» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2534 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699788 នាក់

ចប់​កម្មវិធី​ការ ចោទ​មិត្តភក្តិ​ខ្លួន​ថា​បាន​លួច​លុយ​៤​លាន​រៀល តែ​ត្រូវ​មិត្តភក្តិ ប្តឹង​វិញ​ឲ្យ​សង​ជម្ងឺ​ចិត្ត​៦​ពាន់​ដុល្លារ

 

​បន្ទាយមានជ័យ​៖​រោងការ​មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​អន្លង់​វិល ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​កំពុងតែ​ល្បីល្បាញ​យ៉ាងខ្លាំងដោយសារតែ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ មួយ​នេះ​​បាន​ចោទប្រកាន់ ទៅលើ​ភ្ញៀវ​របស់ខ្លួន ដែល​ត្រូវជា​មិត្តភក្តិ​ស្និត​ស្នាល​របស់​កូនក្រមុំ ថា​បាន​លួច​លុយ​
៤​លាន​រៀល បន្ទាប់ពី​ភ្ញៀវ​ក្នុង​កម្មវិធី​ចេញ​អស់​។​a rong 

​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ​បានចាប់ផ្តើម កាលពី​ថ្ងៃទី​០២/​កុម្ភៈ​/២០១៩ ដោយ​កូន​កំ​ឡោះ​មានឈ្មោះ ឃូ សក្ខី​នី​ន និង​កូនក្រមុំ​មាន​
​ឈ្មោះ ស្មៀន ស្រី​ដឿ​ន ។​រីឯ​អ្នក​ដែល​ខាង​ម្ចាស់​កម្មវិធី​ចោទថា​លួច​លុយ​នោះ មានឈ្មោះ ញឿ​ម ផល្លី​ន​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ករណី​យ៍​នេះ​លោក តុ​ន ប៊ុន​សិទ្ធ ដែល​ត្រូវជា​ឪពុក​ឈ្មោះ ញឿ​ម ផល្លី​ន ជនរងគ្រោះ​រង​ការ​ចោទ កំពុង​ដាក់ពាក្យ​បណ្តឹង ទៅកាន់​​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ពីបទ​បរិហារកេរ្ដិ៍ ទៅលើ​មនុស្ស​ចំនួន​៥​នាក់ ដែល​បាន​​ចោទ​ទំលាក់កំហុស ទៅលើ​កូនស្រី​របស់គាត់ ដោយ គ្មាន​ភស្តុតាង​​គ្មាន​សាក្សី​បានឃើញ ព្រោះ​រឿងហេតុ​ដ៍​អាក្រក់​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ របស់​ក្រុមគ្រួសារ ជាពិសេស​បានធ្វើ​ឲ្យ​ខួច​កេរ្តិ៍ឈ្មោះ អនាគត​កូនក្រមុំ​របស់គាត់​ផង​។​

​បុគ្គល​ទាំង​៥​នាក់ ដែល​ត្រូវ​ប្តឹង​នោះ ទី​១​មានឈ្មោះ សូ​នី សា​វិ​ន ភេទ​ស្រី ទី​២​មានឈ្មោះ សាវឿន​ហៅ​ង៉ិ ភេទ​ស្រី ទី​៣​មានឈ្មោះ កើ​ស សា​កាន ភេទ​ស្រី ទី​៤​មានឈ្មោះ ស្រួច សា​វន ភេទ​ស្រី​​និង​ទី​៥​មានឈ្មោះ ស្រួច សាវឿន ហៅ​ចក់ ភេទ​ស្រី ដោយ​អ្នក​ខាងលើនេះ សុទ្ធតែ​ជាប់សាច់​ឈា​
​ម​បងប្អូន ជាមួយ​ម្ចាស់​ដើមការ និង​ជា​អ្នក​បាន​ចោទ អះអាងថា ឈ្មោះ​ញឿ​ម ផល្លី​ន​ជា​អ្នក​លួច​លុយ​។​

