» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6176 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696347 នាក់

ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កម្ពុជា បាន​មេដាយមាស​ចំនួន ៦​ហើយ​

 

​វៀតណាម​៖ កម្ពុជា នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ នេះ ក្រុម​អត្ត​ព​លិ​ក​កីឡា​កម្ពុជា បានសម្រេច​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ ដោយ​ដណ្ដើមបាន​មេដាយ​បន្ថែមចំនួន ១៦​គ្រឿង រួមមាន​មេដាយមាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ១១ ធ្វើ​ឲ្យ​កម្ពុជា​កើន​មេដាយ​សរុប​ដល់ ៤០​គ្រឿង ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC និង​ជា​អគ្គលេខាធិការ NOCC ដែលជា​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​កម្ពុជា.។a medal seagame 

សម្រាប់​ប្រភេទ​កីឡា ក៏ដូចជា​អត្ត​ព​លិ​ក ដែល​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ​ថ្ងៃនេះ រួមមាន​៖១- កីឡា​ចំបាប់ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ដោយ​៖
- កីឡាករ ស៊ូ បាលី ឈ្នះ​មេដាយមាស ១ លើ​វ​វិញ្ញាសា​ទម្ងន់ ១២៥​គីឡូក្រាម- កីឡាករ ម៉ូ សារី ឈ្នះ​មេដាយប្រាក់ ១ លើ​វិញ្ញាសា​ទម្ងន់ ៩៧​គីឡូក្រាម
- កីឡាករ ហេង វុទ្ធី ឈ្នះ​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​ទម្ងន់ ៨៦​គីឡូក្រាម​- កីឡាករ សឿន សុភា​ស់ ឈ្នះ​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​ទម្ងន់ ៥៧​គីឡូក្រាម​។​

២-​កីឡា​ប៉េតង់ ឈ្នះ​មេដាយមាស ១ និង​ប្រាក់ ១ ដោយ​៖- កីឡាការិនី អ៊ុន ស្រី​យ៉ា​, ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី និង​កីឡាការិនី ឌួង ឌី​ណា ឈ្នះ​មេដាយមាស ១ លើ​វិញ្ញាសា​ក្រុម​នារី ៣​នាល់ ទល់ ៣​នាក់​
- កីឡាករ ញែ​ម បូរ៉ា​, ហេង ថន​, សៀង វណ្ណា និង ឃួន លី​ហ៊រ ឈ្នះ​មេដាយប្រាក់ ១ លើ​វិញ្ញាសា​ក្រុម​បុរស ៣​នាក់ ទល់ ៣​នាក់ ។​

៣- កីឡារ​វ៉ូ​វី​ណា​ម ឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ដោយ​៖- កីឡាការិនី ជុក សូ​ម៉ាលី មេដាយប្រាក់ ១ លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៦៥​គីឡូក្រាម- កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ឈ្នះ​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៦០​គីឡូក្រាម- កីឡាការិនី ពៅ សុខា និង​កីឡាការិនី សឿ លក្ខិណា ឈ្នះ​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​សម្ដែង​ដាវ​គូ​នារី ។​

៤- កីឡា​កា​រ៉ា​តេ វិញ្ញាសា​ប្រយុទ្ធ Kumite ឈ្នះ​មេដាយ​សំរឹទ្ធ ៣ ដោយ​៖ កីឡាករ ជូន មី​ឡា​ត ម៉ា​ដាស់ (​ទម្ងន់ -៧៥​គីឡូក្រាម​), កីឡាការិនី លីម សុខ​វិច្ឆិកា (​ទម្ងន់ -៥៥​គីឡូក្រាម​) និង​កីឡាការិនី វណ្ណ សូ​ដា​នី​ហេន (​ទម្ងន់ +៦៨​គីឡូក្រាម​) ។​

៥- កីឡា​តេ​ក្វាន់​ដូ WT ឈ្នះ​មេដាយ​សំរឹទ្ធ ១ ដោយ​៖ កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៦២​គីឡូក្រាម ។​៦- កីឡា​យូ​ដូ ឈ្នះ​មេដាយ​សំរឹទ្ធ ១ ដោយ​៖ កីឡាការិនី អ៊ឹម នួន លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ក្រោម ៦៣​គីឡូក្រាម ។​៧- កីឡា​ប្រដាល់សកល ឈ្នះ​មេដាយ​សំរឹទ្ធ ២ ដោយ​៖ កីឡាករ ហ៊ុន គឹម​ហ៊ាង (​ទម្ងន់ ៧៥​គីឡូក្រាម​) និង​កីឡាការិនី វី ស្រី​ស្រស់ (​ទម្ងន់ ៥៧​គីឡូក្រាម​) ។​

​គិត​ត្រឹម​យប់​ថ្ងៃទី​១៩ ខែឧសភា​នេះ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ៤០​គ្រឿង រួមមាន​មេដាយមាស ៦ ប្រាក់ ៩ និង​សំរឹទ្ធ ២៥ ឈរ​លេខ​រៀង​ទី​៨ ជា​បណ្ដោះអាសន្ន ក្នុង​តារាង​មេដាយ​ស៊ី​ហ្គេម ដោយ​ឈរលើ​ប្រ៊ុយណេ ឡាវ និង​ទី​ម័​រ​ខាងកើត ប៉ុន្ដែ​កម្ពុជា បាន​បំបែក​កំណត់ត្រា​មេដាយមាស និង​មេដាយប្រាក់ ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ដែល​កាលនោះ កម្ពុជា ដណ្ដើមបាន​ត្រឹម​មេដាយមាស ៤ និង​មេដាយប្រាក់ ៦ ប៉ុណ្ណោះ ។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា មកទល់ពេលនេះ ប្រភេទ​កីឡា​របស់​កម្ពុជា​ភាគច្រើន បានបញ្ចប់​ការប្រកួត​ជា​បណ្ដើរៗ តែ​ក៏មាន​ប្រភេទ​កីឡា​មួយចំនួន កំពុងដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ហើយ​លោក​រំពឹងថា អត្ត​ព​លិ​ក​កីឡា​កម្ពុជា នឹង​អាច​ដណ្ដើម​មេដាយ​ជូន​ជាតិ​បន្ថែមទៀត មុន​ពិធី​បិទ​ការប្រកួត​ផ្លូវការ នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ៕a medal seagame1 
-

​