» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9110 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699281 នាក់

លោក​បណ្ឌិត ថោង ខុន​៖ ម្ចាស់ផ្ទះ​បារាំង បានធ្វើ​រឿង ២​ធំៗ ផ្ដល់​កិត្តិយស​ដ៏​ធំធេង​សម្រាប់​កម្ពុជា


​ភ្នំពេញ​៖ លោក​បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​រំលឹក​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ លើក​ទី​៣៣ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ដែល​ទើប​ប្រារព្ធ​ពិធី​បិទ​ការប្រកួត កាលពី​រាត្រី​ថ្ងៃទី​១១ ខែសីហា​កន្លងទៅ​ថា ម្ចាស់ផ្ទះ​បារាំង​បានធ្វើ​រឿង ២​ធំៗ ដែល​ជាការ​ផ្ដល់នូវ​មហា​កិត្តិយស​សម្រាប់​កម្ពុជា ។​a khon olimpic2 

​លោក​ទេសរដ្ឋមន្ដ្រី​ដែល បាន​ដឹកនាំ​ប្រតិភូ​អូឡាំពិក អមដំណើរ​ដោយ​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ NOCC បានទទួល​ស្វាគមន៍​ដំណើរ​មកដល់​កម្ពុជា​វិញ របស់​កំពូល​តារា​រ៉េ​ប​កម្ពុជា លោក វណ្ណដា បន្ទាប់ពី​ការបង្ហាញ​វត្តមាន​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​ប៉ារីស ឆ្នាំ​២០២៤ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រទេស​កម្ពុជា ដោយសារ​ត្រូវបាន​ប្រជាជន​ក្នុង​តំបន់ និង​លើ​ពិភពលោក​ចាប់អារម្មណ៍​ជាខ្លាំង ។​

​លោក​ទេសរដ្ឋមន្ដ្រី ថោង ខុន​ឱយ​ដឹ​ងា​ថា រឿង​ធំៗ​ពីរ ដែល​ម្ចាស់ផ្ទះ​បារាំង បានផ្ដល់​កិត្តិយស​ដល់​កម្ពុជា ទី​១-​ទោះបី​អត្ត​ព​លិ​ក​កម្ពុជា មាន​ចំនួន​តិច តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ផ្តល់​អាទិភាព ជូន​ទូក​មួយ​ដាច់ដោយឡែក ក្នុង​ពិធី​ដង្ហែរ​ពិធី​បើក​ព្រឹត្តិការណ៍ ទី​២-​វត្តមាន​របស់​តារា​រ៉េ​ប​កម្ពុជា វណ្ណដា ជា​មហា​កិត្តិយស ដែល​បារាំង ផ្តល់ជូន​កម្ពុជា ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ឧស្សាហកម្ម​តន្ត្រី​នៅមានកម្រិត​នៅឡើយ ។​​លោក​បណ្ឌិត ថោង ខុន បាន​បន្ថែមថា «​ពិតណាស់​! វត្តមាន ក្មួយ វណ្ណដា ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​នេះ បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ចលនា​អូឡាំពិក​ពិភពលោក ពិសេស​ចលនា​អូឡាំពិក​កម្ពុជា​យើង​។

