» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4229 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668869 នាក់

តុលាការថៃសម្រាក់ដាក់គុកឃាតកសម្លាប់លោកលឹមគិមយ៉ាមួយជីវិតដោយមិននិយាយដល់ជនសង្ស័យខ្មែរពីររូបទៀត!

ប្រទេសថៃ៖តុលាការឧក្រិដ្ឋកម្មថៃបានកាត់ទោសខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់លោក លិម គិមយ៉ា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទ « ឃាតកម្មគិតទុកជាមុន »។  តុលាការក៏បានរកឃើញថា ខ្មាន់កាំភ្លើងរូបនេះមានពិរុទ្ធពីបទកាន់អាវុធ និងបាញ់កាំភ្លើងនៅទីសាធារណៈ។ នេះបើតាមអ្នកស្រី Nadthasiri Bergman មេធាវីការពារក្តីឲ្យភរិយាលោក លិម គិមយ៉ាដែលបានប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការ។a lim kim ya wife

បើតាមអ្នកស្រីមេធាវីដដែលរូបនេះ គឺដោយសារតែឃាតករ អេកាឡាក់ ភាណយ បានឆ្លើយសារភាពពីទង្វើរបស់ខ្លួនទើបតុលាការថៃបានសម្រួលទោសពីការកាត់ទោសប្រហារជីវិតមកត្រឹមដាក់ក្នុងពន្ធនាគារអស់មួយជីវិតវិញ។ទន្ទឹមគ្នានេះ តុលាការក៏បានតម្រូវឲ្យខ្មាន់កាំភ្លើងសងជំងឺចិត្តដល់គ្រួសារសពលោក លិម គិមយ៉ានូវទឹកប្រាក់ចំនួន ១,៧៩លានបាត ឬស្មើនឹង ៥ម៉ឺន ៤ពាន់ដុល្លារ។ ដោយឡែក អ្នករត់តាក់ស៊ីជនជាតិថៃឈ្មោះ Chakrit Buakhil ដែលបានដឹកឃាតករឆ្លងដែនចូលកម្ពុជាត្រូវបានតុលាការថៃសម្រេចថា គ្មានទោស ព្រោះរូបគេគ្រាន់ជាអ្នករត់តាក់ស៊ីដែលមិនបានដឹងហេតុការណ៍កើតឡើងទេ។

មេធាវី Nadthasiri Bergman បានបញ្ជាក់ទៀតថា ភរិយាលោក លិម គិមយ៉ា គឺលោកស្រី Anne-Marie Lim ប្រហែលជាពេញចិត្តនឹងការសម្រេចរបស់តុលាការថៃនៅថ្ងៃសុក្រ ទី៣ តុលានេះ តែលោកស្រី Anne-Marie Lim បន្តចោទសួរថា តើនរណាជាអ្នកបញ្ជាឲ្យមានបាញ់សម្លាប់ស្វាមីលោកស្រី និងចង់ឲ្យរដ្ឋអំណាចថៃបំភ្លឺជុំវិញឃាតកម្មនោះបន្ថែមទៀត។

ដោយឡែក នៅក្នុងសាលក្រមដដែលនេះ តុលាការថៃមិនបានបញ្ជាក់លម្អិតពីចេតនាដែលខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ បាញ់សម្លាប់លោក លិម គិមយ៉ា និងថា តើអ្នកណាជាមេក្លោងនៅពីក្រោយឃាតកម្មអតីតតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិរូបនេះទេ។ លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី៣ តុលានេះថា ទោះបីជាសាលក្រមរបស់តុលាការថៃពេលនេះហាក់មិនទាន់ឈានទៅដល់អ្វីដែលជាក្តីប្រាថ្នាចង់បានរបស់ក្រុមគ្រួសារលោក លិម គិមយ៉ាក៏ដោយក៏យ៉ាងហោចណាស់ វាជាផ្នែកមួយនៃការផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារនៃសពដែរ។

បើតាមលោក អំ សំអាត តុលាការថៃគួរបើកស៊ើបអង្កេតឲ្យស៊ីជម្រៅបន្ថែមទៀតដើម្បីវែកមុខអ្នកនៅពីក្រោយ និងរកឲ្យឃើញការពិតរឿងឃាតកម្មលោក លិម គិមយ៉ា។ នៅកម្ពុជា រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីរដ្ឋាភិបាលលើសេចក្តីសម្រេចរបស់តុលាការថៃនៅថ្ងៃសុក្រ ទី៣ តុលានេះទេ។ សូមជម្រាបជូនថា ក្រៅពីខ្មាន់កាំភ្លើងជាជនជាតិថៃ នៅមានបុគ្គលជាជនជាតិខ្មែរចំនួន ២នាក់ដែលសមត្ថកិច្ចថៃសង្ស័យមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មកក្រើកក្រុងបាងកកកាលពីដើមឆ្នាំ២០២៥។ បុគ្គលជាជនជាតិខ្មែរទាំង២រូប មានឈ្មោះ ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មីដែលសមត្ថកិច្ចថៃបានចេញដីកាតាមចាប់ខ្លួន។

ប្រពន្ធលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី បានរួមដំណើរជាមួយមេធាវីជនជាតិបារាំង ទៅចូលរួមការបើកសវនាការរបស់តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣០ ខែកញ្ញា ។ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា។ ទោះជាយ៉ាងណា ការបើកសវនានៅពេលនេះ ធ្វើឡើងទាំងជនសង្ស័យសំខាន់ចំនួនពីររូប គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ីន បន្តបាត់ខ្លួននៅឡើយ។

ទាក់ទងបញ្ហានេះនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២០ ខែមករា បានពន្យល់លម្អិតអំពីករណីឃាតកម្មលើលោក លឹម គឹមយ៉ា ដោយបញ្ជាក់ពីភាពស្អាតស្អំនិងមិនពាក់ព័ន្ធនៅក្នុងករណីឃាតកម្មនេះឡើយ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចប វរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន មិនជាប់ពាក់ព័ន្ធ និងមិននៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា ដូចការចោទ ប្រកាន់របស់ក្រុមប្រឆាំងឡើយ។

សម្តេចបវរធិបតីបាន ចោទសួរថា តើរាជរដ្ឋាភិបាលល្ងង់ណាស់ឬ បើសិនរាជរដ្ឋាភិបាល នៅពីក្រោយរឿងនេះ តើចាប់បញ្ចូនជនសង្ស័យជាឃាតក ទៅឱ្យអាជ្ញាធរថៃស៊ើបធ្វើអី? សម្តេចបវរធិបតី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា មិនគាំទ្រ និងថ្កោលទោសចំពោះការបាញ់ ប្រហារនេះ។a lim kim ya1 a lim kim ya2