» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3125 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054354 នាក់

ឯកឧត្តម នេត្រ ភក្ត្រា​៖ ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា បង្ហាញ​ពី​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល​របស់ខ្លួន​


​ឯកឧត្តម នេត្រ ភក្ត្រា​រដ្ឋមន្ត្រី ក្រសួង​ពត៍​មានបាន​ចាត់ទុក «​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា​បង្ហាញ​ពី​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល​របស់ខ្លួន និង​សូម​អបអរសាទរ​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ តំណាង​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​តំបន់​នៅ​វៀតណាម​»​។​a robot net 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤ រៀបចំ​ដោយ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ នា​សាល​រោងដំរី ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដោយមាន​ការអញ្ជើញ​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤​នេះ បានបង្ហាញ​ឱ្យឃើញ​អំពី​សមត្ថភាព​នៃ​ផលិតកម្ម​វិធី និង​សមត្ថភាព​នៃ​ក្រុមនិស្សិត​កម្ពុជា​លើ​ជំនាញ​បច្ចេកវិទ្យា ដែល​កំពុង​អភិវឌ្ឍ​ឈានឡើង​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម ឌីជីថល ៤.០​។​

​ក្នុង​បរិបទ​ថ្មី​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាននិងកំពុង​តែ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ ដូច្នេះ​តាមរយៈ​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​វ័យក្មេង​កម្ពុជា​បង្ហាញ​ពី​ការអភិវឌ្ឍ​ជំនាញ​បច្ចេកទេស​របស់ខ្លួន និង​ត្រៀម​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្រិត​តំបន់ អាស៊ី​ប៉ា​ហ្វិ​ក ក្នុង​ព្រឹត្តិការណ៍ ABU Robocon 2024 ដែល​ប្រទេស​វៀតណាម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងនោះ​និស្សិត​ដែល​ទទួល បាន​ជ័យលាភី​នៅថ្ងៃនេះ នឹងត្រូវ​តំណាង​កម្ពុជា ចូលរួម​ប្រកួតប្រជែង​បន្ត​លើ​ឆាក​អន្តរជាតិ និង​មានឱកាស​ផ្លាស់ប្តូរ​បទពិសោធន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា​រ៉ូ​បូត ព្រមទាំង​ការស្វែងយល់​ពី​វប្បធម៌​រវាង​គ្នា​ទៅវិញទៅមក​ផងដែរ​។​

​ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការ​គូសបញ្ជាក់​ដែរ​ថា ខណៈដែល​កម្ពុជា​កំពុង​រស់នៅ​ក្រោម​ម្លប់​សន្តិភាព​ពេញលេញ កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ដែលនាំឱ្យ​អត្រាកំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% នាំទៅដល់​ការផ្លាស់ប្តូរ​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មានប្រសាសន៍​លើកឡើងថា កម្មវិធី​ការប្រកួត​រ៉ូ​បូត ថ្នាក់ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤​នេះ​ឡើង គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​បណ្តុះ​គំនិត​ច្នៃប្រឌិត​របស់​យុវជន​កម្ពុជា និង​ឧត្តមភាព​នៃ​បច្ចេកវិទ្យា​ដែល​យុវជន​អាចធ្វើ​បាន ។

ឯកឧត្តម​រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​គូសបញ្ជាក់ថា ការ​ប្រ​កូត​រ៉ូ​បូត​ថា្នក់​ជាតិ​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុងការ​ជម្រុញ​វប្ប​ធ​ម៍ នវានុវត្តន៍ និង​សហគ្រិនភាព​ក្នុងចំណោម​យុវ​និស្សិត​កម្ពុជា ថែមទាំង​លើកទឹកចិត្ត​ដល់​កិច្ចសហការ​អន្តរ​កម្មសិក្សា ជំរុញ​ការគិត​ដោយ​ត្រិះរិះ គិតពិចារណា​ដោយ​ល្អិន​ល្អន់ និង​បណ្តុះបណ្តាល​គុណ​ភាពជា​អ្នកដឹកនាំ​ដែល​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ក្នុង​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

​ជា​លទ្ធផល​ម្ចាស់​ពានរង្វាន់​នៃ​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម ITC 02 វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​ក្រុម NPIC 02 វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និង​លេខ ៣ បាន​ទៅលើ​ក្រុម NPIC 01 វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។ ចំពោះ​ម្ចាស់​ពានរង្វាន់​នៃ​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​១១ ឆ្នាំ​២០២៤ នឹងត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម នា​ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ​៕a robot net1 a robot net2 a robot net3