» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 420 នាក់

ម្សិលមិញ 6501 នាក់

សរុប 13948975 នាក់

គ្រាន់តែ​មេ​និកាយ​សម្ព័ន្ធ​ប្រជាធិបតេយ្យ​(LDP)​និយាយ​ពីរ​បី​ម៉ាត់​!

 

​សៀមរាប​៖​ពីរ​បី​ម៉ាត់​របស់​មេបក្ស​សម្ព​ន្ឋ័​បាន​បង្ក​ការ​ជ្រួលច្របល់​ស្រុក​ខ្មែរ​ធ្វើ​ឲ្យ​សម​ត្ត​កិច្ច​ដេក​មិនបាន​?​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​កាសែត​ថា ចាប់តាំងពី​ថ្ងៃ​២៣ ខែសីហា​មក ក្រុម​អ្នក​មានជំនឿថា នឹងមាន​បាតុភូត​ទឹក​លិច​នៅ​ស្រុក​ខ្មែរ បានមក​ប្រមូល​ផ្តុំគ្នា ដែល​គិត​មកដល់​ថ្ងៃនេះ មាន​ចំនួន​ជិត​២​ម៉ឺន​នាក់​។ លោក​បន្តថា ការ​មក​ប្រមូល​ផ្តុំគ្នា​នេះ បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ជាខ្លាំង​លើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​លើ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​។​«​កន្លែង​គាត់​ជួបជុំ​មាន​ប្រជាពលរដ្ឋ​ប្រហែល​ពី​២​ពាន់​ទៅ​២​ពាន់​នាក់ ក្នុងនោះ​ទាក់ទង​នឹង​ការរស់នៅ​ការហូបចុក​អីហ្នឹង​វា​អត់​បាន​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ ព្រោះ​សាល​គាត់​មួយ​ប្រហែល​ទំហំ​ប្រហែល​៦-៧​ម៉ែត្រ មាន​មនុស្ស​រស់នៅ​ពី​៣០​ទៅ​៥០​គ្រួសារ មិនមែន​៣០​នាក់​ទេ​។​ដូច្នេះ​វា​មាន​ហានិភ័យ​ទាក់ទង​ជំងឺឆ្លង ជំងឺ​អាសន្នរោគ​ផ្សេងៗ​»​។a khem veasna4

ករណី​យ៍​នេះ​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ានិត​អគ្គនាយក​ចារកម្ម​យោធា​នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ ២០២២ អមដំណើរ​ដោយ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​នាំ​ក្រុមការងារ ចុះទៅពិនិត្យ​ការជួបជុំ​របស់​ប្រជាពលរដ្ឋ នៅ​ដីចម្ការ​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​បន្ទាយស្រី​ខេត្ត​សៀម​រា​ដែលមាន​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់មក​ប្រមូល​ផ្តុំគ្នា​។ ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ានិត​បាន​ណែនាំ​អោយ លោក ខឹម វាសនា បញ្ឈប់​ការ​បំផុសបំផុល​តាម​ពាក្យ​ទំនាយ​ដែល​គ្មាន​មូលដ្ឋាន​ពិត " បាងកក​រលំ ភ្នំពេញ​រលាយ ព្រៃនគរ​ខ្ចាត់ខ្ចាយ សប្បាយ​នគរវត្ត " និង រំសាយ​ការជួបជុំ​នេះ​ចាប់ពី​ថ្ងៃទី ២៨ ខែ សីហា នេះ​តទៅ​។​តែ​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​(LDP)​បាន​សុំ​ពន្យារពេល​រំសាយ​ការប្រមូលផ្ដុំ​នេះ នៅ​ថ្ងៃទី​៣០ សីហា​។

