» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5150 នាក់

ម្សិលមិញ 6359 នាក់

សរុប 14091783 នាក់

ឧ​ត្ត​ម​សេនីយ៍នគរបាលជាតិ​ឯក​ហ៊ាង ហ្វ​ខាយ គឺជា​ជនជាតិ​ចិន ដែល​ចូលសញ្ជាតិ​ជា​ជនជាតិខ្មែរ​!?

 

​ភ្នំពេញ​៖​តើ​ជឿ​ដែរ​ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ាង ហ្វ​ខាយ​មិនមាន​សញ្ជាតិ​ចិន​និង​មិនមែនជា​អភិបាល​ក្រុមហ៊ុន​ជីន លី​ស៊ុន Cambodia Co.Ltd?!​ហើយ​មិនចេះ​ចិន​អី​ម៉ា​ម៉ាត់​ដូចដែល​មេធាវីហែមសុចិត្ត​គាត់ចេញមក​បដិសេធ​?។​a fu khai4 

សូមបញ្ជាក់ថា​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ាង ហ្វ​ខាយ​មិន និង​គូកន​ជាច្រើន​នាក់​ទៀត ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ បទ «​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ បទ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង បទ​បំភាន់​មន្ត្រី​សុរិយោដី​ឱ្យ​ចុះបញ្ជី​» ពាក់ព័ន្ធ​ការធ្វើ​ឯកសារ​រំលោភ​យក​ដី​អ្នកដទៃ​ទំហំ​ជាង​៤​ហិកតា ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌដង្កោ (​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)ដេលមានតម្លៃខ្ទង់លានដុល្លារអាមេរិក ។​

​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ កន្លងទៅ ដែល​កាសែត​ទទួលបាន​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០​។ បើ​ចឹ​ង​មែន​នោះ​បង្ហាញថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល បានសម្រេច​ចោទប្រកាន់​លើ ៖​ទី​១-​ឈ្មោះ លីម លាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីន លី​ស៊ុន Cambodia Co.Ltd (​ក្រៅ​ឃុំ​)។

​ទី​២-​ឈ្មោះ ចូ​វ ជី​ង​ហ្វូ ជនជាតិ​ចិន មុខរបរ អភិបាល​ក្រុមហ៊ុន ជីន លី​ស៊ុន Cambodia Co.Ltd (​ក្រៅ​ឃុំ​)​ទី​៣-​ឈ្មោះ ហ៊ាង ហ្វ​ខាយ ជនជាតិ​ចិន មុខរបរ​អភិបាល​ក្រុមហ៊ុន​ជីន លី​ស៊ុន Cambodia Co.Ltd (​ក្រៅ​ឃុំ​)។​ទី​៤-​ឈ្មោះ វ៉ូ សិន​តាំង ជនជាតិ​ចិន មុខរបរ​អភិបាល​ក្រុមហ៊ុន ជីន លី​ស៊ុន Cambodia Co.Ltd (​ក្រៅ​ឃុំ​)។​ទី​៥-​ឈ្មោះ វ៉ាង យុន​ជិន ជនជាតិ​ចិន មុខរបរ​អភិបាល​ក្រុមហ៊ុន ជីន លី​ស៊ុន Cambodia Co.Ltd (​ក្រៅ​ឃុំ​)។​ទី​៦-​និង​គូកន (​ក្រៅ​ឃុំ​)​គឺ​អត់​ដឹងអី​សោះ​ហ្ម៉​ង​??​គឺ​ត្រូវតែ​មានទោស​ពីព្រោះ​ក្តាប់​សវ​តា​ជាតិ​ជន​ត្រូវ​ចោទ​មិនបាន​។​

 នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​កាលពី​ថ្ងៃ​៧​កញ្ញា​ថា ករណី​ប៉ូលីស​ផ្កាយ​៣​ឈ្មោះ ហ៊ាង ហ្វ​ខាយ ជា​អភិបាល​ក្រុមហ៊ុន ជីន លី​ស៊ុន រង​ការ​ចោទ​ពាក់ព័ន្ធ​បទល្មើស​រំលោភ​ដីធ្លី គឺជា​រឿង​បុគ្គល ហើយ​បុគ្គល​នេះ​ត្រូវ​ចេញមុខ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​
​ឯកឧត្តម ខៀវ សុភ័គ បន្តថា​៖ «​ករណីនេះ​ជា​រឿង​បុគ្គល​។ ក្រសួងមហាផ្ទៃ​មិនមាន​សមត្ថកិច្ច​លូកដៃ​ចូល​រឿង​បុគ្គល​ឡើយ ហើយ​ក្រសួងមហាផ្ទៃ សុំ​ឲ្យ​សាមី​ខ្លូន​ចេញ​បំភ្លឺ​ដោយ​ខ្លួនឯង​ជា​សាធារណៈ និង​ចំពោះមុខ​ច្បាប់​»​។ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​គូស​បញ្ជាក់ទៀតថា ក្នុងនាម​មន្ត្រីរាជការ​សាធារណៈ​ទទួល​ប្រាក់ខែ​រដ្ឋ ទៅធ្វើ​ការ​ឯកជន និង​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ណាមួយ នោះ​ក្រសួងមហាផ្ទៃ​នឹង​ឈានទៅ​ពិនិត្យ​វិធានការ​តាមច្បាប់​ក្នុងករណី​ចាំបាច់​។​

​ជាមួយគ្នានេះ ឯកឧត្តម ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា​៖ គាត់ (​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ាង ហ្វ​ខាយ​) ជា​ប៉ូលីស​មែន តែ​មិន​ស្ថិតក្រោម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទេ​។​បើ​អគ្គ​មិន​គ្រប់គ្រង​ចឹ​ង​គាត់​ជា​ប៉ូលិស​ស្អី​វិញ​ហើយ​ឡើង​សក្តិ​យ៉ាងម៉េច​ចុះ​?​។​
​ប្រភព​ផ្លូវការ​ឲ្យ​ដឹងថា បុគ្គល​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ាង ហ្វ​ខាយ គឺជា​ជនជាតិ​ចិន ហើយ​បាន​ចូលសញ្ជាតិ​ជា​ជនជាតិខ្មែរ និង​ក្រោយមក​បានទទួល​ស័ក្តិ​ជាម​ន្ត្រី​ក្នុង​ជួរ​នគរបាល​។​បើ​ចឹ​ង​មែន​នោះ​តើ​ឈ្មួញ​ម្នាក់នេះ​ចូល​នគរបាល​ពី​ឆ្នាំ​ណា​បាន​បាន​ផ្កាយ​៣​ពាក់​។​ជា​ពិ​សេ​សបន្ទាប់ពី​មេធាវី​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ាង ហ្វ​ខាយ​ចេញ​លិខិត​បដិសេធ​គេ​រកឃើញថា​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ាង ហ្វ​ខាយ​គឺជា​សមា​ជិកក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ក្រុមហ៊ុន​ជីន លី​ស៊ុន Cambodia Co.Ltd​។​សូមបញ្ជាក់ថា​រឿងក្តី​មួយ​នេះ​កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​។​a fu khai3 a fu khai a fu khai1