» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10751 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700922 នាក់

សម្តេច​តេ​ជោ​អះអាងថា​៖​កម្ពុជា​មិន​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​របស់​ចិន​ឡើយ​

 


​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បានប្រកាសថា កម្ពុជា​មិនអាច​ធ្លាក់ ក្នុង​អន្ទាក់​បំណុល របស់​ចិន​ឡើយ ខណៈ​ប្រទេស​មួយចំនួន​ជំពាក់​បំណុល បរទេស​រហូត​ទៅដល់ ២០០% ៣០០% ៥០០% នៃ​ចំនួន​GDP​។​ a hun debt 

ថ្លែង​ក្នុង​សន្និសីទ​សារ​ពត៍​មាន នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា “​ខ្ញុំ​បានលឺ​គេ​និយាយ​រឿងនេះ​យ៉ាងច្រើន​ថា​កម្ពុជា​អាច​នឹង​ទៅ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​។ និយាយ​មួយបែប មិនមែន​គ្រាន់តែ​ជា​បញ្ហា​ទំនាក់ទំនង​រវាង ផ្លូវ​មួយ​មួយ​ខ្សែក្រវាត់​មួយ​ទេ​។ ក៏ប៉ុន្ដែ​ខ្ញុំ​អាច​បញ្ជាក់បាន​ថា​មិន​ដល់​កម្រិត​នោះទេ​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅដល់​២០០% ឬ​៣០០% ឬ​៥០០%​នៃ​GDP​ប៉ុន្ដែ​វា​មិន​ជំពាក់​ចិន​ណា​អីចឹង​វា​មិនមែនជា​អន្ទាក់​របស់​ចិន​ទេ ប្រទេស​ខ្លះ​អត់​ជំពាក់​ចិន​ផង​ប៉ុន្ដែ​ជំពាក់​តាំង​ពេលមុន​មក​”​។​

​សម្ដេច​បន្ដថា​កម្ពុជារ​ក្សា​នូវ​អធិបតេយ្យភាព​របស់ខ្លួន នៅក្នុង​ការខ្ចី​ពី​ចិន គឺ​កម្ពុជា​ខ្ចី​ទៅតាម​គម្រោង ដែល​កម្ពុជា​ត្រូវការ ។ “​ខ្ញុំ​សូម​គូសបញ្ជាក់ថា ចិន​មិនបាន​បង្ខំ​ឲ្យ​យើង ធ្វើ​នេះ ឬ​ធ្វើ​នោះទេ ។ ប៉ុន្ដែ​ចិន បាន​គោរព​នូវ​ការសម្រេចចិត្ត របស់​យើង​ការប្រើប្រាស់​ឥណទាន ដែល​យើង​ខ្ចី​នេះ​យកទៅ​ធ្វើ​អ្វី​” ។​
​សម្តេចនាយក​រដ្ឋមន្ដ្រី​កម្ពុជា ថា​ការខ្ចីប្រាក់​ពី​ចិន មាន​អត្រា​ការប្រាក់​ទាប និង​រយៈពេល​វែង ។ កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​បំផុត ទៅលើ​បញ្ហា​ការខ្ចីប្រាក់​ពី​បរទេស​ដូច្នេះ រហូតមកដល់​ពេលនេះ​កម្ពុជា ទើបតែ​ជំពាក់​បំណុល​បរទេស​២១,៥% ស្មើនឹង​អនុ​បាត​៤០% ដែល​អនុញ្ញាត​ឲ្យ​ខ្ចី​ខណៈ​កម្ពុជា​ទើបតែ​ខ្ចី​បរទេស ២១,៥% តែប៉ុណ្ណោះ ។​

​សូម​រំលឹកថា ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល​ចិន​មាន​ចំនួន ៥ ៨០០​លាន​ដុល្លារ ដោយ​ក្នុងនោះ​ឥណទាន​សម្បទាន​មាន​សរុប​ចំនួន​ប្រមាណ​៤ ៤០០​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ក្នុង​ក្របខណ្ឌ​នៃ កិច្ច​សហ​-​ប្រតិបត្តិការ សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ ១ ៤០០ លាន​ដុល្លារ គិត​ឆ្នាំ​២០១៨ ។​

