» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4946 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695117 នាក់

ចាប់​ឈ្មួញ​ឈើ​ជា​អធិការរង​នគរបាល​ស្រុក​អូររាំង​បាន​មួយ​ដង្ហើម​ចង្រឹត​លែង​វិញ​បាត់​!


​ខេត្តមណ្ឌលគិរី​៖​ឈ្មួញ​ឈើ​ចាស់វស្សា​ម្នាក់ មាន​តួនាទី​ជា​អធិការរង នគរបាល​ស្រុក​អូររាំង ឈ្មោះ​ខៃ​វណ្ណៈ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តមណ្ឌលគិរី​ចាប់វាយ​ខ្នោះ​ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ​ជាក់ស្តែង កាលពី​ព្រលប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច វាល​អាមេរិកកាំង ស្រុក​អូររាំង បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន នគរបាល​ស្រុក​អូររាំង​ទាំងយប់ ជាមួយ​វត្ថុតាង​ឡាន និង ឈើ ។​a car po keo1 

តែ​ព្រឹក​ឡើង ជនសង្ស័យ​នៃ​បទល្មើស​ព្រៃឈើ​ជាំ​អធិការរង​នគរបាល​ស្រុក​អូ​រាំង​ទទួល​ផែន​ព្រហ្មទណ្ឌ ឈ្មោះ ខៃ វ​ណ្ណះ បាន​របូត​ខ្នោះ​ពី​ដៃ​បាត់​ខ្លួន​មនុស្ស​នៅតែ​ពាក្យ ពាក្យ​អា​ចាម​រ៉ា​ម ថា បាន​ទុក​លុយ​ចំនួន ៣៥០០០​ដុល្លារ​ធានា​ខ្លួន​ដែរ ។​

​ករ​ណិ​យ៍​នេះ​ប្រជាជន សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹងថា​ម្សៀ​ខៃ​វណ្ណៈ​នេះ គឺជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ជា​យូរ​ឆ្នាំ​មកហើយ​ដោយ​គាត់​បាន​បង់លុយ​អោយ​សមត្ថកិច្ច ជំនាញ អាជ្ញាធរ​ផង លោតឆ័ត្រ​ផង យក​តួនាទី​ជា​អធិការរង​ផង​ទើប បាន​សុខ​រហូត ដល់​ព្រលប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ ក៏​លេច​ឮថា​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ តាម​បញ្ជា​ថ្នាក់លើ ផ្អើល​អស់អ្នក​ស្រុក​អូររាំង ។ តែ​ចុងក្រោយ​ឃ្សុយ​លោក​ខៃ​វណ្ណៈ​ប្រើ​យុទ្ធសិល្ប​មហា​រំ​អឹ​ល​បំ​បាង​កាយ​វិញ​បាត់ ។​

រឿង​ចាប់​វ៉ៃខ្នោះ​បា​មួយ​ដង្ហើម​ចង្រឹត​ជន​លើ​លោក​អធិការរង​នគរបាល​ស្រុក​អូ​រាំង​ឈ្មោះ ខៃ វ​ណ្ណះ មាតុភូមិ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ។ ផ្ទុយទៅវិញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានចេញ​មុខការ​ពារ​ថា​៖ មិនមាន​ករណី​វ៉ៃខ្នោះ​អធិការរង​នោះទេ គ្រាន់តែ​ជាការ​ភ័ន្តច្រឡំ​បន្តិចបន្តួច គាត់​បាន​ដឹកឈើ​យកមក​ធ្វើ​ផ្ទះ ក្នុងនោះ​មាន​ឈើ​ក្រឡឹង​៣​ដុំ​ប៉ុណ្ណោះ​តើ​!?​។ លោកស្នងការ​បន្តថា​៖ បច្ចុប្បន្ន​សម្រប​ចប់​ហើយៗ ក៏​មិន​ធ្ងន់ធ្ងរ​ដែរ​(six)?​។​

​លោក សូ សុវណ្ណ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ បានអោយដឹងថា​៖ ខ្ញុំ​ទទួលដំណឹង​ដែរ​ចំពោះ​ករណី​ខាង​នោះ ប៉ុន្តែ​លោក ខៃ វ​ណ្ណះ អធិការរង គាត់​ដឹក​តែ​ជំនៀ​ឈើ​តិចតួច​ទេ គ្រាន់​លក់​រួច​ថ្លៃ​បាយ ថ្លៃ​សាំង ហើយ​គាត់​ក៏​មិនត្រូវ​ឃាត់ខ្លួន ព្រោះ​ជា​រឿង​កំ​ប៉ិច​ច​កំប៉ុក ចេះតែមាន​ការយោគយល់​គ្នា​ទៅ​?​។​

​លោក អ៊ុំ វណ្ណ​សុ​ភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី បាន​ប្រាប កាលពី​ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០១៩​អោយ​កាសែត​ដឹងថា​រឿងនេះ​លោក​ទើប​និង​ដឹង​ប៉ុន្តែ​លោក​មាន​ភារកិច្ច​មក​ប្រជុំ​នៅ​ភ្នំពេញ​!​។​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី បញ្ជាក់ថា​៖ រឿងនេះ​ខាង​សមត្ថកិច្ច​មិនទាន់​ប្រគល់​ឈើ​នោះ​មកអោយ​ខាង​ជំនាញ​តាម​នីតិវិធី​នៅឡើយ​ទេ​។ ចំពោះ​ករណី​ដែលថា អធិការរង ខៃ វ​ណ្ណះ របូត​ខ្នោះ គេចខ្លួន ជាមួយនិង​ការចំណាយ​ថវិកា ៣៥០០០​ដុល្លារ លោក អ៊ុំ វណ្ណ​សុ​ភ័​ក៍ មិន​ធ្វើការ​អត្ថាធិប្បាយ ច្រើន​ទេ​ដោយ​លោក​ឆ្លើយ​យ៉ាងខ្លី​ថា​ចាំ​សួរ​កូនចៅ​សិន​?​។​

​សូមបញ្ជាក់ថា​៖ រឿងរ៉ាវ​បទល្មើស​ព្រៃឈើ​បន្ត​កើត​ហូរហែ​នៅ​ខេត្ត​មណ្ឌល​គី​រី ភាគច្រើន​ប្រព្រឹត្ត​ដោយ​ឧកញ៉ា​និង សមត្ថកិច្ច ជា​អ្នករកស៊ី​ធ្លាប់​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រមាន លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​ម្តង​ហើយ​កាលពី​ថ្ងៃទី​២៦​តុលា​ឆ្នាំ​២០១៨ តែ​មកដល់​ថ្ងៃទី​៣១​កញ្ញា​ឆ្នាំ​២០១៨​លោក​ស្វាយ​សំ​អ៊ាង​ឌឺ​ឌឺ​ថា​ស្រុក​មណ្ឌល​គី​រី​គ្មនា​ទេ​បទល្មើស​ព្រៃឈើ​!៕a car po keo a car po keo2 

 


​