» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6203 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696374 នាក់

ម្តាយនិង​ទារក​ក្នុង​ផ្ទៃ​បាន​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​អាណោចអាធ័ម​នៅក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​ដោយសារឆ្មបអន់គ្មានសមត្តភាព!!!

 

កំពង់ឆ្នាំង​៖÷​ស្ត្រី​ជា​កម្មការិនី​ម្នាក់​ធ្វេ​ី​កា​នៅ​រោងចក្រ ត្រី​ប៉ូ​ស ខូ​អិ​ល​ធី​ឌី បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​ម្តាយ​និង​កូន​បន្ទាប់ពី​ក្រុមគ្រួសារ​បញ្ជូនមក​សម្រាល​កូន​(​កូន​ដំបូង​)​នៅ​មណ្ឌល​សុខភាព ព្រៃ​ខ្មែរ ឋិត​នៅក្នុង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​2​យប់​ថ្ងៃទី 17 ខែកុម្ភៈ​ឆ្នាំ 2019 កន្លងទៅ​។a docter khmer1

ស្ត្រី​រងគ្រោះ​ម្នាក់​នោះ​ឈ្មោះ ភិន សុ​ផេ​ន អាយុ​24​ឆ្នាំ​ប្តី​ឈ្មោះ​នី​ម គឹម​ឡុង អាយុ​ជាង​30​ឆ្នាំ រស់នៅ​ភូមិ​អូរសណ្ដាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ស្លាប់​ទាំង​ម្ដាយ​និង​កូន​បន្ទាប់ពី​ស្ត្រី​នោះ​គ្រប់​ខែ​ត្រូវបាន​គ្រួសារ​ដឹកយក​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​ទាំង​កណ្ដាលអធ្រាត្រ​។

បើ​យោងទៅលើ​កា​រលើក​ឡើង​របស់​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា​នៅ​យប់​ថ្ងៃទី 16 ខែកុម្ភៈ​ឆ្នាំ 2019 ប្អូនស្រី​របស់គាត់​ឈ្មោះ ភិន សុ​ផេង មាន​អាកា​រៈ​ឈឺពោះ​គ្រប់​ខែ​ពួកគាត់​ក៏បាន​ជួល​ម៉ូតូ​កង់​បី​ដឹក​ប្អូនស្រី​យកទៅ​កាន់​មណ្ឌល​សុខភាព​(​ផ្សារ​ព្រៃ​ខ្មែរ )​។​ពេល​បញ្ជូន​ទៅដល់​អ្នក​គ្រូពេទ្យ​ចំនួន 4 នាក់​បាន​បញ្ជូន​ប្អូនស្រី​របស់គាត់​ចូលទៅក្នុង​បន្ទប់​សម្រាល​តែ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង​ស្រាប់តែ​លឺ​សំលេង​ប្អូនស្រី​ស្រែក​យ៉ាងខ្លាំង បន្ទាប់មក​អ្នកគ្រូ​ពេទ្យ​បាន​បើកទ្វារ​ឲ្យ​សាច់ញាតិ​ចូលទៅ​ពិនិត្យមើល​ពេលនោះ​ក្រុមគ្រួសារ​បានឃើញ សភាព ប្អូនស្រី​របស់គាត់ បែកពពុះមាត់​និង​ស្លេកស្លាំង​បាត់​ស្មា​តី បាត់ទៅហើយ​។

