» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9771 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699942 នាក់

​ការមិនដក​ឧ​ត្ត​ម​សេនីយ៍​សា​វិ​ន​វិបុល​ពី​មេ​យោធា​ខេត្ត​ព្រះសីហនុ​តា​មអ​នុ​សាសន៍​សម្តេចតេជោ​ហ៊ុនសែន​ទេ​កូនចៅ​ក្នុង​អង្គភាព​កំពុង​រងារ​ព្រោះ​រឿងនេះ​


​ព្រះសីហនុ​៖​មកដល់​ថ្ងៃនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​សា​វិ​ន​វិបុល​មេបញ្ជាការ​យោធា​សឹក​រង​ខេត្ត​ព្រះសីហនុ​ដែលមាន​រឿងអាស្រូវ​បញ្ជាក​កម្លាំង​បង្ក្រាប​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ដែល​ត្រូវបាន​សម្តេច​សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​ដក​ចេញពី​តួនាទី​មិនទាន់​ត្រុ​វ​បាន​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ចាត់ការ​តាម​ឡើយ។​a land san 

មិន​ត្រឹមតែ​ប៉ុន​ណោះ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​លោក សា​វិ​ន វិបុល បាន​បង្ខំ​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​លើកដៃ​និង​ផ្ដិតមេដៃ​គាំទ្រ​ទង្វើ​របស់ខ្លួន​នាពេល​កន្លងមក ដោយ​មិន​ព្រម​ទទួលស្គាល់​កំហុស​ក្នុងការ​បញ្ជា​ឲ្យ​កម្លាំងយោធាប្រើហឹង្សា​បង្ក្រាប ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី​នោះទេ​។

ជុំវិញ​បញ្ហា​នេះ​មន្ត្រី​យោធា​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​សំណូមពរ​ដល់​សម្តេច​ពី​ជ័យ​សេនា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​ទៅលើ​លោក សា​វិ​ន វិបុល ជាបន្ទាន់​ផង​ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សា​វិ​ន វិបុល មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ផងដែរ​។​ព្រោះ​គ្រាន់តែ​ទទួលបាន​តំណែង​ជា​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ មួយរយៈ​ពេល​ខ្លី​គឺ​លោក សា​វិ​ន វិបុល មានទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​ខុស​ប្រក​ក្រ​តី​។

ប្រភពពី​មន្ត្រី​យោធា​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ប្រមាណ​តែមួយ​ឆ្នាំ គឺ​លោក សា​វិ​ន វិបុល មានទ្រព្យ​សម្បត្តិ​តម្លៃ​សរុប​រាប់លាន​ដុល្លារ​។ ក្នុងនោះ​មានដូចជា សាងសង់​ភូមិគ្រឹះ​មួយ​យ៉ាង​ធំ ហើយ​ទើបតែ​ទិញ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ទំនើប​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ និង​មាន​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ផងដែរ ហើយ​ថែមទាំង​មានផ្ទះ​មួយ​ល្វែង​នៅ​រាជធានី​ភ្នំពេញ ទៀតផង​។

មន្ត្រី​យោធា​សឹក​រង​ខេត្ត​ព្រះសីហនុ​ជាច្រើន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​ភាពមានបាន​យ៉ាង​ឆាប់រហ័ស​របស់លោក សា​វិ​ន វិបុល ព្រោះ​ពេល​មកកាន់​តំណែង​ជា​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ដំបូង​គឺ​លោក សា​វិ​ន វិបុល ជិះ​តែ​រថយន្ត​កាមរី​បា​ឡែ​ន​ប៉ុណ្ណោះ​។​

គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​នៅ​វិមាន​សន្ដិភាព​ក្នុងឱកាស​ស្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ជួបប្រជុំ​ជាមួយនឹង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ប្រចាំឆមាស សម្ដេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​សិក្សា​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​ចេញពី​តំណែង​គឺ​លោក ផៃ ប៊ុន​វ​ណ្ណះ​និង​លោក​ស្រ៊ន់ ស្រ៊ា​ន់ ហើយក៍​បញ្ជា​ឲ្យ​សម្ដេច​ទៀ​បាញ់​សិក្សា​ស្រាវជ្រាវ​ឈានដល់​ការដកតំណែង​លោក​សា​វិ​ន វិបុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សី​នុ​នេះ​ចេញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​នោះ​កាលពីពេល​កន្ល​ទៅ​ថ្មីៗ​នេះ ។​

ឥឡូវ លោក ផៃ ប៊ុន​វ​ណ្ណះ​និង​លោក​ស្រ៊ន់ ស្រ៊ា​ន់ ត្រូវបាន​ដកចេញ​ហើយ​។​នៅតែ​សាន​វិបុល​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បា​ជា សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បែរជា​មិន​ព្រម​អនុវត្ត​ហើយ​បើកដៃ​ឲ្យ​លោក​សា​វិ​ន វិបុល​រិះរក​គ្រប់​ម​ធ្យា​បាយ​ដើម្បី​បំ​ភ​ន្ត័​ភ្នែក​ថ្នាក់លើ​បែបនេះ​ទៅវិញ​ចឹ​ង​? ៕a land san1 a land san2 a land sia2 a land sihanu pm1 a land si phay 

​