» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11307 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701478 នាក់

ចិន​ឲ្យ​ខ្ចីលុយ​២៥៩​លាន​ដុល្លារ​សម្រាប់​គម្រោង​កសាង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣

​ភ្នំពេញ​៖ គម្រោង​ការកសាង​ផ្លូវ​ក្រវាត់​ទី​៣ នឹង​ចាប់​ផ្តើ​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​ក្រោយពី​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នូវ​ទឹកប្រាក់​ចំនួន ២៥៩​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចុះ​ទទួល​ប្រគល់ ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ធនាគារ​នីហរ័ណ អាហរ័ណ​ចិន កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​a road pp 

នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា ៖​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ ក្រុង​ទី ៣ នេះ​នឹងត្រូវ​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ដោយមាន​ប្រវែង​សរុប ៤៧.៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ៤ គន្លង ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប​២៥​ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត​៤​គន្លង មាន​ទទឹង​៣.៥០​ម៉ែត្រ /​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង ទទឹង​២.២៥ ម៉ែត្រ​/​គន្លង ដោយ​ចាប់ ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+ ១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​ត្រូវ​ង​កាត់​ផ្លូវជាតិ​លេខ ៣​ត្រង់ ចំណុច​គីឡូម៉ែត្រ លេខ​២១+២០០​កាត់​ផ្លូវជាតិ លេខ​២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវ ជាតិ​លេខ​២១​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨+ ៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧​គីឡូម៉ែត្រ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន ចុះកិច្ចសន្យា​សាងសង់ ជាមួយ ក្រុមហ៊ុន សំណង់​សៀង​ហៃ​ចិន ក្នុងការ​អនុវត្ត​ការងារ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ នេះ ដែល​នឹងមាន​ការត្រួតពិនិត្យ​ប​ច្ចក​ទេស​ដោយ​ក្រុមហ៊ុន ក្វាង​ចូ​វ​វ៉ាន់​អាន មកពី​ប្រទេស​ចិន​ផងដែរ​។​​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ចម្ងាយ​ត្រឹមតែ​ជាង​១​គីឡូម៉ែត្រ​ពី​គម្រោង​ព្រលានយន្តហោះ​។ ពោលគឺ ផ្លូវ​ក្រវ៉ាត់ ក្រុង​ទី​៣ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក ក្នុង​ការជួយ​សម្រួល​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​ផង និង​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់ ប្រទេស​កម្ពុជា និង​នឹង​ជា​ខ្សែ​ផ្លូវ​ថ្មី​មួយទៀត​បន្ទាប់ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ដែល​កំពុងដំណើរការ​សាងសង់​។​ពតិមាននេះសម្រាប់បងប្អូនណាចង់ទិញដីធ្លីប្រញាប់ៗឡើងក្រែងបានចំណេញ!៕a road pp a road pp1 

​