» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8158 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698329 នាក់

ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់ គេ​ឃើញ​មាន​សកម្មភាព​កម្មករ ធ្វើ​សំណង់​អគារ​ឬក៏​រោង​ឃ្លាំង ដោយមាន​សសរ​ដែក និង​ការប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​កាយ​ដី នៅតាម​ចិញ្ចើមផ្លូវ​ក្បែរ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ យ៉ាង​សស្រាក់សស្រាំ​ញាប់​ដៃជើង​គ្រប់គ្នា​។ សកម្មភាព​អាណាធិបតេយ្យ​នេះ​គេ​ពុំ​ឃើញ​មាន​វត្ត​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី​មូលដ្ឋាន នៃ​សង្កាត់​អូរ​ស្មាច់​ណា​ម្នាក់​ចេញមុខ​មក​ត្រួត​ពិនិត្យមើល ឬក៏​ហាមឃាត់​អ្វី​ទេ ។a land smach2

ប្រជាពលរដ្ឋ នៅ​តំបន់​នោះបាន រាយការណ៍​ប្រាប់​មក​អង្គភាព​គេហទំព័រ មាតុភូមិ ថា​: គេ​ពុំ​ដឹង ច្បាស់លាស់​ថា​: តើ​ម្ចាស់​គំរោង សាងសង់​សំណង់​អគារ ឬ​រោង ឃ្លាំង​ធ្វើ​អំពី​សសរ​ដែក និង​រៀប​ឥដ្ឋ ជា​តូប​លក់ដូរ ដែល​កំពុង​សាងសង់​នេះ ជា​នរណា​នោះទេ ? ។​គេ​គ្រាន់តែ​ដឹងថា​: ដី​ទី កន្លែង ដែល​កំពុងតែ​ចាប់ផ្តើម សាងសង់​សំណង់​អគារ​នេះ ជា​ដី​ចំណីផ្លូវ​សាធារណ​: របស់​រដ្ឋ នៅតាម​ដងផ្លូវ​បេតុង ឆ្ពោះទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ - ឆ​ង​ចម (​កម្ពុជា - ថៃ ) ស្ថិតក្នុង​អាណាចក្រ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ប្រភពព័ត៌មាន បាន​បញ្ជាក់ថា : ម្ចាស់​ទីតាំង​សំណង់​អគារ ឬ​តូប​លក់ដូរ ឬ​ឃ្លាំង នៅតាម​ដងផ្លូវ​នេះ គឺជា​ឧកញ៉ា​ម្នាក់ ដ៏​ល្បីឈ្មោះ និង​មាន​ឥទ្ធិពល​ខ្លាំង នៅ​តំបន់​អូរ​ស្មាច់ ដែល​មន្ត្រី អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ថ្នាក់ទាបៗ​នៅក្នុង​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់​ខ្លបខ្លាច​អំណាច និង​ឥទ្ធិពល​របស់លោក​ឧក​ញ៉ា​ម្នាក់​នោះ រួញ​ក្បាល​លិ​ប​បាត់​ក្នុង​ស្នូក ដូច​សត្វ​អណ្តើក ពុំ​ហ៊ាន​មាត់ ក តតាំង​ជាមួយ​ឡើយ ។

ទាក់ទិន នឹង​ព័ត៌មាន​ខាងលើនេះ អង្គភាព គេហទំព័រ មាតុភូមិ ទទួលបាន​ការបំភ្លឺ តាមរយ​: Telegram ពី​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់ ដោយ​លោក​ប្រាប់ថា : ក្រុមហ៊ុន​បាន​សុំច្បាប់ ទៅ​ជំនាញ​សូ​រិ​យោ​ដី ហើយ ។ នៅពេល​សួរថា : តើ​ថ្នាក់ដឹកនាំ​ក្រុង​សំរោង និង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជ្រាប​ពី​បញ្ហា​នេះដែរ​ឬ​អត់ ? លោក​ចៅ សង្កាត់​អូរ​ស្មាច់​បាន​ប្រាប់ថា : ខ្ញុំ​អត់​ដឹង​ទេ គ្រាន់តែ​គេ​បង្ហាញ​គម្រោង​សាងសង់ ។ នៅពេល​សូរ​សំនួរ​លំអិត​អំពី គម្រោង​សាងសង់​នេះ ជា​អគារ​ថ្ម ឬ​ផ្ទះ ល្វែង​...? លោក​ចៅសង្កាត់ អូរ​ស្មាច់​បញ្ជាក់ថា : ជា​គម្រោង​ធ្វើ​តូប​លក់ដូរ ដំបូល​ប្រក់ស​ង្ក័​សី ។ ប៉ុន្តែ​លោក មេភូមិ អូរ​ស្មាច់ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា : គាត់​ពុំបាន​អនុញ្ញាត​អោយគេ​សាងសង់​ទេ ។ ចំណែកឯ​លោក ផុន ចាន់​និល អភិបាល ក្រុង​សំរោង ក៏បាន​ឆ្លើយតប​តាម​ប្រព័ន្ធ​Telegram ថា : ចាំ​នៅ ពេល​រសៀល​នេះ ( ថ្ងៃទី ២៣ ខែមេសា​ឆ្នាំ​២០២៥) អោយ​អភិបាលរងក្រុង​ម្នាក់​ចុះទៅ​ពិនិត្យមើល ។

ចំពោះ​លោក រ៉ា វុទ្ធី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទូរស័ព្ទ ឆ្លើយ​ប្រាប់ថា ពុំ​អាចទាក់ទង​បានទេ នៅពេលនេះ ។ ដូច្នេះ ចាំមើលៗ​! ថា : ករណី​សំណង់ អគារ ឬ​តូប​លក់ដូរ​ទំនិញ​ផ្សេងៗ​ឬ​ជាឃ្លាំង ដែល​គេ​កំពុង​ចាប់ ផ្តើម​សាងសង់ ដោយមាន​ដាក់​ស្លាក​ផ្សាយពាណិជ្ជកម្ម ដោយ​សរសេរ​អក្សរ​ខ្មែរ ដាក់ថា​: ដី​ជួល សំរាប់​សាងសង់​អគារ លក់ដូរ និង ឃ្លាំង ព្រមទាំង​មាន​អក្សរ​ចិន និង​លេខ ទូរស័ព្ទ​ចំនួន ២​ខ្សែ​សំរាប់ អតិថិជន​ទាក់ទង គឺ​លេខ​097 788 60 18 និង​លេខ 012 887 018 ។ តើ លោក មាន ចាន់​យ៉ា​ដា អភិ បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន ដឹង ឬ​ជ្រាប​ដែរ​ទេ អំពី​ករណីនេះ ? ៕ ដោយ​: លោក ស៊ុន សុផល Tel: 088 55 34 100 / 012 953 824 / 016 953 222a land smach a land smach1 

​