​លោក​តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ជាការ​ឆ្លើយតប លោក ខឹម វាសនា បាន​ទទួលស្គាល់ថា លោក​ពិតជា​មិន​នឹកស្មានថា នឹងមាន​អ្នក​មក​ចូលរួម​ច្រើនយ៉ាង​ដូច្នេះ​ទេ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការខ្វះចន្លោះ ក្នុងការ​គ្រប់គ្រង​។ មកដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២​នេះ ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ស្នាក់នៅ​ជុំវិញ​ចម្ការ​ម្រេច​លោក ខឹម វាសនា ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី មិនទាន់​មានការ​ថម​ថយ​នោះទេ​។

​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មកដល់​ថ្ងៃទី​២៨​នេះ ប្រជាពលរដ្ឋ​នៅ​ដែល​មក​ស្នាក់នៅ​ជុំវិញ​ចម្ការ​ម្រេច​លោក ខឹម វាសនា នៅតែមាន​ចំនួន​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ដដែល​។ លោក​ថា ជា​ការពិត​អាជ្ញាធរ​នៅតែ​រក្សា​នូវ​ឥរិយាបទ​សម្របសម្រួល ដោយសារ​រឿង​វា​កើត​ទៅហើយ​។​បើតាម​លោក ឃឹម ហ្វី​ណង់ អះអាងថា លោក ខឹម វាសនា បាន​សន្យាថា នឹង​រំសាយ​ការជួប​ជំគ្នា នៅ​ថ្ងៃទី​៣០ ខែសីហា ក្នុងករណី​ដល់​ថ្ងៃ​កំណត់​ហើយ​មិន​រំសាយ អាជ្ញាធរ​ក៏​ត្រៀម​វិធានការ​ដែរ​។ លោក​ថា វិធានការ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​មួយ វា​គ្រប់គ្រាន់​សម្រាប់​អាជ្ញា​ធរមាន​វិធានការ​។


​ទាកទង​និង​បញ្ហា​នេះដែរ​អ្នកជំនាញ​អារ្យធម៌​ខ្មែរ លោក រ​ត្ន័ សណ្ដាប់ បាន​កត់សម្គាល់ថា​ក្នុង​រយះពេល​ពីរ​-​បី​ថ្ងៃ​មកនេះ ចំពោះ​ទង្វើ​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​កំពុង​តាំងខ្លួន​ជា​តួអង្គ​ព្រហ្ម និង​បាន​ប្រកូក​ប្រកាស​ដល់​សកម្មជន​ខ្លួន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​នាំគ្នា​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​រត់​មក​ដីចំការ​ខ្លួន​ខាងជើង​ភ្នំ​គូ​លេន ខេត្ដ​សៀមរាប ដើម្បី​រួចផុត​ទុក្ខភ័យ​ដែល​នឹង​កើតមាន​រញ្ជួយ​ដី នឹង​ទឹកជំនន់ នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ធ្វើ​ឲ្យ​សកម្មជន​ខ្លួន​មានការ​ភ័យ​ស្លន់ស្លោរ បាន​រត់​មក​យ៉ាង​ពពាក់​ព​ពួន​គ្នា​នៅលើ​ដីចំការ​ខ្លួន រហូត​មាន​ចំនួន​រាប់ពាន់នាក់​នេះ គឺ​ពុំមែន​ជា​សេរីភាព​ខាង​ជំនឿ​នោះទេ​។ ព្រោះ​ទង្វើ​ទាំងនេះ​ជាការ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សកម្មជន​ខ្លួន​ក៏ដូចជា​ប្រជាពលរដ្ឋ​។​

​ដោយហេតុថា​ចំពោះ​ជំនឿ​ដែល​ចាត់​ក្នុង​ជំនឿ​សម​ហេតុផល​គឺ សំដៅ​ដល់​ជំនឿ​ក្នុង​រឿង​ដែលមាន​ហេតុ​ពិតៗ មិនមែនជា​ជំនឿ​ប្រឌិត​បំផុសបំផុល​បំភិតបំភ័យ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះឡើយ​។​​លោក រ​ត្ន័ សណ្ដាប់ បន្ដថា​ក្នុងន័យនេះ​អ្វីដែល​លោក ខឹម វាសនា បាន​ស្រែក​ក្ដែ​ងៗ​តាំងខ្លួន​ជា​តួអង្គ​ព្រហ្ម​យើង​ពុំ​ដឹងថា តើ​លោក ខឹម វាសនា តំណាង​ឲ្យ​ព្រហ្ម​មុខ​ប៉ុន្មាន ឬ​ក្នុង​សាសនា​អ្វី ឬក៏​នៅក្នុង​រឿងព្រេង​ណាមួយ​នោះទេ​? តែ​យើង​អាច​ពោល​ក្នុងន័យ​ជាទូទៅ​អំពី​ព្រហ្ម​នោះ​គឺ​៖

