
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4957 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695128 នាក់
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រើមេធាវីតំណាងដោយអាណត្តិស្របច្បាប់ឲ្យចេញចេញលិខិតអញ្ជើញលោក ម៉ា ចិត្រា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MaChettra ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មានព្រមទាំងភស្តុតាងពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនៅតំបន់ព្រៃឡង់។ គេមិនដឹងថាតើមេធាវីមានសិទ្ធអ្វីក្នុងការចេញលិខិតកោះហៅមនុស្សមកសួរនាំចឹងនោះទេព្រោះខាងក្រសួងបរិស្ថាន៏មានមន្ត្រីជានគរបាលយុត្តិធម៍សម្រាប់ធ្វើ់ការហើយដែរតើ។តើមេធាវីមានសិទ្ធធ្វើតួនាទីបែបជាមន្ត្រីនគរបាលយុត្តិធម៍ឬទេ?។
យោងតាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយមេធាវី សុខ ដាវី និងមេធាវី ទ្រី បាក់លាង បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ា ចិត្រា បានធ្វើការផ្សព្វផ្សាយវីដេអូដោយលើកឡើងថា មានបុគ្គលមួយចំនួនបានធ្វើសកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ ស្ថិតនៅភូមិភ្ញាក់លឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ និងបានបញ្ជាក់ថា បុគ្គលទាំងនោះជាសាច់ញាតិរបស់មន្ត្រីបរិស្ថាន។
ក្រសួងបរិស្ថាន ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ជាករណីដែលត្រូវធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិត និងធានាថា ការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌។ អាស្រ័យហេតុនេះ ក្នុងនាមជាមេធាវីតំណាងឱ្យក្រសួងបរិស្ថាន បានអញ្ជើញលោក ម៉ា ចិត្រា ចូលរួមសហការ ផ្តល់ព័ត៌មាន និងភស្តុតាង ដើម្បីជាធាតុចូលក្នុងគោលបំណងស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។ក្រុមមេធាវីរបស់ក្រសួងបរិស្ថាននិយាយថាសង្ឃឹមយ៉ាងមុតមាំថា លោក ម៉ា ចិត្រា នឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីរួមចំណែកដល់ការរកឃើញការពិត និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថាសកម្មជនការរពារព្រៃឈើ ថាមន្រ្តីបរិស្ថានព្រៃឡង់ ក្រសួងបរិស្ថាន ធ្វើរបាយណ៍មិនពិត?។លោកMa Chettra ៖អ្នកណាធ្វេីរបាយការណ៍ បន្ដិចទៀតខ្ញុំទៅដល់ស្នាក់ការស្រែវាល សាកសួរមន្ត្រីដែលសរសេររបាយការណ៍នេះ ព្រោះរបាយការណ៍នេះគឺមិនពិត បើចង់ឃើផញការពិតចូលទៅមើលវីដេអូដែលខ្ញុំបង្ហោះ។ ក្រោយពីមានសកម្មភាពរបស់ក្រុមការពារព្រៃឈើរបស់លោកម៉ាចិត្រាក្នុងស្ទាក់ឃាត់ឡានដឹកឈើ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានមកដកហូតឈើចំនួន៥០ សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញផងដែរ។
នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញ សង្គមឈ្មោះ Ma Chetra។
សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋមួយក្រុមដឹកនាំដោយឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារនឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័យអយ្យការ ដើម្បីមានចំណាត់ការច្បាប់។
ក្រសួងបរិស្ថានក៏ដូចជា មន្ទីរបរិស្ថានខេត្តព្រះវិហារតាមរយៈហ្វេសប៊ុកបានសសេរថា សូមអរគុណ និងលើកទឹកចិត្តចំពោះរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីជំនាញដើម្បីចាត់វិធានការច្បាប់។ ការចូលរួមចំណែករបស់បងប្អូនគឺជាការចូលរួមចំណែកការពារសម្បតិ្តធនធានធម្មជាតិសម្រាប់កូនចៅជំំនាន់ក្រោយ។
សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយក្រុមរបស់ ឈ្មោះ Ma Chetra រួចបានបន្តផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ចំណែករថយន្ត និងជនសង្ស័យត្រូវបានក្រុមរបស់ Ma Chetra ឃាត់មិនទាន់នោះទេ ព្រោះពួកគេបានបើករត់ចេញទៅ មុនពេលមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុខ្លះថាក្រុមលោកម៉ាចិយត្រាដោះលែង?។