ខ្ញុំ​គិតថា នេះ​ជា​ចលករ​មួយ​ដ៏​ធំ សម្រាប់​ឲ្យ​យុវជន​យើង ពិសេស​តារាចម្រៀង​រ៉េ​ប ព្រោះ​តន្ដ្រី​រ៉េ​ប​នេះ គឺជា​ចំណង់​ចំណូលចិត្ត​របស់​យុវជន​យើង​បច្ចុប្បន្ន ស្របពេល​ព្រឹត្តិការណ៍​អូឡាំពិក លើក​ទី​៣៣ ឆ្នាំនេះ ម្ចាស់ផ្ទះ​បានរៀបចំ​បន្ថែម​ឲ្យ​មាន​ប្រភេទ​កីឡា ដែលមាន​និន្នាការ​យុវជន​ជាច្រើន ដូចជា Break Dance ដែលជា​កីឡា​កំពុង​ពេញនិយម​សម្រាប់​យុវវ័យ ក៏ដូចជា​សិល្បៈ​ចម្រៀង​រ៉េ​ប​នេះ ដែលជា​ចំណង់​ចំណូលចិត្ត​ដ៏​ធំ​របស់​យុវជន​ផងដែរ​»​។​
​ក្នុង​ដំណើរ​មកដល់​មាតុភូមិ ដោយមាន​ការ​សាទរ​ពី​មហាជន​អ្នកគាំទ្រ តារា​រ៉េ​ប វណ្ណដា បានបង្ហាញ​មោទនភាព​ជាខ្លាំង​។ វណ្ណដា ថា «​ខ្ញុំ​អត់​អាច​និយាយ​ពី​ចំណុច​នេះ​បាន តែ​ខ្ញុំ​អាច​និយាយ​ពី​ការនាំយក​ទង់ជាតិ​ខ្មែរ ក៏ដូចជា​នាំយក​ភាសា​ខ្មែរ ហើយ​យើង​ពិត​ជាមាន​មោទនភាព​មែនទែន ក្នុងការ​បាន​ទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ នៅ​ប្រទេស​បារាំង​។ ខ្ញុំ​អត់​ដឹងថា តើ​ប៉ុន្មាន​ឆ្នាំមាន​ម្ដង​ទេ ពីព្រោះ​នេះ​គឺជា​ឱកាស​អាច​ថា​មួយជីវិត​មានតែ​ម្ដង​ទេ​។ ដូច្នេះ​គឺ​មោទនភាព​មែនទែន​សម្រាប់​ខ្ញុំ​ផ្ទាល់ សម្រាប់​ប្រជាជន និង​ប្រទេស​របស់​យើង គឺ​ខ្ញុំ​គិតថា​នេះ​គឺ​ភាព​ឈ្នះ​ដ៏​ធំ​មួយ​។ ខ្ញុំ​សង្ឃឹមថា​នឹងមាន​អ្វី​ភ្ញាក់ផ្អើល (Surprise) បន្ដទៀត​»​។​
​តារាចម្រៀង វណ្ណដា ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា លោក​បណ្ឌិត ថោង ខុន​, លោក វ៉ា​ត់ ចំរើន និង​ពុក​ម៉ែ​បងប្អូន​អ្នកគាំទ្រ ដែល​បាន​អបអរសាទរ និង​ទទួល​ស្វាគមន៍​រូបលោក ជាមួយនឹង​សមិទ្ធផល ដែល វណ្ណដា បាន​ចាត់ទុកជា​ជ័យជម្នះ​ថ្មី​មួយទៀត សម្រាប់​ប្រទេស​កម្ពុជា​។ តាមរយៈ សមិទ្ធផល​នេះដែរ វណ្ណដា បាន​បញ្ជាក់ថា មិន​ត្រឹមតែ​ជា​មោទនភាព​ផ្ទាល់ខ្លួន​នោះទេ គឺជា​មោទនភាព​ជាតិ​ទាំងមូល ហើយក៏​សង្ឃឹមថា សិល្បករ​ខ្មែរ​ផ្សេងៗ ទាំង​អ្នក​បាន​សម្ដែង ឬ​មិនទាន់បាន​សម្ដែង នឹង​អាចមាន​វត្តមាន​ដូច​ខ្លួន​ដែរ​នៅ​ថ្ងៃ​អនាគត​។​
​សម្តេច​តេ​ជោ និង​សម្តេច​ធិបតី លោក​បាន​សម្តែង​នូវ​អបអរសាទរ កោតសរសើរ និង​អរគុណ​ដល់ វណ្ណដា ក្នុងនាម​ជា​កូន​ខ្មែរ និង​ជា​សិល្បករ​រ៉េ​ប​ដ៏​ល្បីល្បាញ​មួយរូប ដែល​បាន​នាំមក​នូវ​កិត្តិយស​ដ៏​ធំធេង​ជូន​ជាតិ តាមរយៈ​ការចូលរួម​សម្តែង​បទ​ចម្រៀង​រ៉េ​ប​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អន្តរជាតិ ដែល​ទីក្រុង​ប៉ារីស​ធ្វើជា​ម្ចាស់ផ្ទះ លើក​ទី​៣៣ នេះ​។​a khon olimpic a khon olimpic1 a khon olimpic3 

​