» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11003 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982039 នាក់

ក្រុមបាល់ទាត់​U16​គោព្រៃ​ថៃ​ដេែល​ល្បីឈ្មោះ​ព្រោះ​ជាប់​ក្នុង​រូងភ្នំ​ចេញពី​ពេទ្យ​ទៅផ្ទះ​វិញ​ហើយ​!

​ប្រទេស​ថៃៈ​ក្មេងៗ និង​គ្រូបង្វឹក​បាល់ទាត់​ថៃ​ទាំង ១៣ ដែល​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​ថាំ​ហ្លួង អស់​ពេល​ជាង ២ សប្ដាហ៍ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ជោគជ័យ កាលពី​ថ្ងៃទី​១០កក្កដា ពួកគេ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ក្កដា​ឆ្នាំ​២០១៨ បន្ទាំប់ពីបាន​ចូលរួម​ឆ្លើយ​សំនួរ​មួយចំនួន​ក្នុង​សន្និសីទ​សារព័ត៌មាន​។​a boy go home 

អ្នកនាំពាក្យ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថៃ​លោក Sunsern Kaewkumnerd បាន​ថ្លែងប្រាប់ AFP ថា​៖ «​ហេតុផល ដែល​ធ្វើ​សន្និសីទកាសែត​នៅ​ល្ងាច​នេះ​គឺ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សួរ​សំណួរ​ពួកគេ ហើយ​បន្ទាប់មក​ពួកគេ​អាច​វិលត្រឡប់​ទៅ​រស់នៅក្នុង​ជីវិត​ធម្មតា​វិញ ដោយ​គ្មាន​ការរំខាន​ពី​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។​​លោក Sunsern បាន​ថ្លែងថា ការបញ្ជូន​ក្រុមបាល់ទាត់ Wild Boars ទៅផ្ទះ​សំបែង​ដែល​នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​ទូរ​ស្សន៍ធំៗ ហើយ​វគ្គ​សំណួរ និង​ចម្លើយ នឹងមាន​រយៈពេល​ប្រហែល ៤៥ នាទី ដោយបាន​បន្ថែមថា ការ​សួរ និង​ឆ្លើយ​នោះ​នឹង​ត្រូវបាន​ធ្វើឡើង​ក្រៅផ្លូវការ​ដោយមាន​អ្នកសម្របសម្រួល​ម្នាក់​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ម៉ោង ៦ ល្ងាច មាន​សំនួរ​រហូតដល់​ទៅ ១០០​សំនួរ ត្រូវ​បានដាក់​ជាមុន​ដោយ​អ្នកសារព័ត៌មាន ឲ្យ​ទៅ​អាជ្ញាធរ​ថៃ និង​ក្រុមគ្រូពេទ្យ​ចិត្តសាស្ត្រ​។ យ៉ាងនេះ​ក្ដី មានតែ​សំនួរ​ជ្រើសរើស​មួយចំនួន​ប៉ុណ្ណោះ ត្រូវបាន​សួរ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន ហើយ​ភាគច្រើន គ្រូបង្វឹក Ekaphol Chantawong (​ហៅ​ដោយ​ខ្លី​ថា Ake) ជា​អ្នកឆ្លើយ​។​

​ខាងក្រោម​ជា​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​បាន​កើតឡើង​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ដែលមាន​រយៈពេល ៤៥ នាទី ៖

១.​ក្មេងៗ និង​គ្រូបង្វឹក​ទាំង ១៣ ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សុខភាព​ល្អ និង​សប្បាយរីករាយ​។ ពួកគេ​ទាំងអស់​សុទ្ធតែ​បញ្ជាក់ថា ពួកគេ​បាន​ព្រមព្រៀង​ទៅ​រូងភ្នំ​ថាំ​ហ្លួង មិនមាន​នរណា​បង្ខំ​នរណា​ឡើយ​។ ពួកគេ​ក៏បាន​ធ្វើការ​សុំទោស​ឪពុកម្ដាយ​របស់​ពួកគេ ចំពោះ​ហេតុការណ៍​មួយ​នេះ​។​

២.​គ្រូបង្វឹក Ake បាន​និយាយថា ខ្លួន និង​ក្មេងៗ​ទាំង ១២ មាន​អារម្មណ៍ "​ខុសឆ្គង​" មែនទែន បន្ទាប់ពី​ដឹងថា ទាហានជើងទឹក​ថៃ Saman Kunan បាន​បាត់​បង់ជីវិត​ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​ខ្លួន​។ គ្រូបង្វឹក​រូបនេះ បន្តថា ក្មេងៗ​គ្រោង​បួស​នៅ​ថ្ងៃ​ខាងមុខ ដើម្បី​សម្ដែង​ការដឹងគុណ​ដល់​លោក Kunan​។​

៣.​នៅពេល​ទឹក​ឡើង​រហូតដល់ ៣ ម៉ែត្រ ពួកគេ​បាន​ជីក​ចូល​កាន់តែ​ជ្រៅ​ក្នុង​រូងភ្នំ ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព​។ មុនពេល​ពួកគេ​ត្រូវបាន​អ្នក​ហែល​ទឹក​ជនជាតិ​អង់គ្លេស​ប្រទះឃើញ ទឹកជា​អាហារ​តែមួយ​មុខ​គត់​របស់​ពួកគេ​។​

៤.​គ្រូបង្វឹក Ake បាន​និយាយថា ក្មេងៗ​សុទ្ធតែ​ចេះ​ហែល​ទឹក និង​បដិសេធ​របាយការណ៍​ផ្សេងទៀត​ដែល​បាន​ចុះផ្សាយ​ខុសពី​នេះ​។​

៥.​មិនមាន​ក្មេងៗ​ណា ចង់​ចេញពី​ល្អាង​ភ្នំ​មុនគេ​នោះទេ នៅពេល​ក្រុម​អ្នក​ជួយសង្គ្រោះ​សួររក​អ្នកស្ម័គ្រចិត្ត​។ គ្រូបង្វឹក Ake បាន​និយាយ​៖ "​មិនមាន​នរណា​ចង់​ប្រជែង​ដើម្បី​ចេញពី​ល្អាង​ភ្នំ​មុនគេ​នោះ ពីព្រោះ​ពួកយើង​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​"​។​

៦.​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ត្រូវបាន​អាជ្ញាធរ​ថៃ​អំពាវនាវ​កុំ​ធ្វើ​សកម្មភាព​រំខាន​ដល់ពេល​វេលា​របស់​ក្មេងៗ និង​គ្រូបង្វឹក​ទាំង ១៣ ជាមួយ​ក្រុមគ្រួសារ​រប​ស់​ពួកគេ​។​

៧. ស្ថានភាព​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ក្មេងៗ​ទាំង ១២ ត្រូវបាន​គ្រូពេទ្យ​ចិត្តសាស្ត្រ​ម្នា​ក់ថា "​ល្អ​គួរសម​"​។​

៨. ក្នុងចំណោម​ក្មេងៗ​ទាំង ១២ មាន ៤ នាក់​ដែលជា​មនុស្ស "​គ្មាន​រដ្ឋ​"​។ ពួកគេ​នឹងត្រូវ​បានផ្ដល់​សញ្ជាតិ​ថៃ​។ មន្ត្រី​ថៃ​ម្នាក់​បាន​បញ្ជាក់ថា ឯកសារ​ពាក់ព័ន្ធ​ទាក់ទង​នឹង​រឿងនេះ ត្រូវបាន​ធ្វើឡើង​រួចរាល់​ហើយ​៕

a boy go home1 a boy thai12a

​ប្រភព​៖ theguardian