» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10875 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701046 នាក់

ប្រជាពលរដ្ឋក្រុងសីហនុ​បិទផ្លូវ​ជាតិ​លេខ​៤​តវ៉ា​រឿង​សម​ត្ត​កិច្ច​មក​រុះរើ​ផ្ទះ​!

 

​ខេត្ត​ព្រះសីហនុ​៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា​ឆ្នាំ​២០១៩ មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ គ្រួសារ​បាននាំគ្នា​យក​ដើមឈើ​មក​បាំងបិទ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​(​អូរ​ត្រាវ​)​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​a siha road 

មូលហេតុ​ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​គាត់​តវ៉ា​​ជាមួយនឹង​ការចុះអនុវត្ត​ដីកា​របស់ តុលាការ​លើដី លោក​ឧ​ត្ត​ម​សេនីយ៍ ជុំ សាវុធ ស្ថិតនៅ​ទីតាំង​ខាងលើ ។​ទោះជាយ៉ាងណា​ដល់​ម៉ោង​ប​ជិត​៩​ព្រឹក​ទើប​នគរបាល​បានមក​រៀបចំ​បំបែក​និង​សម្រួល​សណ្តាប់ធ្នាប់​អោយធ្វើ​ចរាចរណ៍​ធម្មតា​វិញ​ហើយ ហើយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​ក៏បាន​បែកខ្ញែក​​គ្នា​ទៅវិញ​ដែរ ។​

​លោក​មេឃុំ​បិត​តាំង លោក មៀ​ច ចាន់ អោយដឹងថា​នៅវេលា​ព្រឹក​ថ្ងៃទី ១៨​ខែមេសា​ឆ្នាំ ២០១៩ នេះ​តុលាការខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បានធ្វើ​ការចុះអនុវត្ត​ដីកា​នៅ​លើដី​របស់លោក ជុំ សាវុធ ដែលមាន​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​មកពី​តំបន់​ផ្សេងៗ​ប្រមាណ​ជា​៣០០ គ្រួសារ​នាំគ្នា​មក​ធ្វើ​ខ្ទម ដើម្បី​យក​ដី​របស់លោក​ជុំ សា​វុ​ឌ្ឍ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​​រហូតមកដល់​ម៉ោង​ជា​១០​ព្រឹក​សកម្មភាព​រុះរើ​ខ្ទម​ដែល​សង់​នៅលើ​ដី​លោក​ជុំ សា​វុ​ឌ្ឍ នេះ​ត្រូវបាន​ដំណើរការបាន​ប្រមាណ​៩០ ភាគរយ​ហើយដោយ​មិនមាន​ការចាប់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ ។​

​លោក​មេឃុំ ថា​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០ គ្រួសារ​នេះ​ខ្លះ​មកពី​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ខ្លះ​មកពី​​តំបន់​ពយ​ម៉ា​ចូ​វ ខ្លះ​មកពី​តំបន់​ឃុំ​បិត​ត្រាំ​ង ឃុំ​បឹង​តា​ព្រហ្ម​និង​តំបន់​មួយចំនួន​នៃ​ស្រុក​កំពង់​សិលា​នៅ​ខេត្ត​ព្រះសីហនុ​។ ក្រៅពីនេះ​គឺមាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះមក​តាម​មេខ្យល់​អូសទាញ​មកពី​ខេត្ត​ដទៃ​ផងដែរ​មានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង​ខេត្តស្វាយរៀង​និង​ខេត្តកំពង់ស្ពឺ​ជាដើម ។​មិនអាច​សុំ​ការពន្យល​ពី​ប្រជាពលរដ្ឋ​ដែល​បិទផ្លូវ​នៅឡើយ​ទេ​!៕a siha road1 (1) a siha road (1) a siha road1 a siha road2 

​