» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5724 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695895 នាក់

ភាគី​ថៃ​មិន​គោរព​អនុវត្តតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​ទាំងពីរ កម្ពុជា​-​ថៃ ស្តីពី​ការសម្រួល​ការធ្វើដំណើរ​ចូល​-​ចេញ​ប្រទេស​ជូន​ពលករ​កម្ពុជា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ប្រជាពលរដ្ឋ​ខ្មែរ ដែល​បានធ្វើ​ចំណាកស្រុក ចេញទៅ​រកស៊ី និង​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ នៃ​បណ្តា​ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ថៃ បាននាំគ្នា​ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុកកំណើត​របស់ខ្លួន ជា​បណ្តើរៗ​ហើយ ចាប់តាំងពី​ថ្ងៃ ៣១ ខែ មីនា ឆ្នាំ ២០២៤ តាម​ច្រកព្រំដែន រវាង​ប្រទេស​ទាំងពីរ ( កម្ពុជា​-​ថៃ​) និយាយ​ជារួម ។ និយាយ​ដោយឡែក​នៅ ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់​-​ឆ​ង​ចម ចាប់តាំងពី​ព្រឹក​ថ្ងៃទី​៣១ ខែ មីនា ឆ្នាំ​២០២៤ បងប្អូន​ប្រជា​ពលករ​ខ្មែរ​ទាំង ប្រុស​ទាំងស្រី ក៏​កំពុង​នាំគ្នា​ធ្វើ ដំណើរ​វិលត្រឡប់ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ យ៉ាង​ពពាក់ ពពូន​ក្នុង​១​ថ្ងៃៗ​មាន​ចំនួន​រាប់រយ​នាក់ តាម​ច្រកទ្វារព្រំដែន​អន្តរ ជាតិ អូរ​ស្មាច់ ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ ។a khmer from thai2

ដោយ​អនុវត្តន៍​តាម បទបញ្ជា និង​សេចក្តីណែនាំ​ស្តីពី ការសម្រួល​ដំណើរ​ចូល​-​ចេញ ជូន​ពលករ​កម្ពុជា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤ លេខ​: ០២៨ ស​.​ជ​.​ណ​.​អ​.​អ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០២៤ ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ ។ លោក ស្រេង ធា​រី នាយប៉ុស្តិ៍ អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បាន​យកចិត្ត ទុកដាក់​និង​ចាត់ចែង​ការងារ​ដល់ កម្លាំង​នគរបាល​ក្រោម​ឱវាទ​តាម មុខជំនាញ​រៀងៗ​ខ្លួន ជួយ​សំរបសំរួល​ការងារ​ទាំ​ង​លើ​ផ្នែក​ឯកសារ​លិខិតស្នាម​ឆ្លងដែន និង រៀបចំ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​បងប្អូន​ប្រជា​ពលករ​ខ្មែរ​យើង ដែល​វិលត្រឡប់​ចូល​ស្រុកកំណើត​វិញ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤ ដែល​ខិតជិត​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​ឆាប់ៗ​នេះ បាន​យ៉ាង​ល្អប្រសើរ ។

ប្រជា​ពល រដ្ឋ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ នៅពេល​បាន​វិល ត្រឡប់​ចូល​ប្រទេស​វិញ​ឃើញ សកម្មភាព​របស់​កង​កម្លាំង​មន្ត្រី នគរបាល​អន្តោប្រវេសន៍ នៅ​ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ អូរ​ស្មាច់ ដែល​បាន​បំរើសេវា និង​សម្រួល​ដល់ ការធ្វើដំណើរ​ជូន​ពួកគាត់ បាន​យ៉ាង​ល្អរ​រលូន​ដោយ​គ្មាន យកលុយ​កាក់​បែបនេះ ពួកគាត់ មាន​សេចក្តី​សប្បាយរីករាយ​ចិត្ត ខ្លាំងណាស់ ហើយក៏​សូម​ថ្លែង អំណរគុណ ដល់​មន្ត្រីនគរបាល អន្តោប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ និង​ជាពិសេស​ក៏​សូម​អរគុណ យ៉ាងខ្ពស់​បំផុត​ដល់ ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល លោក​បាន​យកចិត្តទុកដាក់​គិត គូរ​ដល់​សុខទុក្ខ​របស់​បងប្អូន​ប្រជ​ស​ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាក ស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ពិសេស​នៅ ប្រទេស​ថៃ គឺ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្រប សម្រួល​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ដោយបាន​ឯកភាពគ្នា ចេញ​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ស្តីពី​ការសម្រួល​ការធ្វើដំណើរ ចូល​-​ចេញ ប្រទេស​ជូន​ពលករ​កម្ពុជា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយ​: ពេល​៤៥​ថ្ងៃ ចាប់​ព៏​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ​២០២៤ ។​

សម្រាប់​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​ដែល​មិន​យក​កម្រៃ​សេវា​ឆ្លងកាត់​នេះ​មាន​រយ​:​ពេល​៤៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១ ខែមេសា​ដល់​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ប៉ុន្តែ ខាង​ប៉ូលីស​អន្តោប្រវេសន៍​ថៃ នៅតែ​គាបសង្កត់​បង្ខំ​អោយ​ពលករ​ខ្មែរ បង់លុយ​ចំនួន ៥០០ បាត (​ប្រាក់​ថៃ​) គឺ​បង់​ចំនួន​២​កន្លែង ១​កន្លែង​៣០០​បាត និង​១​កន្លែង​ទៀត​ចំនួន​២០០​បាត ដោយ​គ្មាន​ការលើកលែង​សោះ ទោះជា​មាន​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​ទាំងពីរ​ក៏ដោយ ៕ ដោយ​: សុផល Tel : 012 953 824 / 016 953 222a khmer from thai a khmer from thai4 a khmer from thai5 a manet thai 

 

​