» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8885 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699056 នាក់

សេនា​នុព​ន្ធ័​យោធា​អាមេរិក​ជួប​មេ​ទ​ព័​ខ្មែរ​ចិន​រសើប​រឿង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លើក​រឿង​ផែ​រាម​!

 

​ភ្នំពេញ​៖ ថ្ងៃទី​៤​មិថុនា​២០២១​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានទទួល​ជួប​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋ​អាម​រិ​ក​ប្រចាំ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ ។ ចំណែក​លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋអាមេរិក​ថ្មី​ក៏បាន​ចូលជួប​សម្ដែង​ការគួរសម និង​បង្ហាញមុខ​នាឱកាស​នោះ​ផងដែរ​។​a army us2 

លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា បានលើកឡើង​នូវ​ចំណុច​សំខាន់​ពីរ​ក្នុង​រយៈពេល​ដែល​លោក​បំពេញការងារ​នៅ​កម្ពុជា ក្នុងនោះ​គឺ ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​២ ទំនាក់ទំនង​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​អាមេរិក​)​។ លោកនាយ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក​បាន​គូសបញ្ជាក់ថា ចាប់តាំងពី​លោក​បានមក​បំពេញការងា​រ​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ បរិយាកាស​មិត្តភាព​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ភា​ព​ស្និទ្ធស្នាល ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​រូបលោក​បាន​ទៅ​មូលដ្ឋាន​សមុទ្រ​រាម ហើយ​បានឃើញ​សារព័ត៌មាន​ចុះផ្សាយ​នៅ​ទំព័រមុខ​ថា កងទ័ព​សហរដ្ឋអាមេរិក​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​សមុទ្រ​រាម ដែល​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ថា​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ហាក់ដូចជា​មានការ​ប្រែប្រួល​។ ប៉ុន្តែ​លោក​វរសេនីយ៍ឯក បាន​មាន​សង្ឃឹមថា​ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនងរ​វា​កងទ័ព​ប្រទេស​ទាំងពីរ នឹង​អាច​ត្រឡប់មក​ល្អ​ដូច​ពី​ពេលមុន​វិញ តាមរយៈ​ការបន្ត​គោរព​គ្នា​ទៅវិញទៅមក ការបន្ត​អនុវត្ត​អនុសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​ការកសាង​ទំនុកចិត្ត​គ្នា​។​

​ជាការ​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​ជាមួយគ្នា​រយៈពេល ៧១​ឆ្នាំ​មកហើយ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ​រហូត​មក​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់​កងទ័ព​សហរដ្ឋ​អាមេរិក​នៅក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ រួមទាំង​ការជួយ​ហ្វឹកហ្វឺន​ផ្នែក​ដោះមីន គ្រាប់​មិនទាន់​ផ្ទុះ សន្តិសុខ​លំហរ​សមុទ្រ ហើយ​ថ្មីៗ​នេះ​ការជួយឧបត្ថម្ភ​ថវិកា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​ក្រៅពីនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​កន្លងមក នៅក្នុង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម ការងារ​មនុស្សធម៌ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា និង​លំ​ហាត់​ឆ្មាំ​អង្គរ​ជាដើម​។ ទាំងអស់នេះ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាមេរិក​) នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយគ្នា​។​
​ទាក់ទង​រឿង​ឥទ្ធិពល​ចិន​អាមេរិក​នៅ​កម្ពុជា​ដែរ​កាលពី​ថ្ងៃទី​៣​មិថុនា​មន្ត្រី​ការបរទេស​ចិន​បាន​ចេញមុខ​ការពារ​ខ្លួន​ចំពោះ​ការចោទប្រកាន់​របស់​ស​ហ​រដ្ឋ​អាមេរិក អំពី​ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា ពិសេស​លើ​ការព្រួយបារម្ភ​ចំពោះ​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

​ទីភ្នាក់ងារសារព័ត៌មាន​AP​បាន​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បាន​និយាយថា ប្រទេស​ចិន និង​កម្ពុជា​រីករាយ​នឹង​មិត្តភាព​ប្រពៃណី និង​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​​ការចេញមុខ​អះអាង​ជាថ្មី​របស់​ភាគី​ចិន​បែបនេះ គឺ​បន្ទាប់ពី​មានការ​លើកឡើង របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី Wendy Sherman នៅ​ចំពោះមុខ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ អំពី​ការសាងសង់​មូ​ដ្ឋា​ន​យោធា​ចិន​នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​រូបនេះ សំដែង​ជា​កង្វល់​ថា សកម្មភាព​យោធា​របស់​ចិន នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា គំរាមកំហែង​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។ លោកស្រី ថែមទាំង​ជំរុញ​មេដឹកនាំ​កម្ពុជា​ឲ្យ​រក្សា​គោលនយោបាយ​ការបរទេស​ប្រកបដោយ​តុល្យភាព និង​ឯករាជ្យ​។​​ឆ្លើយតប​នឹង​ការលើកឡើង​ម្តង​ហើយ​ម្តងទៀត​ពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា​នេះ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា លោក ទៀ បាញ់ នៅ​ថ្ងៃទី​៣ មិថុនា ក៏បាន​អះអាងថា កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​អាមេរិក​ចុះ​ពិនិត្យ​ទីតាំង​កំពង់ផែ​រាម​ដោយផ្ទាល់ ដើម្បី​ជំ​រៈ​មន្ទិលសង្ស័យ​ពី​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​៕a army us a army us1 


​