» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10752 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700923 នាក់

កម្ពុជា​ប្រកាស​ជំហរ​ជាថ្មី​ទឿ​ត​រឿង​មិន​យក​អធិបតេយ្យភាព​ប្រទេស​ដូរ​ជំនួយ​

 

​ភ្នំពេញ​៖ កម្ពុជា​អះអាង​ជាថ្មីទៀត​អំពី​ការរក្សា​អធិបតេយ្យភាព​ជាតិ​ប្រាប់​ប្រទេស​អាស៊ាន​!​។​ការ​អ​អ​អាង​បែបនេះ​ធ្វើឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​នៅ ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​a brak so3 

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ របស់​ក្រសួងការបរទេស ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​ឲ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ​បាន​ឲ្យ​ដឹងថា​៖​លោក ប្រាក់ សុខុន ថា «​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីបាន​សង្កត់ធ្ងន់​​ថា៖ ប្រទេស​កម្ពុជា​នឹងមិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ជាដាច់ខាត កម្ពុជា​បាន​ឆ្លងកាត់ ភាពលំបាក ពី​អតីតកាល​រួចហើយ​»​។​

​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាស៊ាន​ចង្អៀត​លោក ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បាន​បង្ហាញ​ការសោកស្ដាយ ទៅលើ​ការសម្រេច​ចិ​ត្ដរបស់​គណៈកម្មការ​អឺរ៉ុប នាពេល​ថ្មីៗ​នេះ ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ការពារ​ចំពោះ​ការនាំ​ចូល​អង្ករ ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ទៅកាន់​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​ផងដែរ​។​

​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ផងដែរ ពី​ការពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ការត្រៀម​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ រដ្ឋមន្ត្រីការបរទេស អាស៊ាន​-​សហភាព អឺរ៉ុប​លើក​ទី​២២ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ដើម្បី​ពិនិត្យមើល​ការរីកចម្រើន នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ទិសដៅ​អនាគត ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់​រួម​សម្រាប់​តំបន់​ទាំងពីរ និង​ពិភពលោក​ទាំងមូល​។​

​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ក៏បាន​ឯកភាព​ជាគោលការណ៍ ចំពោះ​ការលើក​តម្លើង​ពី​ភាពជា​ដៃគូ​ទូលំទូលាយ​អាស៊ាន​-​សហភាព​អឺរ៉ុប ទៅជា​កម្រិត​ដៃគូ​យុទ្ធសាស្ដ្រ ក្រោម​ការបន្ត​ចរចា​លើ​ចំនុច​លម្អិត និង​កាលបរិច្ឆេទ​ច្បាស់លាស់​។​

លោក ប្រាក់ សុខុន ក៏បាន​បង្ហាញ​ការព្រួយបារម្ភ ចំពោះ​ការប្រើប្រាស់​វិធីសាស្ដ្រ​ស្ដង់ដា​ពីរ សម្រាប់​ជ្រើសរើស​យកតែ​ចំណុច​ណា​ដែល​សមស្រប និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង​ជាង​។

​កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​អំពី​ការព្រួយបារម្ភ ចំពោះ​ការបិទ​មិន​ឲ្យ​ប្រេងដូង របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ រដ្ឋមន្ត្រី​ទាំងអស់ បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ រួមមាន ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ហិង្សា​ជ្រុលនិយម រដ្ឋ​រ៉ា​ក់​ខា​ញ ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង​៕a brak so a brak so1 a brak so2 

​