​កញ្ញា ញឿ​ម ផល្លី​ន បាន​បកស្រាយ​បំភ្លឺ​ជុំវិញ​ករណីនេះ​ថា នាង​ពិតជា​មានការ​ខ្មាស់អៀន​ខ្លាំងណាស់​​ដោយសារ​ការចោទប្រកាន់​របស់​បុគ្គល​ខាងលើ ហ៊ាន​ធ្វើ​យ៉ាង​ងងើល​និង​បំពាន ដោយ​នាង​មិនបាន​​ប្រព្រឹត្ត នូវ​រឿង​ដ៏​សែន​ថោកទាប​ទាំង​នេះឡើយ ម្យ៉ាងវិញទៀត​ករណីនេះ បានធ្វើ​ឲ្យ​នាង​ខ្មាស​គេ​ពេញ​ភូមិ​ស្រុក ហើយ​នាង​ថា​ទង្វើ​នេះ មិនអាច​អត់អោន​បានឡើយ​។​

​កញ្ញា ញឿ​ម ផល្លី​ន បញ្ជាក់​ពី​ហេតុការណ៍ ដែល​ត្រូវគេ​ចោទថា​លួច​លុយ យ៉ាង​ដូច្នេះ​ថា បន្ទាប់ពី​ចប់​កម្មវិធី​ការ នាង​បាន​ឡើងទៅ​លើផ្ទះ​ដើម្បី​ទៅយក​ខោអាវ​ក្នុង​បន្ទប់ តែ​នៅក្នុង​បន្ទប់​នោះ​គឺមាន​ម្តាយកូន​​ក្រមុំ​បាន​នៅក្នុង​នោះដែរ រួចហើយ​នាង​បាន​ដើរ​ជំរាបលា​មនុស្សម្នា​ជាច្រើន​នាក់​ទៀតផង ដើម្បី​ចេញមក​ផ្ទះ​វិញ ព្រមទាំង​ខាង​ម្ចាស់​ដើមការ បាន​ឲ្យ​សាច់ញាតិ​របស់គាត់ យក​ម៉ូតូ​ដឹក​ជូន​ដល់ផ្ទះ​ទៀត​​ផង ។​ព្រោះ​អី​នាង​បានមក​ដល់ផ្ទះ​របស់ខ្លួន​វិញ តាំងពី​ម៉ោង​២​រសៀល រហូតដល់​ម៉ោង​៨​យប់ ទើប​ខ​ល​ទូរស័ព្ទ មក​ចោទថា​នាង​ខ្ញុំ​បាន​លួច​លុយ និង​ប្រើពាក្យ​គម្រាមថា បើ​មិន​ឲ្យ​វិញ​ទេ គេ​នឹង​ហៅ​ប៉ូលិស​ឲ្យ​ចាប់​។​

​ក្នុងករណី​ដែល​បាន​ចោទប្រកាន់​នាង​ខាងលើ នាង​បាន​និយាយថា ប្រសិនបើ​នាង​បាន​លួច​លុយ​គេ​​មែន នាង​ហ៊ាន​ផឹកទឹកសម្បថ កុំថាឡើយ​១០​វត្ត ១០០​វត្ត​ដែល​ពូកែ​សក្តិ​សិទ្ធ ក៍​ហ៊ាន​ស្បថ​ដែរ​។​តែ​នាង​​សំនូមពរ​ឲ្យ​អ្នកចោទ​ខាងលើ ទៅ​ស្បថ​ជាមួយ​ផង​។ ម្យ៉ាងទៀត​នាង​បញ្ជាក់ថា បើ​ខាង​អ្នកចោទ ឬ​​នគរបាល សើ​ប​អង្កេត រកឃើញថា​នាង​បាន​យកមែន កុំ​ថា​១​សង​នឹង​១០​ដង ទោះជា​ឲ្យ​សង​នឹង​១០០​ដង ​លើ​ចំនួន​លុយ​ដែល​បាត់ ក៍​ព្រម​ដែរ​។ ហើយ​នាង​សុខចិត្ត​ទទួលទោស​ចំពោះមុខ​ច្បាប់​ថែមតៀត​។​

