» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2427 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699681 នាក់

សមត្ថកិច្ច​នគរបាល​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​និង​ម្ចាស់​ទីតាំង ទំនាស់​គ្នា​រឿង​នីតិវិធី​ឆែកឆេ​?

​ភ្នំពេញ​៖ ដោយ​សំអាង​លើ​លិខិត​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​១​សន្លឹក មាន​ចំណារ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​នគរបាល​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​មួយក្រុម​ដឹកនាំ​ដោយ​លោក​ស័ក្តិ​៥ ហ៊ុន សុង​ហាក់ បានទទួល​ការអនុញ្ញាត​ពី​ម្ចាស់​ទីតាំង​ដើម្បី​សហការ​ឆែកឆេរ​រក​ផលិតផល​ក្លែងក្លាយ ។a check fake2

ម្ចាស់​ទីតាំង​លោក ម៉ៅ មីន អាយុ​៤០​ឆ្នាំ យល់ថា​ខ្លួន​មានច្បាប់ មាន​ប៉ាតង់ មាន​ប្រវេទន៍ មាន​បញ្ជិកា​ត្រឹមត្រូវ ក៏បាន​អនុញ្ញាតឱ្យ​ត្រួតពិនិត្យ ។ ការត្រួតពិនិត្យ​មុនដំបូង​មាន​ក្រុម​លោក​ស័ក្តិ​៥ ហ៊ុន សុង​ហាក់ និង​ក្រឡាបញ្ជី​,​ពេល​ម្ចាស់​ទីតាំង​សួរនាំ​រក​ខាង​ជំនាញ​មន្ត្រី​សុខាភិបាល​ទើប​សមត្ថកិច្ច​ហៅ​ខាង​មន្ត្រី​សុខាភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឲ្យ​មក​មក​ចូលរួម តែ​នៅ​ខាងក្រៅ​រហូត ។​

សមត្ថកិច្ច​បាន​ចាប់យក​សំណាក​សង្ស័យ (​សាប៊ូ​) ចំនួន​១៣​មុខ ដែល​ខាង​សមត្ថកិច្ច​នគរបាលរ​បស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ប្រាប់ថា​យកទៅ​ពិសោធ​និង​ទាមទារ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ប៉ាតង់ ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ក្រសួង​ពាណិជ្ជ ប្រវេទន៍ បញ្ជិកា ហើយ​ខាង​ម្ចាស់​ទីតាំង​បាន​យកមក​បង្ហាញ ប្រគល់ជូន​សព្វគ្រប់​ដើម្បី​ធ្វើ​កំណត់ហេតុ​រួមគ្នា​។

ប្រ​ភ​ពី​ម្ចាស់​ទីតាំង​ឲ្យ​ដឹងថា​ការធ្វើ​កំណត់ហេតុ មិនបាន​ចុះ​តាម​លិខិតអនុញ្ញាត បញ្ជិកា ប្រវេទន៍ ។​ល​។ ដោយ​ចោទថា ជា​ផលិតផល​ក្លែងក្លាយ ទើប​ម្ចាស់​ទីតាំង​មិន​ព្រម​ចុះហត្ថលេខា គាត់​ត្រូវការ​ឱ្យធ្វើ​កំណត់ហេតុ​តាម​គតិយុត្តិ តាម​ឯកសារ ដែល​គាត់​ប្រគល់ជូន តែ​សមត្ថកិច្ច​មិន​ព្រម និង​ព្យាយាម​ឱ្យ​ម្ចាស់​ទីតាំង​ទៅ​អង្គភាព​ខ្លួន ។ តែ​ម្ចាស់​ទីតាំង​គាត់​ស្នើ​ឱ្យធ្វើ​កំណត់ហេតុ​សួរនាំ​នៅ​កន្លែង​ពិនិត្យ ខណៈ​ផលិតផល​របស់គាត់​មានច្បាប់​។​​មានកា​រកត​សម្គាល់ថា​ពេល​អាន​កំណត់ហេតុ មិនឱ្យ​បុគ្គលិក បងប្អូន សាច់ញាតិ​នៅ​ជិត មិនឱ្យ​កាន់​ទូរស័ព្ទ ហើយ​សម្លុត​ថា ម្ចាស់​ទីតាំង​មិន​ចូលរួម​សហការ​។

ម្ចាស់​ទីតាំង​ឆ្លើយតប​វិញ​ថា បើ​គាត់​មិន​សហការ​រឿង​អី​ឱ្យ​ខាង​សមត្ថកិច្ច​នគរបាលរ​បស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ ? ហើយ​កំណត់ហេតុ​ធ្វើការ​ចោទប្រកាន់ថា​ផលិតផល​របស់គាត់​ក្លែងក្លាយ​?​។ ព្រោះ​គាត់​លក់​មានច្បាប់ មិន​ក្លែងក្លាយ​រឿង​អី​ត្រូវ​ផ្តិតមេដៃ​លើ​កំណត់​ហេតុដែល​ធ្វើ​ទាំង​បំពាន​នេះ ? ហើយ​ចោទថា​ផលិតផល​ក្លែងក្លាយ តើ​បាន​យកទៅ​ពិ​និត្យនៅ​មន្ទីរពិសោធន៍​ហើយ​ឬ​នៅ​?​។​ដោយ​មិន​ចុះសម្រុង​គ្នា​ការឆែកឆេ​បន្ត​រហូតមកដល់​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​នគរបាល​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​បាន​ប្រើ​វិធី​សុំ​ឡើង​ឆែកឆេរ​ពិនិត្យ​ម្តង​ហើយ​ម្តងទៀត ។​សូមបញ្ជាក់ថា កន្លែង​ដែល​ត្រូវ​សម​ត្ត​កិច្ច​ចុះ​ត្រួតពិនិត្យ ស្ថិតនៅ​ផ្លូវ​លេខ​១៦ ផ្ទះ​លេខ​៦៣ បុរី​ពិភពថ្មី​ឈូក​វ៉ា​២ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់ថា​, សមត្ថកិច្ច​នគរបាល​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ កំពុង​បំពេញ​តួនាទី ចុះ​ឆែកឆេរ ទំនិញ​នៅ​បុរី​ពិភពថ្មី​ឈូក​វ៉ា​២ បង្ខំ​អោយ​ម្ចាស់​ទីតាំង​ផ្តិតមេដៃ​លើ​កំណត់ហេតុ ដែល​សរសេរ​ផ្ទុយ​ពី​អាជ្ញាធរ​ប័ណ្ណ​​តើ​បាន​យកទៅ​ពិ​និត្យនៅ​មន្ទីរពិសោធន៍​ហើយ ឬ​នៅ ។​
​មកដល់​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​នគរបាល​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​ក្រសួងមហាផ្ទៃ បាន​ប្រើ​វិធី​សុំ​ឡើង​ឆែកឆេរ​ពិនិត្យ ម្តង​ហើយ ម្តងទៀត បង្កើតជា​ចម្ងល់ , ហើយ​ម្ចាស់​ទីតាំង​មិន​យល់ គាត់​ត្រូវ​ដំណើរការ​នីតិ ដោយ​វិធី​ណា ? សូមបញ្ជាក់ថា​, រហូតមកដល់​ម៉ោង ៦ និង ១០​នាទី ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ឆែកឆេរ​លើស​ម៉ោង​រដ្ឋបាល និង​ការឆែកឆេរ​ក៏​គ្មាន​ដីកា​ទៀតផង​? ៕a check fake1 a check fake3 a check fake4 a check fake5 a check fake6