» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5956 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696127 នាក់

រឿងក្តី​ឃាតកម្ម​មួយ​ជន​ត្រូវ​ចោទ​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដើម្បី​ប្រឡង​បាក់​ឌុប​និង​ដាក់​លុយ​ធានា​


​ព្រៃវែង​៖​ជន​ត្រូវ​ចោទ ជា​ឃាតករ​២​នាក់ និង​បក្ខពួក​បាន​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម​នៅ ភូមិ​តា​ពេជ្រ​ខាងត្បូង ឃុំ​រក្ស​ជ​យ័ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​ ត្រូវ​ចោទ​ពីបទ ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណៈ នៃ​ជនរងគ្រោះ និង​ផ្តន្ទាទោស​តាម​មាត្រា​២២៤ នៃ​ក្រម​ព្រម​ហ្ម​ទណ្ឌ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧​ឆ្នាំ​(​ប្រាំពី​ឆ្នាំ​) ទៅ ១៥​ឆ្នាំ​(​ដប់​ប្រាំ​) ឆ្នាំ​តែ​ត្រូវបាន​លោក ស្រី ទែន សុនី​តា ចៅក្រម​សើ​ប​សួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង​ក ស្រី​ចៅក្រម ដោះលែង​អោយនៅ​ក្រៅ​ឃុំ​ក្រោយពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ស​ង្ស​យ័​ដាក់ពន្ធនាគារ បាន​មួយរយៈ​ខ្លី មិនទាន់បាន​ធ្វើបុណ្យ​១០០​ថ្ងៃ​សព​ជនរងគ្រោះ​ត្រឹមត្រូវ​ផង​តាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន​លេ​ខៈ​២៨៣/២០២ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​។​a kill court 

​ជន​ត្រូវ​ចោទ​មាន​២​នាក់ រីឯ​បក្ខពួក​ផ្សេងទៀត​រត់គេចខ្លួន​៖​ទី​១ ឈ្មោះ ពៅ វិសាល ហៅ​តុ​ប ភេទ​ប្រុស​អាយុ​៣០ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ឈើ​ត្រែង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​ទី​២ ចេង សុភ​ណ្ឌ័​នរៈ ភេទ​ប្រុស អាយុ​១៧ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​រស់នៅ​ភូមិ​ត្រើយ ង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​លោក អូន យឿន និង​អ្នកស្រី ឈុន សា​ម៉ៃ ត្រូវជា​ឪពុកម្តាយ​សព​នៃ​ជនរងគ្រោះ​ឈ្មោះ យាន សំណាង រស់នៅ​ភូមិ​ក្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ប្រាប់ថា​កូនប្រុស​របស់គាត់​ត្រូវបាន​ជនដៃដល់​ខាងលើ ព្រួត​វាយ​សម្លាប់​ដូច​គោ ឬ​ក្របី ស្លាប់​យ៉ាង​អាណោច​អាធ​ម័​នៅតាម​ចិញ្ចើមថ្នល់ ដូចជា​សត្វ​ធាតុ ។​
​លោក អូន យឿន និង​អ្នកស្រី ឈុន សា​ម៉ៃ បាន​សូម​សំណូមពរ​ដល់ លោក កែ សា​ខន ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង និង​លោក ប៊ូ ប៊ុនហាង តំណាង​អយ្យការ ព្រមទាំង​សម្តេច​ក្រឡាហោម ស ខេង មេត្តាជួយ​រក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​សព​នៃ​ជនរងគ្រោះ​ដោយ​ក្តី​អនុគ្រោះ និង​យោគយល់​ផង​។​

​ពាក់​ព​ន្ធ័​និង​ករណី​ខាងលើ​លោកស្រី អាត សា​ខន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រៃវែង បាន​ប្រាប់​កាសែត​តាមរយៈ តេ​ឡា​ក្រាម​ថាៈ​ក្នុងនាម នាង​ខ្ញុំ​ជា​អ្នកនាំពាក្យ របស់​សាលាដំបូង​ខេត្តព្រៃវែង សូមបញ្ជាក់​ចំពោះ​រឿង​ដែល​លោក ស្រី ទែន សុនី​តា ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ជន​ត្រូវ​ចោទ​ម្នាក់​ត្រូវ​ប្រលង​បាក់​ឌុប ខែ​១២ និង​ម្នាក់ទៀត​មានការ​ធានា​ពី​ក្រុមគ្រួសារ ដោយមាន​ការដាក់​ប្រាក់ត​ម្ត​ល់​ធានា​នៅក្រៅ​ឃុំ ហេតុនេះ​ទើប​លោកស្រី ជន​ត្រូវ​ចោទ ទាំងពីរ​នាក់​បាន​នៅ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ អាសន្ន ។​ចំពោះ​ការដោះលែង​នៅក្រៅ​ឃុំ​នេះ មិនមែន​ន័យ​ថា ជាការ​បញ្ចប់រឿង​ដោះលែង​ជនបង្ករ​ឲ្យ​រួចខ្លួន​នោះទេ សូមកុំ​មាន​ការយល់ច្រលំ ប៉ុន្តែ​វា​ជាការ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​លោកស្រី​នឹង​បញ្ជូន​សំណុំរឿង​ខាងលើនេះ​ទៅ​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​ជន​ត្រូវ​ចោទ​ឆាប់ៗ​នេះ​។​​មតិ​មហាជន ក៏ដូចជា ពលរដ្ឋ​និយាយថា​ហេតុតែ​គេ​ជា​តុលាការ​និយាយ​អី​ក៏​សម​ដែរ​??!៕a kill court1 a kill court2 a kill court3 

​