​បើតាម​ការនិយាយ​ប្រាប់​របស់​នគរបាល បាន​ឲ្យ​ដឹងថា ការ​ចោទ​ខាងលើ ពុំមាន​ភស្តុតាង​ជាក់លាក់​​ណាមួយ​ដាក់បន្ទុក​លើ​គេ​នោះទេ ការពិត​រឿងនេះ​គ្រាន់តែ​មានការ​សង្ស័យ​លើ​គេ​ប៉ុណ្ណោះ ថា​ចំនួន​លុយ​ដែល​បាត់​នោះ គឺ​៤​លាន​រៀល តែ ពេល​សួរដេញដោល មិនដឹង​បាត់​ប៉ុន្មាន​ពិតប្រាកដ នេះ​ប្រហែល​​មកពី​ពលរដ្ឋ​យើង​មួយចំនួន មិន​យល់​ពី​ផ្លូវច្បាប់ ដោយ​គ្រាន់តែ​សង្ស័យ ចោទ​និង​ជេរ​គ្នា​ដូច​នៅ​​សម័យមុន ដោយ​មិនបាន​គិតពី​ផ្លូវច្បាប់​បច្ចុប្បន្ន​។

​ក្រោយពី​ខាង​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង ទាមទារ​សំណង​ជម្ងឺ​ចិត្ត​៦ ពាន់​ដុល្លារ​អា​មេ​រិច ចុង​ចម្លើយ​​មិន​ព្រម​ច​ចារ បង់ថ្លៃ​ខួច​ខាត​កិត្តិយស​ដល់​ដើមបណ្តឹង​ជាដាច់ខាត ប្រហែល​ដោយសារ​មាន​អ្នក​នៅ​ពី​​ក្រោយខ្នង រហូត​ខាង​អ្នកចោទ​គេ​ទាំង​៥​នាក់​ខាងលើ ដាក់ពាក្យ​បណ្តឹង​នៅ​កន្លែង​ប៉ូលិស​វិញ ថា​ឈ្មោះ​ញឿ​ម ផល្លី​ន បាន​លួច​លុយ​គេ​ពិតប្រាកដ​។​

​សូមបញ្ជាក់ថា​ដំណើររឿង​រាវ​ខាងលើ កាន់តែ​រីក​ធំ​ធំ​ហើយ ចាំមើល​បញ្ហា​នេះ តើ​ខាង​ណា​ត្រូវ​សងខាង​ណា​? បើ​ខាងក្រោម​អ្នកចោទ​គេ​គ្មាន​ភស្តុតាង​អ្វី​សំអាង​ទាំងអស់ ហើយ​ថែមទាំង​ហ៊ាន​ដាក់​​ពាក្យបណ្តឹង​គេ​ទៀត​នោះ មិនដឹងថា​ពួកគាត់​អាង​អ្វី​ទេ​។​

​បើតាម​ការសាកសួរ​អ្នកច្បាប់ បាន​បកស្រាយ​ថា អ្នកចោទ​គេ​នេះ អាច​វ័ណ្ឌក​ខ្លួនឯង ដោយសារ​ពួក​​គាត់​បាន​ប្រឹង​ចាប់​ពស់​ខាង​កន្ទុយ រឿងនេះ​នឹងមាន​បទ​ចោទ​ពីរ ប្រសិនបើ​ខាង​អ្នកចោទ​៥​នាក់​ដាក់ពាក្យ​បណ្តឹង​ថា​គេ​លួច តែបើ​គ្មានអ្វី​ដាក់បន្ទុក រក​មិនឃើញ​បទល្មើស​ទេនោះ (​ទី​១​បទ​បរិហាកេរ្តិ៍ )​និង​ទី​២
​ត្រូវគេ​ប្តឹង​ពីបទ​(​បណ្តឹង​បរិហារ​បង្កាច់​កេរ្ដិ៍​)​បទ​នេះ​ត្រូវ​មានទោស និង​ពិន័យ​ជា​ទឹកប្រាក់​។​

