» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10777 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700948 នាក់

អាជ្ញាធរខេត្ត​ចេញមុខ​ការពារ​ការដ្ឋាន​បូម​ខ្សាច់​បឹង​ទំនប់​កុមារ​ធ្វើ​អាជីវកម្ម​អត់​ច្បាប់​ជាង​៣​ខែ​ហើយ


​ខេត្តកំពង់ឆ្នាំង​៖ ការដ្ឋាន​ទំនប់​កុមារ ស្ថិតនៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច​នៅតែ​បន្តធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​ជាង​៣​ខែ​មិនទាន់​មានច្បាប់​នៅក្នុង​ដៃ​នៅឡើយ​តែ​បាន​អាជ្ញាធរខេត្ត​ចេញមុខ​ការពារ ។a land san2

ជាក់ស្តែង​កាលពី​ថ្ងៃទី​៣១​មករា​អ្នកកាសែត​បាន​ចុះទៅ​ថតរូប​ភាព​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​មួយ​នេះ ពេល​សួរ​មេការ​ម្នា​ក់នៅ​ទីនោះ គេ​ឆ្លើយថា​មានច្បាប់​ហើយ​នៅ​នឹង​ដៃ​មេ ហើយ​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​រ៉ែ​បាន​ឆ្លើយថា ច្បាប់​មាន​ហើយ​គឺមាន​ត្រឹម​ថ្នាក​ខេត្ត តែ​មិនទាន់​ប្រគល់អោយ​ក្រុមហ៊ុន​នៅឡើយ ។ អ្នកកាសែត​បាន​ទូរ​សព្ទ័​សួរ លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត​លោក បាន​ឆ្លើយ ថា​៖ ច្បាប់​មាន​ហើយ​គេ​ស៊ី​ញ៉េ​ត្រឹម​ថ្នាក់​ខេត្ត​(​ចៅហ្វាយខេត្ត​) គឺ​នៅក្នុង​ដៃ​លោក​នៅឡើយ​ដោយ​លោក​មិនទាន់បាន​ប្រគល់អោយ​ក្រុមហ៊ុន​នៅឡើយ ។​

នៅក្នុង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក លោក រឿន ថា​វរិ​ទ្ធ ជា​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​នៅក្នុង​បឹង​កុមារ​បានអោយ​អ្នកកាសែត​ដឹងថា​៖ លោក​បាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៅ​មន្ទីរ​រ៉ែ​ឋា​ម​ពល ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម និង​លោក​អភិបាលខេត្ត​រួចហើយ តែ​មិនទាន់​ឃើញ​ច្បាប់​នេះ​ធ្លា​ក់មក​ទេ ខណៈដែល​ក្រុមហ៊ុន​របស់គាត់​នេះ​បាន​បូម​ខ្សាច់​លក់​យកលុយ​ចាយ​ជាង​មួយខែ​មកហើយ​នោះ ។​

​ផ្អែក​តាម​ចម្លើយ​ដូចខាងលើ​នេះ គេ​យល់ថា គឺ​គ្រាន់តែ​គេ​ដោះសារ​ការពារ​ក្រុមហ៊ុន​បូ​បខ្សា​ច់មួយ​នេះ​តែប៉ុណ្ណោះ ព្រោះថា​ជាង​៣​ខែ​មកហើយ ក្រុមហ៊ុន​មួយ​នេះ បានធ្វើ​អាជីវកម្ម​រហូត​ដោយ​អត់​មានច្បាប់​ទម្លាប់​ឡើយ ។ ចំណែក​លោក អ៊ុក រស់ ធ្លាប់​ប្រាប់​អ្នកកាសែត​ថា​៖ បើ​មិនទាន់​មានច្បាប់ គឺ​មិន​អនុ ញ្ញាត​អោយ​ក្រុមហ៊ុន​នេះ​ដឹក​ខ្សាច់​លក់​ឡើយ​ព្រោះ​មិនទាន់​បង់​សួយ​សារ​ជូន​រដ្ឋ ។ ប៉ុន្តែ​ជាក់ស្តែង​ជាង​៣​ខែ​មកនេះ ក្រុមហ៊ុន​នេះ នៅតែ​បូម​ខ្សាច់​ដឹក​លក់​ជា​រៀងរាល់ថ្ងៃ មិនឃើញ​មាន​ចំណា​ច់ការ​ពី​មន្ទីរជំនាញ​នោះឡើយ ។​ដឹង​ហើយ​មិន​ចាត់ការ គឺ​ស្មើ និង​ឃុបឃិត ផ្សំគំនិត​ពុករលួយ តើ​ក្រសួង​ពាក់​ព​ន្ធ័​គួរ​ចាត់ការ​ដែរឬទេ ។​

​សហគមន​ន៍​សុំ​ស្តា​របឹង​ជាង​៤០​ហិកតា​រក្សា​ទឹក​ទុក​ស្រោចស្រព​ដីស្រែ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​ហិកតា​នោះ គឺ​គ្រាន់តែ​បំរើ​ផលប្រយោជន៍​អោយ​បុ​គ្ក​ល​មួយចំនួន​តូច​តែ​ប៉ុ​ណ្នោះ គែ​គួរតែមាន​ការសិក្សា​ពី​ថ្នាក់ជាតិ និង​ចេញ​ច្បាប់​ពី​អន្តរក្រសួង ។ ព្រោះថា​បឹង​កុមារ​នេះ​គឺជា​ព្រៃ​លិច​ទឹកជា​បឹង​ធម្មជាតិ​មាន​មេត្រី​ពូជ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូច្នេះ​ការចេញ​ច្បាប់​អនុញ្ញាត ក៏​គួរតែ​ឆ្លងកាត់​ក្រសួងកសិកម្ម​ជាមុន និង​បន្ទាប់មក​គឺ​ឆឹ្ល​ង​កាត់ ក្រសួង​រ៉ែ ទើបត្រូវ​ត្រូវ ៕a kya3 a land sand a land sand1 

​