» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6797 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696968 នាក់

ធ្លាយ​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ដែន​ឧទ្យាន​ជាតិ​អូរ​យ៉ាវ​ដាវ​មិន​ប្រក្រតី​ព្រោះ​ប៉ះ​ឈ្មួញ​ជា​មន្ត្រីនគរបាល​ខេត្តរតនៈគិរី​!?

​ខេត្តរតនគិរីៈ ព្រៃឈើ​ឧទ្យាន​ជាតិ​ស្រុក​អូរ​យ៉ាវ​ដាវ នឹង​រលាយ​ហិនហោច នៅពេល​ឆាប់ៗ ខាងមុខនេះ ដោយសារ​អ្នក​បំផ្លាញ​ជា​មន្ត្រីនគរបាល ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន នៅ​តំបន់​នោះ ។​ជាក់ស្ដែង​កាលពី​វេលា​៣.៤០​នាទី រសៀល​ថ្ងៃទី​២៧ ខែឧសភា​ឆ្នាំ​២០១៨ កន្លងទៅនេះ​រថយន្ត​ឡង់​គ្រី​ស័​រ​របស់​មន្ត្រីនគរបាល​២​គ្រឿង ព្រមទាំង​ឈើ​៦២​កំណាត់ ជា​ប្រភេទ​ឈើ​ស្រឡៅ ត្រូវបាន​មន្ត្រី​បរិស្ថាន សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​

ឃុំ​យ៉ា​ទង់ បង្ក្រាបបាន ស្ថិតនៅ​ក្នុងភូមិ​សំ ឃុំ​យ៉ា​ទង់ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រង់ចំណុច​ផ្លូវបំបែក​ចូល​ភូមិ​សំ ។​
​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ រថយន្ត​ឡង់​គ្តី​ស័​រ កែច្នៃ​ព្រមទាំង​ឈើ ជា​របស់​ឈ្មួញ​ឈ្មោះ ឌឹ​ម ជឿន ជា​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ប៉ក់​ញៃ ព្រមទាំង​ម​ក្ស​ពួកគេ​មួយចំនួនទៀត​។​ប្រហែល​ដោយសារ​បង្ក្រាប​ប៉ះគ្នា​ឯង​ចឹ​ង​ហើយ​បានជា​ពេល​បង្ក្រាប​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​បណ្តាល​ឲ្យ​ឡាន​១​គ្រឿង​ឡាន​ក្នុងចំណោម​ឡាន​ល្មើសច្បាប់​ចំនួន​៣​គ្រឿង​បាន​ឱកាស​ទំលាក់​ឈើ​ចោល​រួច​គេច​ទៅ​បាត់ ។

a_car_police_r

លោក លឿង ខេមរៈ ប្រធាន​ស្នាក់ការ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ បាន​ប្រាប់​កាសែត​ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ថា លោក​មិន​ហ៊ាន​បញ្ជាក់​ពី​ឈ្មោះ​មេ​ឈ្មួញ​នោះ​ថា​ជា​អ្នក​ទេ​(​ស៊ិ​ក​) ក៏ប៉ុន្តែ​ភស្តុតាង​រថយន្ត និង​ឈើ​លោក​កំពុង​ឲ្យ​កម្លាំង​ប្រមូល​ដឹក​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រៃ​មាស ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ នៅ​ថ្ងៃទី​២៩ នេះហើយ​។​ទោះជា​យ៉ាងណា​រហូតមកដល់​ម៉ោង​២០​និង​២០​នាទី​យប់​ទៅហើយ​មិនទាន់​យកមក​បានទេ ដោយ​លោក​លើកឡើងថា ជួល​ឡាន​គេ​អូស​មិនបាន ?!​។​

a_car_police_r1
​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​និយាយថា​៖​ព្រៃ​ឧទ្យាន​ជាតិ​ជាតិ ដែល​នៅ​សេសសល់​ព្រៃឈើ​មួយចំនួន​អាច​នឹង​រលាយ ដោយសារ​លោកនាយ​រង​ប៉ុស្តិ៍​ឈ្មោះ ឌឹ​ម ជៀន ជា​មេ​ឈ្មួញ ឃុបឃិត ជាមួយ​សមត្ថកិច្ច​ជំនាញ​នៅ​តំបន់​នោះ ជួល​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅក្នុង​ឃុំ​យ៉ា​ទង់ ជា​អ្នក​កាប់បំផ្លាញ​ខុសច្បាប់​ហើយ​ពួកគេ​ប្រមូល និង​ដឹកជញ្ជូន​ន​យកទៅលក់​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រក​ភូមិ​ឡំ ទាំងយប់ ទាំង​ថ្ងៃ ទាំង​រដូវប្រាំង និង​រដូវវស្សា ដោយ​មិន​រំខាន មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ឈរជើង​នៅ​តំបន់​នោះ ឡើយ​។

ទាក់ទង​និង​ការចាប់​បង្ក្រាប​ខាងលើនេះ មិនទាន់​អាច​សូម​ការបំភ្លឺ​ពី​លោក​ឌឹ​ម ជៀន បាន​នៅឡើយ​ទេ ។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ប្រសិនបើ​មិន​ពិត​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​។​តែ​ក៏​សង្ឃឹមថា​ស្នងការ​នគរបាល​ខេត្ត​រតនៈគីរី​នឹងមាន​ចំណាត់ការ​ចំពោះ​កូនចៅ​ខ្លួន​ដេ​ល​ប្រព្រឹត្ត​ខុសច្បាប់​ព្រៃឈើ​ផងដែរ​៕
​