុវត្តន៍​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ នឹង​ចុះទៅ​ផ្អាក​ការដ្ឋាន​ទាំងនោះ ជា​បណ្តោះអាសន្ន ។​

​លោក ឡៅ ទិព្វ​សីហា ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ បានធ្វើការ​បទ​បង្ហាញថា វិធានការ​នានា​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​វិស័យ​សំណង់​ដែល​មិន​អនុវត្តន៍​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ ទទួលខុសត្រូវ​ក្នុង​កិច្ចសន្យា និង​ក្រៅ​កិច្ចសន្យា ចំពោះ​ការខូចខាត​បង្កឡើង​ដោយ​សំណង់ ។ ត្រូវ​ទទួលខុសត្រូវ​លើ​គំនូរ​ប្លង់ សោភ័ណភាព ជ្រើសរើស​សម្ភារ ការជ្រើសរើស​បច្ចេកវិទ្យា ។​

​ត្រូវ​ត្រួតពិនិត្យ​ការដ្ឋាន​ឱ្យបាន​ហ្មត់ចត់ ចៀសវាង​ការធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។ ពិសេស​ត្រូវ​អនុវត្តន៍​នូវ​វិធានការ​ចំនួន​៤ ក្នុងនោះ ទី​១-​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចម្បងៗ​ដែល​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម សិក្សា​គម្រោង​ប្លង់ ត្រូវគោរព និង​អនុវត្តន៍ ។ ទី​២-​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចម្បង​ដែល​ក្រុមហ៊ុន​ប្រកបការងារ​សាងសង់ និង​ក្រុម​ជាងសំណង់ ត្រូវគោរព និង​អនុវត្តន៍ ។ ទី​៣-​ម្ចាស់​សំណង់​ទទួលខុសត្រូវ​ចាត់ចែង ។ ទី​៤-​វិធានការ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ចំពោះ​ម្ចាស់​សំណង់ ៕a build g13 a build g14 a kuoch teb1 a kuoch teb2 

​