​ដោយឡែក​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី “​អនាគត​របស់​អាស៊ី​” នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​អ៉ី​ម​ភៀ រៀល ប្រទេស​ជប៉ុន សម្ដេច​តេ​ជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​ប្រកាន់​ខ្ចា​ប់​នូវ គោលនយោបាយ សកលភាវូបនីយកម្ម គោលនយោបាយ​បើកចំហ និង​ស្វាគមន៍ វិនិយោគ​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍ ក្នុងការ​វិនិយោគ ឬ​បង្កើត​ធុរកិច្ច​នៅ​កម្ពុជា​។​

​សម្ដេច​បន្តថា “​ក្នុង​ឆ្នាំ​២០១៨ ការ​វិយោគ​ផ្ទា​ល់ពី​បរទេស ចូលមក​កម្ពុជា មានការ​កើនឡើង​១០​ភាគរយ ធៀប​នឹង​ឆ្នាំមុន គឺមាន​ទំហំ​ជាង ៣,០​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល ត្រូវបាន​បង្ហូរ​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និង​ទំនិញ កម្មន្តសាល​មិនមែន​វាយនភ័ណ្ឌ​”​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​ចាត់ទុក​ការវិនិយោគ ផ្ទាល់​ពីរ​បរទេស ជា​កត្តា​គន្លឹះ​មួយ​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការសម្រេច គោលដៅ​អភិវឌ្ឍន៍ របស់​កម្ពុជា​ផងដែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កត់សម្គាល់ថា ប្រធានបទ​នៃ​វេទិកា​សម្រាប់​ឆ្នាំនេះ «​ការស្វែងរក​ស​ណ្ឋា​ប់​ធ្នាប់​ពិភពលោក​ថ្មី​៖ ការ​ជម្នះ​លើ​ភាពវឹកវរ​» ដែលមាន​សារៈសំខាន់ និង​សមស្រប​បំផុត នៅក្នុង​បរិការណ៍​បច្ចុប្បន្ន និង​សម្រាប់​អនាគត​តំបន់​យើង ដែល​កំពុង​ជួបប្រទះ នឹង​បញ្ហា​ប្រឈម​ស្មុគស្មាញ និង និន្នាការ​វិវត្តន៍​ទៅមុខ​មិន​ប្រាកដប្រជា ដោយសារ​ការ​គំរាម​ផ្សេងៗ និង ភាព​រង្គោះរង្គើរ​នៃ​ស​ណ្ហា​ប់​ធ្នាប់ និង​និម្មាបនកម្ម​ពិភពលោក​បច្ចុប្បន្ន​។​

​សម្តេច​តេ​ជោ​បានផ្តល់​ជា​អនុសាសន៍ ថា «​ក្នុងន័យនេះ​, ថ្នាក់ដឹកនាំ​តំបន់​យើង គប្បី​គិតគូរ និង​មាន​ជំហរ​រួមគ្នា ចំពោះ​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ធំៗ ដែល​កំពុង​គំរាម​ពិភពលោក និង​តំបន់​អាស៊ី​យើង ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ពិសេស ចរន្ត​គាំពារ​និយម​, សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ធំៗ និង វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សន្និដ្ឋានថា សម្រាប់​រយៈពេល​វែង​ទៅមុខ​, សកលលោក​ក៏ត្រូវ​បន្ត​ប្រឈម​នឹង​បញ្ហា​ប្រែប្រួល​រចនាសម្ព័ន្ធ​ធំៗ​ផ្សេងទៀត​ជាច្រើន រួមមាន​ជាអាទិ៍​៖ បញ្ហា​ប្រជាសាស្ត្រ​នៃ​មនុស្ស​ចាស់ និង មនុស្ស​ក្មេង​, បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​, សន្តិសុខ​ថាមពល​, បញ្ហា​ទឹក និង​បរិស្ថាន​, ព្រមទាំង​ការរីកចម្រើន នៃ​បច្ចេកវិទ្យា​, ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ពួតដៃគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផងដែរ​។​

​