បន្តិចក្រោយមក​ស្រាប់តែ​ឃើញ​រថយន្ដ​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ទៅដល់ ក៍បាន​លើក​ស្ត្រី​ឆ្លងទន្លេ​នោះ​ដឹក យកមក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​បន្ត​។ តែ​ដល់​ពាក់​កណ្តាលផ្លូវ​អ្នកគ្រូ​ពេទ្យ​បាន​ស្ទាប ជីបចរ មើល​ហើយ​ឆ្លើយ​ប្រាប់​គ្រួសារ​គាត់​ថា​ស្ត្រី​ឆ្លងទន្លេ​នោះបាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ ( ធាតុពិត​ស្ត្រី​នោះបាន​ដាច់ខ្យល់​ស្លាប់​តាំង ពី​នៅក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​មកម្ល៉េះ​) ។​ពេលមកដល់​មន្ទីរពេទ្យ​បង្អែក​មាន​គ្រូពេទ្យ​ម្នាក់ទៀត​បាន​និយាយថា​ដឹក​សព​យកមក​ធ្វើ​អ្វី​។ បន្ទាប់ពី​ដឹងថា​ប្អូនស្រី​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​ឡាន​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ក៏បាន​ដឹក​សាកសព​យកទៅ​គេហដ្ឋាន​នៅឯ​ភូមិ​អូរសណ្ដាន់​ចាស់​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជួប​អ្នកសារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​19/02/2019​គ្រួសារ​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ថា​គាត់​មិន​ធ្វើការ​ប្ដឹងផ្ដល់​នោះទេ​តែ​ពួកគាត់​សូម​ផ្ដាំផ្ញើ​ទៅដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ទូទាំងប្រទេស​ពិសេស​ពេទ្យ​ក្នុង​ខេត្តកំពង់ឆ្នាំង​សូមមេត្តា​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​អ្នកជំងឺ​និង​ស្ត្រី​ដែល​ឆ្លងទន្លេ​ដើម្បី​ជួយសង្គ្រោះ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​អ្នកស្លាប់​ដូចជា​ក្រុមគ្រួសារ​គាត់​បន្ថែមទៀត​ពួកគាត់​ឈឺចាប់​ខ្លាំងណាស់ ។​

គ្រួសារ​គាត់​ក៏បាន​សំណូមពរ​បន្ថែម​ទៅ​ភិ​បាល សូម​មេត្តាជួយ​ពិនិត្យ ពង្រឹង សមត្ថភាព​ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស​ឲ្យ​គោរព​ក្រមសីលធម៌​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ​និង សូម​ផ្ដល់​ភាពយុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង​។​ម្យ៉ាងទៀត​សូម​ឲ្យ​ក្រុមគ្រូពេទ្យ​ដែល​ធ្វើ​ខុស​ចេះ​ទទួលកំហុស​ផង​កុំ​ពូកែ​ដោះសា​កាន់ជើង​គ្នា​ហួសហេតុ​ពេក​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​19/02/2019 លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទី​សុខាភិបាល ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​គាត់​បានទទួល​ព័ត៌មាន​ហ្នឹងហើយ​តែ​មិនបាន​ដឹងថា​មូលហេតុ​អ្វី​អោយ​ពិត​ប្រាក​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​និង​កូន​ស្លាប់​នោះទេ​។ តែមួយ​សន្ទុះ​ក្រោយមក​លោក ប្រាក់ វ៉ុ​ន បាន​ប្រាប់​បន្ថែមទៀតថា​អ្នកជំងឺ​រូបនោះ​ស្ទះ​ស​សៃ​ឈាម​ទឹកភ្លោះ​គ្រូពេទ្យ​មាន​ជំនាញ​បែបណា​ក៏​មិនអាច​ជួយសង្គ្រោះ​បានដែរ​។

ជុំវិញ​ការលើកឡើង​បែបនេះ​ត្រូវបាន​មតិ​មហាជន​ពិសេស​អ្នកជំនាញ​បាន​លើកឡើងថា​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​ក្រុម​ពេទ្យ​នោះ​តែប៉ុណ្ណោះ​ដោះសា​រហូត​។​

ប្រជាពលរដ្ឋ​លើកឡើងថា​៖​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​ស្ត្រី សំរាលកូន​តាម​មន្ទីរពេទ្យ​នានា ចុះ​ហេតុអ្វី​បាន ជា​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ក្រុមគ្រូពេទ្យ​ធ្វេសប្រហែស​បណ្តាល អោយ​ស្ត្រី​ឆ្លងទន្លេរ​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ទាំង​ម្តាយ​ទាំង​កូន តើ​ខាង​ណា​ជា​អ្នក ទទួលខុសត្រូវ ?​។​a docter die a docter die1 a bura khmer a docter khmer 

ប្រភព ពី ស្ថានីយ៍​វិទ្យុ​រិ​ទ្ធិ​សែន​
​