​ទី​១៖ ព្រហ្ម​ក្នុងន័យ​ផ្លូវធម៌​គឺជា​សេចក្ដីចម្រើន​; សេចក្ដី​រីករាយ​; សេចក្ដី​ល្អប្រសើរ មិន​ក្រេវក្រោធ និង​ប្រាស់ចាក​នូវ​អកុសល​តណ្ហា​ទាំងទ្បាយ ព្រះសម្មាសម្ពុទ្ធ ហៅថា «​ព្រហ្មចរិយធម៌​» ធម៌​ដ៏​ប្រសើរ​បំផុត​។​
​ទី​២៖ ព្រហ្ម​ក្នុង​ផ្លូវលោក ជា​សេចក្ដី​ប្រកាន់ ព្រហ្មទណ្ឌ ដំបង​ព្រហ្ម​, អាជ្ញា​ព្រហ្ម​, អាជ្ញា​ជាន់ខ្ពស់ គឺជា​ឈ្មោះ​ទណ្ឌកម្ម​មួយ​យ៉ាង សម្រាប់​ជំនុំ​សង្ឃ​ក្នុង​ពុទ្ធសាសនា ដាក់ទោស​ដល់​បព្វជិត​ដែល​របឹងរឹងរូស​មិន​កោតខ្លាច​វិន័យ​។​​បច្ចុប្បន្ន​ក្រម​ច្បាប់​នេះ​ក្នុង​កម្ពុជរដ្ឋ​ហៅថា ក្រមព្រហ្មទណ្ឌ​ខេមរៈ ឬ​ហៅថា ច្បាប់ព្រហ្មទណ្ឌ​កាត់ទោស​, ពិន័យ​មនុស្ស​ដែល​ប្រព្រឹត្តល្មើស​នឹង​បញ្ញត្តិ​របស់​ប្រទេស​។​​លោក រ​ត្ន័ សណ្ដាប់ បន្ដទៀតថា​នៅក្នុង​សង្គម​ខ្មែរ​យើង​ទោះបី​ជំនឿ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ​ក៏ដោយ ពលរដ្ឋ​គួរតែ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​មុននឹង​ដាក់ចិត្ត​ជឿ​ទៅលើ​បុគ្គល​ណា​ម្នាក់​។ ព្រោះ​ជំនឿ​នេះ មិន​ថា​សង្គម​ខ្មែរ​យើង ឬ​មហា​ប្រទេស​នោះទេ តែងមាន​ករណី​ជន​ទុច្ចរិត​ឆ្លៀតឱកាស​យក​ជំនឿ​អ​រូបិយ​របស់​ពលរដ្ឋ ដើម្បី​ធ្វើ​អាជីវកម្ម​ស្វែងរក​ផលប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់ខ្លួន ដូចជា​ករណី​បុគ្គល​ឈ្មោះ ធាន វុទ្ធី​ដើម​៕ ដែល​តាំង​ខ្លួនឯង​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ៍​ដោយ​ធ្វើជា​ស្លៀក​ស​ពាក់​ស​នៅ​វត្ត​ទួល​ព្រះរាជា ហើយ​បង្គាប់​ឲ្យ​ព្រះសង្ឃ​ថ្វាយបង្គំ​ខ្លួន​ជាដើម​។​a khem veasna1 a khem veasna2 a khem veasna3 a khem veasna6 a khem veasna7