​លោក​សិទ្ធ ឡោះ ស្នងការរង​ខេត្តបន្ទាយមានជ័យ បាន​សំនូមពរ​ដល់​ភាគី​ទាំងពីរ សូម​ឲ្យ​មាន​​ការបន្ទន់​ឥរិយាបថ​រៀងខ្លួន កុំ​ឲ្យ​បន្ត​រឿង​វែងឆ្ងាយ ហើយ​ប្រាប់​ដល់​គា​គី​ខាង​អ្នកចោទ ឲ្យ​ធ្វើ​ការសុំ​​ទោស ឬ​ដាក់​កិច្ចសន្យា ជាមួយ​ដើមបណ្ដឹង ដើម្បី​បញ្ចប់រឿង​។​

​ចំណែក​ខាងដើម​បណ្ដឹង (​តុ​ន ប៊ុន​សិទ្ធ​)​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា សុំទោស​​ដោយ​គ្មាន​សំ​សង​ប៉ះ​ពៅ ថ្លៃ​ជួសជុល​ខួច​ខាត​កិ​ត្ត​យស ដល់​គ្រួសារ​និង​កូន​ទេនោះ លោក​មិន​ព្រម​​ជាដាច់ខាត ហើយនឹង​បន្ត​និតិ​វិធី​នេះ​ទៅ​តុលាការ​ទៀត ដោយ​ថា​លោក​នឹង ប្រមូល​ភស្តុតាង​​បន្ថែម​លើ​អ្នកដើរ​បរិហារ ជាពិសេស​លោក​នឹង​ប្តឹង​បន្ថែម ទៅលើ​កូនក្រមុំ​(​កូន​ម្ចាស់​ដើមការ​)​ដែល​បាន​បង្ហោះ​ហ្វេ​ស​បុក​ចោទ​ឈ្មោះ​ញឿ​ម ផល្លី​ន ដោយ​ប្រើពាក្យ ប្រៀបធៀប​ថា​មិនបាន​​ប្រហែល​សត្វ​ឆ្កែ ព្រមទាំង​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ជាច្រើន​ទៀត​។​

​ចំពោះ​ករណី​ខាងលើ ត្រូវបាន​មហាជន វិភាគ​ថា មិនអាច​ខាង​ម្តាយកូន​ក្រមុំ​​យកលុយ​ចំណងដៃ ទៅ​ទុក​ក្នុង​បន្ទាប់​ចោល ដោយ​គ្មាន​កេស​ចាក់សោរ ឬ​ចំហរ​បន្ទប់​នោះដែរ ព្រោះ​​ក្នុង​កម្មវិធី​ការ មាន​មនុស្សម្នា​ច្រើនណាស់ មិនអាច​ធ្វើការ​ចោទប្រកាន់ ទៅលើ​បុគ្គល​តែ​ម្នាក់​បានទេ ថា​មិនត្រូវ អាចជា​មនុស្ស​ជាប់​សាច់ឈាម​បងប្អូន ជា​អ្នក​លួច​ក៍​មិនដឹង ជួនកាល​វីវក់ រវល់​ផង លុយ​ដក​​ទិញ​របស់របរ​ផ្សេងៗ ភ្លេចភ្លាំង​ខ្លួនឯង​ក៍ថា​បាន ឬមួយ​ជា​ល្បិច ចង់​ធ្វើបាប ដើម្បី​ចង់​បំផ្លាញ អនាគត​​គេ ព្រោះតែ​រឿង​គំនុំ អ្វី​ផ្សេង​ទេ​ដឹង ។​

​គេ គួរតែ​រក​វិធី​ណា​ច​ចារ ដោះស្រាយ​បញ្ចប់ កុំ​បន្ត​រុញ​ស៊ីក្លូ​ឲ្យ​ចូល​ឡាន​​អី ពុំ​នោះទេ វា​កាន់តែ​ធ្ងន់​ក​ខ្លួនឯង​ឥតប្រយោជន៍ នៅពេល​រឿងក្តី​នេះ​ចូល​ដល់ដៃ​តុលាការ ។​a rong1 a rong2 a rong3