» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6932 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697103 នាក់

នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​ថ្នាក់លើ​ហៅ​សួរនាំ ករណី​ផ្ទុះអាវុធ​២​គ្រាប់ ព្រោះ​រឿង​លុយ​ទូកង​


​ក្រចេះ​៖ លោក​វរសេនីយ៍ត្រី វិ​ន ថុ​ន នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ត្រូវបាន​ថ្នាក់លើ​ហៅ​ទៅ​សួរនាំ និង​អនុវត្ត​វិន័យ​កងកម្លាំង ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ដែល​រូបលោក​បាន​បង្ក​កាលពី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោយ​ប៉ទ​ង្កិ​ច​ដោយ​ពាក្យសម្ដី​ជាមួយ​គណៈកម្មការ​ទូក​ង​វត្ត​ឫស្សីកែវ​។​​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង ថា លោកនាយ​ប៉ុស្ដិ៍​ឃុំ​ឫស្សីកែវ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ម្សិលមិញ ដើម្បី​ធ្វើការ​សួរនាំ​។​a post shoot 

​ដើម​ចេញពី​ទំនាក់​ពាក្យសម្ដី​ដោយសារ​ការបែងចែក​លុយ​មិន​ស្មើគ្នា ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ និង​ជា​គណៈកម្មការ ទូកង​វត្ត​ឫស្សីកែវ​។ លោក​វរសេនីយ៍ត្រី វិ​ន ថុ​ន នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឫស្សីកែវ ត្រូវបាន​ជាប់​វិន័យ​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ការបាញ់បោះ​សេរី ក្នុង​ជម្លោះ​ជាមួយ​លោក​ហ៊ុ​ក រ៉ា​មិ​ហ៍ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ និង​ជា​គណៈកម្មការ​ទូកង​ក្នុង​មូលដ្ឋាន​ជាមួយគ្នា កាលពី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅ​ក្នុងភូមិ​ឬ​ស្សី​កែវ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហន ប៉ូច អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​បញ្ជាក់ដែរថា លោក​វរសេនីយ៍ត្រី វិ​ន ថុ​ន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ឫស្សីកែវ បច្ចុប្បន្នកំពុង​ជាប់​អនុវត្ត​វិន័យ​របស់​កងកម្លាំង នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​។​


​ក្នុងករណី​ខាងលើនេះ លោក ហុក រ៉ា​មិ​ហ៍ សមាជិក​ក្រុមប្រឹក្សាឃុំ និង​ជា​គណៈកម្មការ​ទូកង​វត្ត​ឬ​ស្សី​កែវ បានឱ្យដឹង​នៅ ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​ថា ករណីនេះ​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ទូកង ដោយសារ​នៅពេលដែល​ពិធីបុណ្យ​អុំទូក កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​របស់គាត់​បា​ន​ទៅធ្វើ​ការងារ​សម្រាប់​ធ្នាប់​ជាមួយនឹង​គណៈកម្មការ​ទូកង ហើយ​នៅពេល​ត្រឡប់មកវិញ កាលពី​អំឡុង​ថ្ងៃទី​១៧ ក្រុម​គណៈកម្មការ​ក៏បាន​យក​ថវិកា​ដែល​ទទួលបាន​ពី​ការឧបត្ថម្ភ​យកមក​បូកបញ្ជី ដើម្បី​ធ្វើការ​បែងចែក​ទៅ​ចំណុះ​ទូក ដោយ​នៅក្នុង​ចំណុះ​ទូក​ម្នាក់ៗ ទទួលបាន​ថវិកា​៣០​ម៉ឺន​រៀល ហើយ​នៅសល់​ថវិកា​៨​លាន​រៀល ។


​ប៉ុន្តែ​នាយប៉ុស្តិ៍​នគរបាល​ខាងលើ មានការ​ខឹងសម្បារ​ទៅលើ​គណៈកម្មការ​ទូកង ហើយក៏​បាន​ប្រើ​ពាក្យសំដី​អសុរោះ​ទៅលើ​ក្រុម​គណៈកម្មការ​ទូក ដោយ​ថា "​ពួក​អា​គណៈកម្មការ​ទូ​ក​ចាប់ពី​ថ្ងៃនេះ​ទៅ​ពួក​ឯង​មិនបាច់​ចូល​ប៉ុស្តិ៍​អញ​ទៀត​ទេ​, ពួក​គណៈកម្មការ​ទូក​ឆ្នាំនេះ​សុទ្ធតែ​ពុករលួយ​ជាង​ពួក​គណៈ កម្ម​ការ​ទូក​ឆ្នាំមុន​ទៅទៀត​"​។

​ដោយ​លឺ​ពាក្យសម្ដី​របស់​នាយប៉ុស្តិ៍​រដ្ឋបាល​រូបនោះ លោក ហុក រ៉ា​ម​ហ៍ ដែល​កំពុង​បែងចែក​ថវិកា​ទៅ​ចំណុះ​ទូកង ក៏បាន​ឆ្លើយ តប​ទៅ​វី​ញ​ថា "​ម៉េច​បាន​និយាយ​ដូច្នោះ​តើ​ចង់​លោក​បាន​អំណោយ ដូច​ចំណុះ​ទូក​ដែរ​ឬអី​"​។ និយាយ​ហើយដោយ​ឃើញ​សកម្ម​ភាពមិន​ស្រួល​ក៏​ជិះ​ម៉ូតូ​ចេញពី​ទីតាំង​កើតហេតុ ហើយ​លោក​មេ​ប៉ុស្តិ៍ប៉ូលីស​រូបនោះ ក៏បាន​បាញ់​គម្រាម​ពីរ​គ្រាប់​។​លោក ហ៊ុ​ក រ៉ា​មិ​ហ៍ បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ រូបលោក​និង​គណៈកម្មការ​ទូក​ផ្សេងទៀត ក៏​មិនបាន​ដាក់ពាក្យ​ប្ដឹង​អ្វី​ដែរ​។a post shoot1 

 

​